Trending now

សមិទ្ធិផលដ៏លេចធ្លោមួយចំនួននៅក្នុងទំនាក់ទំនងវៀតណាម - កម្ពុជា

10:29 | 25/06/2021 ហេង វុធ្ធី

យុគសម័យ - ក្នុងឱកាសគម្រប់ខួប ៥៤ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងកម្ពុជា (២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០២១) ទស្សនាវដ្តីយុគសម័យ សូមផ្សាយអត្ថបទមួយរបស់អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈទំនាក់ទំនងការបរទេសមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លោក ង្វៀនហ៊ុយតាំង (Nguyen Huy Tang) អំពីសមិទ្ធិផលដ៏លេចធ្លោនៃទំនាក់ទំនងប្រទេសទាំងពីរក្នុងរយៈពេល ៥៤ ឆ្នាំកន្លងមកនិងគោលដៅក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរនាពេលខាងមុខ។

ទំនាក់ទំនងវៀតណាម - កម្ពុជារក្សាសន្ទុះអភិវឌ្ឍន៍វិជ្ជមានក្នុងបរិបទនៃការរីលរាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ ទំនាក់ទំនងវៀតណាម - កម្ពុជារក្សាសន្ទុះអភិវឌ្ឍន៍វិជ្ជមានក្នុងបរិបទនៃការរីលរាលដាលនៃជំងឺរាតត្បាតកូវីដ-១៩
សម្តេចតេជោ ហ៊ុន សែនសរសើរថា វៀតណាមជាអ្នកជិតខាងល្អក្នុងគ្រាលំបាក សម្តេចតេជោ ហ៊ុន សែនកោតសរសើរវៀតណាមជាអ្នកជិតខាងល្អក្នុងគ្រាលំបាក
សមិទ្ធិផលដ៏លេចធ្លោមួយចំនួននៅក្នុងទំនាក់ទំនងវៀតណាម - កម្ពុជា
អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈទំនាក់ទំនងការបរទេសមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លោក ង្វៀនហ៊ុយតាំង (Nguyen Huy Tang)

ប្រទេសវៀតណាមនិងប្រទេសកម្ពុជាគឺជាប្រទេសជិតខាងពីរដែលមានព្រំដែនគោកប្រវែង ១.២៧០ គីឡូម៉ែត្រ និងមានដែនសមុទ្រជាប់នឹងគ្នាដែរ ហើយប្រជាជននៃប្រទេសទាំងពីរបានផឹកទឹកទន្លេមេគង្គរួមគ្នាតែមួយ។

ឆ្លងកាត់សម័យកាលប្រវត្តិសាស្ត្រជាច្រើន ជោគវាសនារបស់ប្រទេសទាំងពីរតែងតែមានទំនាក់ទំនងគ្នាយ៉ាងជិតស្និត មានទីតាំងភូមិសាស្ត្រ ភាពស្និទ្ធស្នាល និងភាពស្រដៀងគ្នានៅក្នុងប្រវត្តិសាស្រ្ត ដែលធ្វើឱ្យប្រជាជននៃប្រទេសទាំងពីរតែងតែមានការយោគយល់និងមានមនោសញ្ចេតនាចែករំលែកហើយទន្ទឹមនឹងនោះដែរ ជាលក្ខខណ្ឌអំណោយផលសម្រាប់ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងស្ថានភាពថ្មី។ នៅថ្ងៃនេះ ៥៤ ឆ្នាំកន្លងមក (២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០២១) ប្រទេសទាំងពីរវៀតណាមនិងកម្ពុជា បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ ដោយកត់សម្គាល់នូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ទំនាក់ទំនងនេះត្រូវបានថ្នាក់ដឹកនាំនៃប្រទេសទាំងពីរគឺលោកប្រធានហូជីមីញ និងអតីតព្រះមហាក្សត្រកម្ពុជា នរោត្តមសីហនុបានបើកទំព័រថ្មីមួយនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលផ្សារភ្ជាប់ជោគវាសនារបស់ប្រជាជនទាំងពីរ។បើក្រឡេកមើលឡើងវិញនូវប្រវត្តិនៃដំណើរ ៥៤ ឆ្នាំកន្លងមក ទោះបីមានការលំបាកនិងឧបសគ្គជាច្រើនទាំងព្រឹត្តិការណ៍ប្រវត្តិសាស្រ្តក៍ដោយ ប៉ុន្តែចំណងសាមគ្គីភាពប្រពៃណី មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងកម្ពុជា ត្រូវបានពង្រឹងពង្រីក អភិវឌ្ឍន៍ និងទទួលបានសមិទ្ធិផលជាច្រើនដ៏ផ្លែផ្កាផងដែរ។

សមិទ្ធិផលទាំងនោះផ្តើមចេញពីទំនាក់ទំនងសាមគ្គីភាពជួយឧបត្ថម្ភគ្នាដោយស្មោះសរទាន់ពេលវេលានិងប្រកបដោយប្រសិទ្ធភាពហើយបានក្លាយជានិមិត្តរូបដ៏ពិសិដ្ឋដែលជាទ្រព្យសម្បត្តិរួមមិនអាចកាត់ថ្លៃបានរបស់ប្រទេសទាំងពីរនិងប្រជាជនទាំងពីរដែលជាគ្រឹះ ក្នុងការជំរុញទឹកចិត្តដ៏មុតមាំសម្រាប់បុព្វហេតុការពារសន្តិភាពស្ថេរភាពនិងការអភិវឌ្ឍរបស់ប្រទេសនីមួយៗដែលជំនាន់បច្ចុប្បន្នត្រូវថែរក្សាការពារនិងមរតកទៅមនុស្សជំនាន់ក្រោយ។

សមិទ្ធិផលដ៏លេចធ្លោមួយចំនួននៅក្នុងទំនាក់ទំនងវៀតណាម - កម្ពុជា
សមាគមមិត្តភាពវៀតណាម - កម្ពុជាបានផ្តល់ជំនួយឧបត្ថម្ភថវិកាចំនួន ៥០០ លានដុងដល់ប្រជាជនកម្ពុជា។

សព្វថ្ងៃនេះវៀតណាមនិងកម្ពុជាអនុវត្តគោលនយោបាយការបរទេសឯករាជ្យភាពខហលួនទីពឹងខ្លួនពហុភាគីនីយកម្មនិងការធ្វើពិពិធកម្មទំនាក់ទំនងអន្តរជាតិប៉ុន្តែប្រទេសទាំងពីរកំពុងយកគំរូតាមបទពិសោធន៍ជាប្រវត្តិសាស្ត្ដ៍ប្រសើរថ្លៃថ្លាដោយផ្តោការយកចិត្តទុកដាក់ក្នុងការពង្រឹងទំនាក់ទំនងក្រោមបាវចនា“ ភាពជាអ្នកជិតខាងល្អប្រសើរមិត្តភាពជាប្រពៃណីកិច្ចសហប្រតិបត្តិការគ្រប់លើគ្រប់ជ្រុងជ្រោយចីរភាពយូរអង្វែង” ក្នុងអំឡុងពេល ៥៤ ឆ្នាំកន្លងមក ទោះបីស្ថានភាពមានការលំបាកមួយចំនួននាបច្ចុប្បន្ននេះក៏ដោយ ប៉ុន្តែដោយមានការខិតខំរបស់ភាគីទាំងពីរបានធ្វើអោយទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជានៅតែបន្តមានការអភិវឌ្ឍសំខាន់ៗនិងទទួលបានសមិទ្ធិផលធំ ៗ ជាច្រើនលើគ្រប់វិស័យផងដែរ។

ទី១ ទំនាក់ទំនងនយោបាយបន្តរក្សានិងលើកកម្ពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការរវាងប្រទេសទាំងពីរ; ពង្រឹងការផ្លាស់ប្តូរដំណើរទស្សនកិច្ច កិច្ចប្រជុំនិងទំនាក់ទំនងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់និងគ្រប់កម្រិត; ក្នុងដំណើរទស្សនកិច្ច ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារជាច្រើនដែលជាមូលដ្ឋានគតិយុត្តិសម្រាប់ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ; សម្របសម្រួលរៀបចំសកម្មភាពដ៏ឧឡារិកនិងមានអត្ថន័យជាច្រើនរួមមានការអបអរសាទរទិវាជ័យជំនះដើម្បីការពារព្រំដែន ភាគនិរតីនៃមាតុភូមិនិងរួមជាមួយកងទ័ពនិងប្រជាជនកម្ពុជា ដើម្បីវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម (៧ មករា ១៩៧៩) ជារៀងរាល់ឆ្នាំ; ពង្រឹងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន; សម្របសម្រួលក្នុងការឃោសនា ដើម្បីថែរក្សានិងការពារទំនាក់ទំនងសាមគ្គីភាពមិត្តភាពររវាងវៀតណាមនិងកម្ពុជា ។ គួរបញ្ជាក់ថា ឆ្នាំ ២០២០ និងប៉ុន្មានខែដំបូងនៃឆ្នាំ ២០២១ គឺជាសក្ខីភាពច្បាស់លាស់បំផុតនៅពេលដែលទាំងប្រទេសវៀតណាមនិងកម្ពុជាត្រូវជំនះពុះពារដើម្បីទប់ទល់នឹងការលំបាកនិងឧបសគ្គជាច្រើនរាប់មិនអស់ ប៉ុន្តែប្រពៃណីនៃសេចក្តីស្រឡាញ់គ្នាទៅវិញទៅមក” “ការចែករំលែករួមគ្នានៅគ្រាលំបាក” រវាងប្រជាជាតិទាំងពីរកាន់តែខ្លាំងក្លាថែមទៀត។ ភ្លាមៗបន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ-១៩ បានចាប់ផ្តើមលេចឡើងនៅក្នុងប្រទេសទាំងពីរនោះ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានទូរស័ព្ទមកសាកសួរសុខទុក្ខជាមួយគ្នាផងដែរ។

