Trending now

អាមេរិកនិងវៀតណាមឈានដល់កិច្ចព្រមព្រៀងលើសកម្មភាពរូបិយវត្ថុ

10:19 | 21/07/2021

យោងតាមសេចក្តីថ្លែងការណ៍រួមបន្ទាប់ពីកិច្ចប្រជុំនេះ ភាគីទាំងពីរបានឲ្យដឹងថា ចំណុចស្នូលនៃក្របខ័ណ្ឌគោលនយោបាយរូបិយវត្ថុរបស់ធនាគាររដ្ឋវៀតណាម គឺដើម្បីលើកកម្ពស់ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចនិងគ្រប់គ្រងអតិផរណា។

អាមេរិកនិងវៀតណាមសម្របសម្រួលដោះស្រាយបញ្ហាពាណិជ្ជកម្មតាមរយៈការពិគ្រោះយោបល់និងកិច្ចសហប្រតិបត្តិការ អាមេរិកនិងវៀតណាមសម្របសម្រួលដោះស្រាយបញ្ហាពាណិជ្ជកម្មតាមរយៈការពិគ្រោះយោបល់និងកិច្ចសហប្រតិបត្តិការ
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាមលោក Daniel J. Kritenbrink៖ កិច្ចការបរទេសប្រជាជនគឺជាផ្នែកមួយនៃមូលដ្ឋាននៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងវៀតណាម។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាមលោក Daniel J. Kritenbrink៖ កិច្ចការបរទេសប្រជាជនគឺជាផ្នែកមួយនៃមូលដ្ឋាននៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងវៀតណាម។
អាមេរិកនិងវៀតណាមឈានដល់កិច្ចព្រមព្រៀងលើសកម្មភាពរូបិយវត្ថុ។ (រូបថតឧទាហរណ៍)
អាមេរិកនិងវៀតណាមឈានដល់កិច្ចព្រមព្រៀងលើសកម្មភាពរូបិយវត្ថុ។ (រូបថតឧទាហរណ៍)

សេចក្តីថ្លែងការណ៍រួមរបស់ក្រសួងរតនាគារអាមេរិកបានឲ្យដឹងថាលោកស្រី រដ្ឋមន្ត្រី Janet Yellen បានជួបប្រជុំតាមអ៊ិនធឺរណែតជាមួយទេសាភិបាលធនាគាររដ្ឋវៀតណាម លោកស្រី Nguyen Thi Hong កាលពីថ្ងៃទី ១៩ ខែកក្កដា ហើយភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងស្តីពីសកម្មភាពរូបិយវត្ថុ។ យោងតាមសេចក្តីថ្លែងការណ៍រួមបន្ទាប់ពីកិច្ចប្រជុំនេះ ភាគីទាំងពីរបានឲ្យដឹងថា ចំណុចស្នូលនៃក្របខ័ណ្ឌគោលនយោបាយរូបិយវត្ថុរបស់ធនាគាររដ្ឋវៀតណាម គឺដើម្បីលើកកម្ពស់ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចនិងគ្រប់គ្រងអតិផរណា។ ធនាគាររដ្ឋវៀតណាមក៏បានប្តេជ្ញាចិត្តបន្តផ្តល់ព័ត៌មានចាំបាច់សម្រាប់ក្រសួងរតនាគាសហរដ្ឋអាមេរិក ដើម្បីធ្វើការវិភាគហ្មត់ចត់និងធ្វើរបាយការណ៍លម្អិតស្តីពីសកម្មភាពធនាគាររដ្ឋរបស់វៀតណាមលើទីផ្សារប្តូរប្រាក់បរទេស នៅក្នុងរបាយការណ៍រៀងរាល់ ៦ ខែម្តងរបស់ក្រសួងនេះ នៅចំពោះមុខរដ្ឋសភា។ សេចក្តីថ្លែងការណ៍រួមក៏បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនិងវៀតណាមគឺជាដៃគូដែលអាចជឿទុកចិត្តបានដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក និងប្តេជ្ញារក្សានូវកិច្ចសហប្រតិបត្តិការជិតស្និទ្ធ រវាងក្រសួងរតនាគារសហរដ្ឋអាមេរិកនិងធនាគាររដ្ឋវៀតណាម។

រដ្ឋមន្រ្តីក្រសួងរតនាគារអាមេរិកលោកស្រី Janet Yellen បានស្វាគមន៍ចំពោះការសន្ទនាប្រកបដោយការស្ថាបនារវាងក្រសួងរតនាគារនិងធនាគាររដ្ឋវៀតណាម ស្តីពីគោលនយោបាយរូបិយវត្ថុនិងការយោគយល់គ្នាទៅវិញទៅមក។ លោកស្រី Janet ក៏បានបង្ហាញនូវជំនឿជាក់ថា ក្រោមការយកចិត្តទុកដាក់របស់ធនាគាររដ្ឋ វៀតណាមចំពោះបញ្ហាទាំងនេះ ដែលមិនត្រឹមតែ ដោះស្រាយនូវកង្វល់របស់ក្រសួងរតនាគារសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ថែមទាំងគាំទ្រដល់ការអភិវឌ្ឍបន្ថែមទៀតនូវទីផ្សារហិរញ្ញវត្ថុនៅវៀតណាមនិងពង្រឹងភាពធន់ផ្នែកហិរញ្ញវត្ថុនិងម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាម។

ចំណែកឯតំណាងពាណិជ្ជកម្មអាមេរិកលោកស្រី Katherine Tai ក៏បានស្វាគមន៍ចំពោះកិច្ចព្រមព្រៀងរវាងក្រសួងរតនាគារសហរដ្ឋអាមេរិកនិងធនាគាររដ្ឋវៀតណាមនិងបានអះអាងនូវការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការដោះស្រាយកង្វល់របស់សហរដ្ឋអាមេរិក៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា