Trending now

ពិធីរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលីជីវិត នៅប្រជុំកោះ Truong Sa (Spratly ) បានធ្វើឡើងប្រកបដោយរំភើបចិត្ត

13:55 | 26/03/2021

យុគសម័យ - នាថ្ងៃទី ២៦ មករា នៅដែនទឹកប្រជុំកោះ Truong Sa (Spratly ) ឆ្លងកាត់ដែនសមុទ្រនិងកោះ Gac Ma, Co Lin, គណៈប្រតិភូ នៃតំបន់ទី ៤ នៃកងទ័ពជើងទឹកបានអុជធូបនិងបណ្តែតកម្រងផ្កា ដើម្បីគោរពនិងរំលឹកវិញ្ញាណក្ខន្ធយុទ្ធជននៃកងទ័ពជើងទឹកប្រជាជនវៀតណាមដែលបានពលី នៅប្រជុំកោះ Truong Sa (Spratly ) ។

នាវាកងទ័ពជើងទឹកណាមួយដែលឆ្លងកាត់កោះ Gac Ma, Co Lin Len Dao សុទ្ធតែរៀបចំពិធីគោរពនិងរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលី​ចំនួន ៦៤ នាក់ ដែល​បាន​ការពារ​​កោះ Gac Ma ។

ពិធីបណ្តែតកម្រងផ្កា​ ដើម្បី​រំលឹកវិញ្ញាណក្ខន្ធយុទ្ធជ​ដែលបានលះបង់​ជីវិត ដើម្បីការពារកោះ Gac Ma ។

មន្ត្រីនិងទាហាននៃតំបន់ទី ៤ នៃកងទ័ពជើងទឹក បាន​បណ្តែត​ក្រៀល​ក្រដាស​ ដើម្បី​រំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលី​ នៅ​ប្រជុំកោះ​Gac Ma។

កម្រងផ្កាត្រូវបានបណ្តែតនៅលើដែនសមុទ្រ Truong Sa (Spratly ) ដែល​មាន​ពាក្យថា​ ការដឹងគុណ​ជានិច្ចចំពោះ​វីរបុរសនិង​យុទ្ធជនពលី​​។

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា