យុគសម័យ - នាថ្ងៃទី ៧ ខែកក្កដា គណៈឃោសនាអប់រំមជ្ឈិមបក្ស បានសម្របសម្រួលជាមួយក្រសួងការបរទេសរៀបចំសន្និសីទដើម្បីផ្សព្វផ្សាយលទ្ធផលនៃការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនគោកវៀតណាម - កម្ពុជា។ សន្និសីទនេះត្រូវបានរៀបចំឡើងតាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីខេត្តចំនួន ១០ ដែលជាប់ព្រំដែនជាមួយប្រទេសកម្ពុជា។
![]() |
![]() |
![]() |
ទិដ្ឋភាពនៃសន្និសីទនេះ |
នាថ្ងៃទី ៧ ខែកក្កដា គណៈឃោសនាអប់រំមជ្ឈិមបក្ស បានសម្របសម្រួលជាមួយក្រសួងការបរទេសរៀបចំសន្និសីទដើម្បីឃោសនាផ្សព្វផ្សាយលទ្ធផលនៃការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនគោកវៀតណាម - កម្ពុជា។ សន្និសីទនេះត្រូវបានរៀបចំឡើងតាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីខេត្តចំនួន ១០ ដែលជាប់ព្រំដែនជាមួយប្រទេសកម្ពុជា។
នៅក្នុងសន្និសីទនេះ អ្នករាយការណ៍របស់ក្រសួងការបរទេសវៀតណាមបានជូនដំណឹងដល់ប្រតិភូទាំងឡាយអំពីការរីកចម្រើនក្នុងទំនាក់ទំនងវៀតណាម - កម្ពុជា និយាយសង្ខេបអំពីដំណើរការនៃការចរចារលើការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរ ផ្សព្វផ្សាយខ្លឹមសារនៃលិខិតតុបករណ៍ថ្មីចំនួន ២ ដែលចូលជាធរមានគឺ "សន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ រវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជា" (ដែលហៅកាត់ថា សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០១៩) និង “ពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជា”។
ទន្ទឹមនឹងនោះ តម្រង់ទិសដៅការងារសំខាន់ៗ ជាពិសេសភារកិច្ចឃោសនាផ្សព្វផ្សាយចាំបាច់ត្រូវអនុវត្តនាពេលខាងមុខ រួមចំណែកកសាងព្រំដែនគោកវៀតណាម - កម្ពុជាឲ្យទៅជាព្រំដែនសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍប្រកបដោយចីរភាព។ តាមរយៈនោះ ប្រយុទ្ធប្រឆាំងនឹងព័ត៌មានខុសឆ្គង និងល្បិចកល់បំភ្លៃការពិតអំពីព្រំដែនគោករវាងប្រទេសទាំងពីរ។
ការជំរុញឯកសារគតិយុត្តិរបស់ប្រទេសទាំងពីរឱ្យចូលជាធរមានគឺជាបុព្វបទដ៏សំខាន់មួយដើម្បីពង្រឹងមូលដ្ឋានច្បាប់អន្តរជាតិសម្រាប់ប្រទេសទាំងពីរបន្តកសាងព្រំដែនសន្តិភាពស្ថិរភាពមិត្តភាពកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍប្រកបដោយចីរភាពរួមចំណែកក្នុងការពង្រឹងទំនិងពង្រីកនាក់ទំនងអ្នកជិតខាងល្អនិងសាមគ្គីភាពជាប្រពៃណី ដើម្បីផលប្រយោជន៍និងវិបុលភាពរបស់ប្រជាជនទាំងពីរ។
ទន្ទឹមនឹងនោះដែរតំបន់ព្រំដែននានាធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរខេត្តរបស់ប្រទេសកម្ពុជាក្នុងការពង្រឹងសមត្ថភាពគ្រប់គ្រងព្រំដែនរួមគ្នាការពារសមិទ្ធិផលនៃការងារបោះបង្គោលព្រំដែន; គាំទ្រគោលការណ៍ណែនាំនិងគោលនយោបាយរបស់ប្រទេសទាំងពីរក្នុងការគ្រប់គ្រងនិងការពារព្រំដែន និងទប់ស្កាត់ផែនការធ្វើអោយបរាជ័យល្បិចកលនិងសកម្មភាពរបស់សមាសភាពអាក្រក់ដែលឆ្លៀតយកផលប្រយោជន៍ដើម្បីមូលបង្កាច់ការពិតចំណងទំនាក៉ទំនងនៃប្រទេសទាំងពីរ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលនៅក្នុងប្រទេសនីមួយៗនិងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រជាជនវៀតណាមនិងកម្ពុជាផងដែរ។
នៅក្នុងសន្និសីទនេះអ្នករាយការណ៍របស់ក្រសួងការបរទេស បានជូនដំណឹងដល់ប្រតិភូអំពីការរីក ចម្រើន នាពេលបច្ចុប្បន្នក្នុងទំនាក់ទំនងរវាងវៀតណាម និងកម្ពុជា។ គូសបញ្ជាក់ពីដំណើរការចរចារបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរផ្សព្វផ្សាយខ្លឹមសារនៃឯកសារគតិយុត្តរវាងប្រទេសទាំង ២ ដែលទើបនឹងចូលជាធរមាននិងតំរង់ទិសភារកិច្ចសំខាន់ៗជាពិសេសភារកិច្ចឃោសនាដែលចាំបាច់ត្រូវអនុវត្តនាពេលខាងមុខ៕
Thoidai.com.vn
មតិពីមិត្តអ្នកអាន