Trending now

"ទិវាម្ហូបអាហារវៀតណាមនៅបារាំង" - ការលើកស្ទួយម្ហូបវៀតណាមទៅកាន់ពិភពលោក

08:21 | 18/10/2019 (ហេង វុធ្ធី)

យុគសម័យ - ចាប់ពីថ្ងៃទី ១៧ ដល់ ១៨ ខែតុលា នៅទីក្រុង Perpignan ប្រទេសបារាំង បានប្រព្រឹត្តិទៅព្រឹត្តិការណ៍ការទូតវប្បធម៌ “ទិវាម្ហូបអាហារវៀតណាមនៅបារាំង” (Journée de la Découverte Gastronomique du Viet Nam ដែលរៀបចំឡើងដោយនាយកដ្ឋានការទូតទទួលបន្ទុកវិស័យវប្បធម៌និងយូណេស្កូនៃក្រសួងការបរទេសវៀតណាម។

មានម្ហូនវៀតណាមច្រើនមុខនឹងត្រូវបានណែនាំក្នុងព្រឹត្តិការណ៍នេះ (រូបថត៖ baoquocte.vn)

ម្ហូបអាហារគឺជាផ្នែកមួយដ៏សំខាន់នៃវិស័យវប្បធម៌វៀតណាមនិងរួមបញ្ចូលនូវលក្ខណៈវប្បធម៌ពិសេសជាច្រើនដែរ។ម្ហូបវៀតណាមមានភាពសាមញ្ញនិងជិតស្និទ្ធ ព្រមទាំងគួបផ្សំរសជាតិពីម្ហូបប្រចាំតំបន់ជាច្រើននៅនៅទូទាំងប្រទេសទៀតផង។ ដោយយល់ច្បាស់អំពីសក្តានុពលនិងឧត្តមភាពនៃការតភ្ជាប់តម្លៃនានាតាមតំន់ទាំងនោះដើម្បីបង្កើតកម្លាំងជំរុញនិងផ្សព្វផ្សាយម្ហូបវៀតណាមថ្នាក់ដឹកនាំក្រសួងការបរទេសវៀតណាមបានប្រគល់ឲ្យនាយកដ្ឋានទទួលបន្ទុកវិស័យវប្បធម៌និងយូណេស្កូ ដើម្បីធ្វើជាអធិបតីក្នុងការរៀបចំព្រឹត្តិការណ៍ “ទិវាម្ហូបអាហារវៀតណាមឆ្នាំ២០១៩” នៅក្នុងទីក្រុងវប្បធម៌និងទេសចរណ៍ដ៏ល្បីល្បាញ Perpignan ប្រទេសបារាំង។

ព្រឹត្តិការណ៍ “ទិវាម្ហូបអាហារវៀតណាមឆ្នាំ២០១៩” បានប្រព្រឹត្តទៅនៅក្នុងទីក្រុងវប្បធម៌និងទេសចរណ៍ដ៏ល្បីល្បាញ Perpignan ប្រទេសបារាំង


ក្រោមចំណងជើងថា៖“ដំណើរឆ្ពោះទៅបេតិកភ័ណ្ឌពិភពលោករបស់វៀតណាម” - Journey to Vietnamese World Heritage គណៈកម្មការរៀបចំកម្មវិធីមានបំណងចង់បង្កើតពិធីបុណ្យម្ហូបអាហារដែលផ្សារភ្ជាប់នឹងលំហវប្បធម៌និងទេសភាពធម្មជាតិនៃប្រទេសវៀតណាម ព្រមទាំងគូសចំណាំទុកយ៉ាងជ្រាលជ្រៅក្នុងអារម្មណ៍អំពីប្រទេសវៀតណាមដែលមានសន្តិភាពនិងស្រស់ស្អាតជាមួយនឹងរសជាតិដែលមិនអាចបំភ្លេចបានឡើង៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baoquocte.vn)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា