Trending now

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាមលោក Daniel J. Kritenbrink៖ កិច្ចការបរទេសប្រជាជនគឺជាផ្នែកមួយនៃមូលដ្ឋាននៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងវៀតណាម។

11:29 | 19/11/2020 (បកប្រែដោយសាមេត)

យុគសម័យ - ក្នុងឧកាសអបអរសាទរខួបលើកទី ៧០ នៃទិវាប្រពៃណី (១៧ វិច្ឆិកា ១៩៥០ ដល់ ១៧ ខែវិច្ឆិកាឆ្នាំ ២០២០) របស់សម្ព័ន្ធអង្គការមិត្តភាពវៀតណាម ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាមបានចែករំលែក អបអសាទរនិងការរំពឹងទុកអំពីសម្ព័ន្ធនៅពេលខាងមុខនេះ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាមលោក Daniel J. Kritenbrink

ខ្ញុំពិតជារីករាយនិងមានកិត្តិយសដែលបានធ្វើជាឯកអគ្គរដ្ឋទូតប្រចាំនៅប្រទេសវៀតណាម។ ខ្ញុំមានវត្តមាននិងធ្វើការនៅវៀតណាម - រហូតមកដល់ពេលនេះអស់រយៈពេល ៣ ឆ្នាំហើយ នេះគឺជាពេលវេលាមួយដែលមិនអាចបំភ្លេចបានសម្រាប់ខ្ញុំ។

ក្នុងអំឡុងពេលដែលខ្ញុំធ្វើការនៅវៀតណាម ក្នុងនាមជាឯកអគ្គរដ្ឋទូត ខ្ញុំមានសេចក្តីរីករាយដែលបានធ្វើការនិងផ្លាស់ប្តូរជាមួយសម្ព័ន្ធអង្គការមិត្តភាពវៀតណាម (សម្ព័ន្ធមិត្តភាព)។ ខ្ញុំគិតថា សម្ព័ន្ធមិត្តភាពដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ មូលដ្ឋានគ្រឹះសំខាន់មួយក្នុងទំនាក់ទំនងវៀតណាម - សហរដ្ឋអាមេរិកគឺទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។ សម្ព័ន្ធមិត្តភាពពិតជាដើរតួនាទីឆ្នើមក្នុងការជួយប្រជាជននៃប្រទេសទាំងពីរឱ្យមានការយល់ដឹងនិងការយោគយល់គ្នាទៅវិញទៅមកតាមរយៈសកម្មភាពរួមគ្នារបស់អង្គកាក្រៅរដ្ឋាភិបាល។

ខ្ញុំគិតថា ប្រជាជនវៀតណាមនិងសហរដ្ឋអាមេរិកតែងតែមានអារម្មណ៍ពិសេសចំពោះគ្នាទៅវិញទៅមក។ ក្នុងអំឡុងពេលដែលខ្ញុំរស់នៅនិងធ្វើការនៅវៀតណាម ខ្ញុំតែងតែដឹងពីអារម្មណ៍កក់ក្តៅនិងសុភាពរាបសារបស់ប្រជាជនវៀតណាមចំពោះប្រជាជនអាមេរិក។ ខ្ញុំតែងតែទទួលបានការចាប់អារម្មណ៍ពីសុឆន្ទៈរបស់ប្រជាជនទាំងនៅវៀតណាមនិងអាមេរិក ដោយមានបំណងចង់យកឈ្នះអតីតកាលដើម្បីក្លាយជាមិត្តនិងដៃគូនាពេលបច្ចុប្បន្ននេះ។ សម្ព័ន្ធមិត្តភាពបានរៀបចំការជំរុញទឹកចិត្តរួមគ្នាជាច្រើននិងបានបង្កើតសមិទ្ធិផលជាច្រើនក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះ។

យើងនឹងបន្តចូលរួមរាល់សកម្មភាពរួមគ្នាដូចជា៖ ការបោសសំអាតគ្រាប់បែកនិងមីន ការយកឈ្នះលើផលវិបាកនៃសារធាតុគីមីពណ៌ទឹកក្រូច ជួយដល់ជនរងគ្រោះ។ សម្ព័ន្ធមិត្តភាពមានសកម្មភាពផ្សេងៗគ្នាដែលលើកកម្ពស់កិច្ចសហប្រតិបត្តិការនិងការយល់ដឹងរួមក្នុងចំណោមអតីតយុទ្ធជន។ ខ្ញុំគិតថា ទាំងនេះគឺជាសកម្មភាពដែលមានអត្ថន័យបំផុត។ ខ្ញុំសង្ឃឹមថា ចូលរួមនិងរួមជាមួយសម្ព័ន្ធមិត្តភាពក្នុងសកម្មភាពទាំងនោះ ក៏ដូចជាសកម្មភាពថ្មីៗនាពេលអនាគត៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម