Trending now

ប្រហិតបង្គា Thanh Hoa - សម្រស់នៃវប្បធម៌ម្ហូបអាហារវៀតណាម

23:05 | 06/04/2021 ហេង វុធ្ធី

យុគសម័យ - ហាងប្រហិតបង្គារ លោកយាយ That មានទីតាំងស្ថិតនៅផ្ទះលេខ ០៩ វិថី Le Thi Hoa ក្រុង Thanh Hoa គឺជាហាងមួយក្នុងចំណោមហោងលក់ប្រហិតបង្គារដ៏ល្បីល្បាញដែលមនុស្សជាច្រើនបានស្គាល់។ ប្រហិតបង្គានៅទីនេះមានរសជាតិឈ្ងុយឆ្ងាញ់ណាស់ អ្នកដែលធ្លាប់ពិសារហើយក៏ចងចាំងជារៀងរហូតតែម្តង។

ម្ហូបអាហារវៀតណាមនៅចំកណ្ដាលទីក្រុងបាងកក - ថៃ ម្ហូបអាហារវៀតណាមនៅចំកណ្ដាលទីក្រុងបាងកក - ថៃ
"ទិវាម្ហូបអាហារវៀតណាមនៅបារាំង" - ការលើកស្ទួយម្ហូបវៀតណាមទៅកាន់ពិភពលោក
ប្រហិតបង្គា Thanh Hoa - សម្រស់នៃវប្បធម៌ម្ហូបអាហារវៀតណាម
ប្រហិតបង្គា Thanh Hoa - សម្រស់នៃវប្បធម៌ម្ហូបអាហារវៀតណាម (រូបថត៖ baoanhvietnam)

បើរំលឹកដល់ម្ហូប​ប្រចាំតំបន់ Thanh Hoa គេនឹងនឹករលឹកភ្លាមៗដល់មុខម្ហូបណែមជូរដ៏ល្បីល្បាញ ប៉ុន្តែប្រហែលជាមានមនុស្សតិចណាស់ដែលដឹងអំពីមុខម្ហូបប្រហិតបង្គាប្លែកនៅវៀតណាម។

បើរំលឹកដល់ម្ហូប​ប្រចាំតំបន់ Thanh Hoa គេនឹងនឹករលឹកភ្លាមៗដល់មុខម្ហូបណែមជូរដ៏ល្បីល្បាញ ប៉ុន្តែប្រហែលជាមានមនុស្សតិចណាស់ដែលដឹងអំពីមុខម្ហូបប្រហិតបង្គាប្លែកនៅវៀតណាម។ វាមិនមែនជាការអួតអាងទេនៅពេលដែលនិយាយថាប្រហិតបង្គា គឺជាម្ហូបមួយដ៏ប្លែកនិងពិបាករកបំផុតនៅតំបន់ភាគកណ្តាលខាងជើងវៀតណាម។

ប្រហិតបង្គា Thanh Hoa - សម្រស់នៃវប្បធម៌ម្ហូបអាហារវៀតណាម
ប្រហិតបង្គា Thanh Hoa - សម្រស់នៃវប្បធម៌ម្ហូបអាហារវៀតណាម

លោកស្រី Le Thi That នៅទីក្រុង Thanh Hoa បានរៀបរាប់យ៉ាងសប្បាយរីករាយថា៖ «ផ្ទះរបស់ខ្ញុំមានជំនាញក្នុងការលក់ប្រហិតបង្គា ហើយជារៀងរាល់ឆ្នាំយើងខ្ញុំគ្រាន់តែលក់ដូរមុខម្ហូបនេះប៉ុណ្ណោះ» ។

ហាងប្រហិតបង្គារ លោកយាយ That មានទីតាំងស្ថិតនៅផ្ទះលេខ ០៩ វិថី Le Thi Hoa ក្រុង Thanh Hoa គឺជាហាងមួយក្នុងចំណោមហោងលក់ប្រហិតបង្គារដ៏ល្បីល្បាញដែលមនុស្សជាច្រើនបានស្គាល់។ ប្រហិតបង្គានៅទីនេះមានរសជាតិឈ្ងុយឆ្ងាញ់ណាស់ អ្នកដែលធ្លាប់ពិសារហើយក៏ចងចាំងជារៀងរហូតតែម្តង។

