Trending now

ពិធីប្រគល់សម្ភារៈបរិក្ខារពេទ្យសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតជូនកងយោធពលខេមរភូមិន្ទ

22:00 | 16/07/2021 យោងតាមកាសែតកងទ័ពប្រជាជន

នាព្រឹកថ្ងៃទី១៥ កក្កដា នៅច្រកទ្វារព្រំដែនអន្តរជាតិ Le Thanh (ស្រុក Duc Co ខេត្ត Gia Lai វៀតណាម) ក្រុមបេសកកម្មនៃបញ្ជាការដ្ឋានយោធាខេត្ត Gia Lai ដែលដឹកនាំដោយលោកវរសេនីយ៍ឯក Pham Manh Hung អនុប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធាខេត្ត បានប្រគល់សម្ភារៈបរិក្ខារពេទ្យ ជូនដល់តំបន់ប្រតិបត្តិការសឹករងខេត្តរតនគិរី យោធភូមិភាគទី១ កងយោធពលខេមរភូមិន្ទ។

ឃោសនាផ្សព្វផ្សាយលទ្ធផលនៃការងារខ័ណ្ឌសីមានិងបោះបង្គោលព្រំដែនវៀតណាម - កម្ពុជា ឃោសនាផ្សព្វផ្សាយលទ្ធផលនៃការងារខ័ណ្ឌសីមានិងបោះបង្គោលព្រំដែនវៀតណាម - កម្ពុជា
សមិទ្ធិផលដ៏លេចធ្លោមួយចំនួននៅក្នុងទំនាក់ទំនងវៀតណាម - កម្ពុជា សមិទ្ធិផលដ៏លេចធ្លោមួយចំនួននៅក្នុងទំនាក់ទំនងវៀតណាម - កម្ពុជា
ទិដ្ឋភាពនៃពិធីប្រគល់
ទិដ្ឋភាពនៃពិធីប្រគល់

ក្នុងឱកាសនេះ បញ្ជាការដ្ឋានយោធាខេត្ត Gia Lai បានជូនម៉ាស់ ទឹកលាងដៃសម្លាប់មេរោគ អំបិលសរីរវិទ្យា ក្រណាត់តង់ និងសាប៊ូសម្លាប់មេរោគ ដោយមានតម្លៃ ១០០ លានដុង។ ពិធីប្រគល់បានប្រព្រឹត្តទៅយ៉ាងខ្លីៗ ស្របតាមវិធានការ​ប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19។

នេះជាសកម្មភាពជាក់ស្ដែង ដែលបង្ហាញនូវមនោសញ្ចេតនា ទំនាក់ទំនងសហប្រតិបត្តិការមិត្តភាព ប្រពៃណីជួយគាំទ្រគ្នាទៅវិញទៅមករវាងបញ្ជាការដ្ឋានយោធាខេត្ត Gia Lai វៀតណាម ជាមួយប្រជាជន និងកងកម្លាំងប្រដាប់អាវុធខេត្តរតនគិរី។

ក្នុងពិធីនេះ តំណាងនៃតំបន់ប្រតិបត្តិការសឹករងខេត្តរតនគិរីនៃយោធភូមិភាគទី១ កងយោធពលខេមរភូមិន្ទ រំពឹងថា នឹងបន្តទទួលបានការយកចិត្តទុកដាក់ និងការជួយគាំទ្រពីបញ្ជាការដ្ឋានយោធាខេត្ត Gia Lai កងទ័ពប្រជាជនវៀតណាម ព្រមទាំង ភាគីទាំងពីរបន្តពង្រីកចំណង​មិត្តភាព កិច្ចសហប្រតិបត្តិការ ការចែករំលែកព័ត៌មាន និងរួមជាមួយគ្នាទប់ទល់នឹងជំងឺ Covid-19៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ
ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនរំលេចអត្ថន័យដ៏ ធំធេងនៃជ័យជំនះជាប្រវត្តិសាស្ត្ររបស់វៀតណាម
សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញបានរៀបចំពិធីរំលឹកឡើងវិញនូវប្រពៃណីវីរភាពនិងសម្ដែងការដឹងគុណចំពោះមិត្តភក្តិអន្តរជាតិ