Trending now

ចាប់ពីខែមករា ដល់ខែមិថុនាការនាំចេញរបស់កម្ពុជាឈានដល់៨ ពាន់លានដុល្លារ

10:01 | 20/07/2021 ហេង វុធ្ធី

យោងតាមរបាយការណ៍ពីក្រសួងសេដ្ឋកិច្ចបានឲ្យដឹងថាកម្ពុជាបាននាំចេញដែលមានទឹកប្រាក់ទំហំ ៨.២០១ ពាន់លានដុល្លារក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២១ ដែលជាការកើនឡើង ១៧ ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យថាទស្សន៍សម្រាប់ការនាំចេញជលផលវៀតណាមនឹងឈានដល់គោលដៅសម្រេចបាន ៩ ពាន់លានដុល្លារ យថាទស្សន៍សម្រាប់ការនាំចេញជលផលវៀតណាមនឹងឈានដល់គោលដៅសម្រេចបាន ៩ ពាន់លានដុល្លារ
ទោះបីរងផលប៉ះពាល់ដោយ COVID-19 ក៏ដោយក៏ការវិនិយោគផ្ទាល់ពីបរទេសនៅវៀតណាមនៅតែកើនឡើងលើស ១០ ពាន់លានដុល្លារ ទោះបីរងផលប៉ះពាល់ដោយ COVID-19 ក៏ដោយក៏ការវិនិយោគផ្ទាល់ពីបរទេសនៅវៀតណាមនៅតែកើនឡើងលើស ១០ ពាន់លានដុល្លារ
ចាប់ពីខែមករា ដល់ខែមិថុនាការនាំចេញរបស់កម្ពុជាឈានដល់៨ ពាន់លានដុល្លារ

តួលេខពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបង្ហាញថាការនាំចេញផលិតផលកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរមានចំនួន ៤.​៧២១ ពាន់លានដុល្លារដែលបានកើនឡើង ០.​៩ ភាគរយលើសពីឆ្នាំមុន។

ការនាំចេញផលិតផលមិនមែនសម្លៀកបំពាក់មានចំនួន ១.​៨៩៩ ពាន់លានដុល្លាររួមមានកង់ គ្រឿងអេឡិចត្រូនិក គ្រឿងបន្លាស់រថយន្ត និងសម្ភារៈឧស្សាហកម្មផ្សេងទៀតបានកើនឡើង ៥០ ភាគរយបើប្រៀបធៀបទៅនឹងឆមាសទី ១ ឆ្នាំ ២០២០។ ការនាំចេញផលិតផលកសិកម្មមានចំនួន ១.៥៨០ ពាន់លានដុល្លារក្នុងកំឡុងពេលដូចគ្នា។

ទីផ្សារនាំចេញចម្បងរបស់កម្ពុជារួមមានសហរដ្ឋអាមេរិក សហភាពអឺរ៉ុប កាណាដា ជប៉ុន ចិន កូរ៉េខាងត្បូង និងប្រទេសអាស៊ាន។

ការនាំចេញកាន់តែច្រើនបានបង្ហាញឲ្យឃើញនូវសញ្ញាវិជ្ជមានក្នុងផលិតផល និងផលិតកម្មក្នុងស្រុក បើទោះបីស្ថិតក្នុងបរិបទនៃជំងឺរាតត្បាតក៏ដោយ។ តួយ៉ាង វិស័យកាត់ដេរបានរងផលប៉ះពាល់គួរឲ្យកត់សម្គាល់បើប្រៀបធៀបទៅនឹងវិស័យផ្សេងទៀត។

លោក វង្សី វិស្សុត អគ្គលេខាធិការនៃក្រសួងសេដ្ឋកិច្ចបានលើកឡើងថាថ្មីៗនេះ ការនាំចេញផលិតផលមិនមែនសម្លៀកបំពាក់នឹងមានការកើនឡើង ខណៈការនាំចេញសម្លៀកបំពាក់រំពឹងថានឹងមានការធ្លាក់ចុះ។

លោកបន្តថាការងើបឡើងវិញនៃសេដ្ឋកិច្ចសហរដ្ឋអាមេរិក និងទិសដៅនាំចេញសំខាន់ផ្សេងទៀតសម្រាប់ផលិតផលមិនមែនសម្លៀកបំពាក់របស់កម្ពុជានឹងធ្វើឲ្យសង្វាក់ផលិតកម្មនៅក្នុងប្រទេសមានភាពមមាញឹក។

លោក ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជាបាននិយាយថាកំណើននៃការនាំចេញគឺជាកត្តាជំរុញនូវសកម្មភាពវិជ្ជមានក្នុងចំណោមសង្វាក់ផលិតកម្ម។

លោកបន្តថា៖ «វាជាលទ្ធផលល្អពីការខិតខំរបស់រដ្ឋាភិបាលក្នុងការជំរុញសង្វាក់ផលិតកម្មសកម្ម ដើម្បីរក្សាការនាំចេញ ក៏ដូចជាបង្កើតការងារ និងកំណើនសេដ្ឋកិច្ចផងដែរ»។

កាលពីឆ្នាំមុន កម្ពុជាបាននាំចេញសម្លៀកបំពាក់ ផលិតផលមិនមែនសម្លៀកបំពាក់ និងផលិតផលកសិកម្មមានតម្លៃ ១៦ ពាន់លានដុល្លារដែលជាការកើនឡើង ១៤ ភាគរយបើប្រៀបធៀបទៅនឹងលទ្ធផលឆ្នាំ ២០១៩៕

ហេង វុធ្ធី

Khmertimes

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