ប្រហិតបង្គា Thanh Hoa - សម្រស់នៃវប្បធម៌ម្ហូបអាហារវៀតណាម
ប្រហិតបង្គា Thanh Hoa - សម្រស់នៃវប្បធម៌ម្ហូបអាហារវៀតណាម
ប្រហិតបង្គា Thanh Hoa - សម្រស់នៃវប្បធម៌ម្ហូបអាហារវៀតណាម
ប្រហិតបង្គា Thanh Hoa - សម្រស់នៃវប្បធម៌ម្ហូបអាហារវៀតណាម

ប្រជាជនខេត្ត Thanh Hoa ទោះបីជាទៅទីណាក៏ដោយ គេតែងតែចងចាំម្ហុបអាហារសម្រន់ដ៏ល្បីល្បាញនិងឆ្ងុយឆ្ងាញ់មួយនេះ។ “ប្រហិតបង្គារបស់លោកយាយ That គឺជាកន្លែងមួយដីល្បីល្បាញបំផុតនៅខេត្ត Thanh Hoa។ ម្តងៗមកទស្សនាទីនេះ ពួកគេនឹងនឹកដល់ការទទួលទានប្រហិតបង្គានៅទីក្រុង Thanh Hoa ជាពុំខានឡើយ»។

ប្រហិតបង្គា Thanh Hoa - សម្រស់នៃវប្បធម៌ម្ហូបអាហារវៀតណាម
ប្រហិតបង្គា Thanh Hoa - សម្រស់នៃវប្បធម៌ម្ហូបអាហារវៀតណាម

ដំណើរការនៃការមូលប្រហិតតម្រូវឱ្យអ្នកធ្វើត្រូវមានដៃរហ័សរហួន ប៉ិនប្រសប់ និងដាក់សាច់ឲ្យស្មើៗគ្នាទើបរមូលវិញ។ នៅពេលមូលត្រូវតែធ្វើថ្នមៗដៃប៉ុន្តែនៅតែធានាធ្វើឱ្យប្រហិតត្រូវបានរមូលយ៉ាងណែននិងសង្ខាងសុទ្ធសឹងតែស្មើនឹងគ្នា ដើម្បីយកទៅអាងឲ្យឆ្អិនស្មើគ្នា។

ប្រហិតបង្គាល្អបំផុត គឺរិភោគនៅពេលដែលវានៅតែក្តៅ ហើយហូបជាមួយបន្លែស្រស់ និងជ្រលក់ទឹកជ្រលក់ផ្អែមនិងជូរលាយជាមួយស្ពៃជ្រក់។

វាមិនមែនជារឿងចៃដន្យទេ ដែលប្រហិតបង្គារ Thanh Hoa ត្រូវបានគេចាត់ទុកថាជាមុខម្ហូបប្រចាំតំបន់ដ៏ល្បីល្បាញ។ ហេតុដូច្នេះប្រសិនបើអ្នកមានឱកាសទៅកាន់ Thanh Hoa សូមកុំភ្លេចរីករាយជាមួយនឹងមុខម្ហូបនេះ៕

ហេង វុធ្ធី

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបើកពិព័រណ៍ពាណិជ្ជកម្ម OCOP នៅតំបន់ព្រំដែនវៀតណាម-កម្ពុជា
ពន្លឿនការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU)៖ បំពេញភារកិច្ចឲ្យរួចរាល់មុនថ្ងៃទី ១៥ ខែធ្នូ
ទីក្រុង Hue មានគម្រោងចំណាយប្រាក់ចំនួន ១៦ ពាន់លានដុង ដើម្បីគាំទ្រដល់ការរុះរើនាវានេសាទជាង ១០០ គ្រឿង ដែលមិនបំពេញតាមតម្រូវការប្រតិបត្តិការ
លោកវេជ្ជបណ្ឌិត Tra My បង្ហាញពីអាថ៌កំបាំងក្នុងការជួយកូនរបស់គាត់ឱ្យ "អាន និងសរសេរបានស្ទាត់ជំនាញ" ជាភាសាវៀតណាម
សារព័ត៌មាន - ផ្តល់ស្លាបដល់ភាសាវៀតណាមឱ្យហោះហើរបានឆ្ងាយ និងទូលំទូលាយ