ទី២ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិសន្តិសុខ និងកិច្ចការបរទេសបន្តត្រូវបានរក្សាបានយ៉ាងល្អ។ ភាគីទាំងពីរបានសម្របសម្រួលអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យការពារជាតិនិងសន្តិសុខប្រកប ដោយប្រសិទ្ធភាពដោយបញ្ជាក់ពីគោលការណ៍មិនអនុញ្ញាតឱ្យកម្លាំងណាមួយប្រើប្រាស់ទឹកដីនៃប្រទេសមួយដើម្បីបំផ្លិចបំផ្លាញប្រទេសផ្សេងទៀត; ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរព័ត៌មានសម្របសម្រួលដើម្បីធានាស្ថិរភាពនយោបាយនិងសង្គមនៅក្នុងប្រទេសនីមួយៗសន្តិសុខនិងសុវត្ថិភាពនៃព្រំដែននៅលើគោកនិងសមុទ្រ។ រហូតមកដល់ពេលនេះភាគីទាំងពីរបានបញ្ចប់ការងារខ័ណ្ឌសីមាបោះបង្គោលព្រំដែនបានជាង ៨៤% ហើយប្តេជ្ញាថានឹងបញ្ចប់ការងារនេះឱ្យបានឆាប់ដើម្បីប្រែក្លាយព្រំដែនប្រទេសទាំងពីរឱ្យទៅជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍យូរអង្វែងផងដែរ។

ទី៣ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរក៏ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់បង្កើតបានជាមូលដ្ឋានគ្រឹះសំខាន់ក្នុងកាអភិវឌ្ឍទំនាក់ទំនងប្រទេសទាំងពីរ។ រហូតមកដល់ពេលនេះ ប្រទេសវៀតណាមមានគម្រោងចំនួន ១៨៧ ដែលបានផ្តល់វិញ្ញាបនប័ត្រវិនិយោគដល់ប្រទេសកម្ពុជាដោយមានមូលធនចុះបញ្ជីសរុបជាង ៣ ពាន់លានដុល្លារ ដោយផ្តោតសំខាន់លើវិស័យកសិកម្ម ទូរគមនាគមន៍ ធនាគារ និងសេវាកម្មហិរញ្ញវត្ថុ។ ហើយកម្ពុជាមានដើមទុនចុះបញ្ជីសរុប ៦៤ លានដុល្លារជាប់ចំណាត់ថ្នាក់ទី ៥៤ ក្នុងចំណោម ១៣២ ប្រទេស និងដែនដីដែលវិនិយោគនៅវៀតណាម។

ទី៤ កិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលវប្បធម៌ថែទាំសុខភាព ទូរគមនាគមន៍ ការផ្លាស់ប្តូរប្រជាជននិងប្រជាជនជាដើម ក៏ត្រូវបានលើកកម្ពស់ផងដែរ។ ប្រទេសវៀតណាមផ្តល់អាហារូបករណ៍រាប់ពាន់ដល់ប្រទេសកម្ពុជាសម្រាប់ការបណ្តុះបណ្តាលរយៈពេលវែងនិងខ្លី។ ប្រទេសកម្ពុជាក៏ជួយវៀតណាមក្នុងការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រផ្នែកភាសា និងវប្បធម៌ខ្មែរតាមការស្នើសុំរបស់ក្រសួងសាខានិងមូលដ្ឋានរបស់វៀតណាមផងដែរ។

ទី៥ កិច្ចសហប្រតិបត្តិការរវាងមន្ទីរក្រសួងសាខាគណៈកម្មាធិការរដ្ឋសភាអង្គការមហាជននិងអង្គការបមហាជនបន្តត្រូវបានលើកកម្ពស់និងមានលក្ខណៈកាន់តែខ្លាំងក្លាថែមទៀត។ ភាគីទាំងពីរបានផ្លាស់ប្តូរគណៈប្រតិភូផ្លាស់ប្តូរបទពិសោធន៍ជួយគ្នានិងគាំទ្រគ្នាទៅវិញទៅមក។ កិច្ចសហប្រតិបត្តិការនិងការជួយគ្នាទៅវិញទៅមកក្នុងចំណោមតំបន់នានា ជាពិសេសព្រំដែនជាប់គ្នាបានបន្តពង្រីកក្នុងវិស័យហេដ្ឋារចនាសម្ពន្ធ័ វេជ្ជសាស្ត្រ ការបណ្តុះបណ្តាលនិងការអភិវឌ្ឍធនធានមនុស្ស និងធានាសន្តិសុខសណ្តាប់ធ្នាប់ ក៏ដូចជាសុវត្ថិភាពនៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរផងដែរ។

ទាក់ទងនឹងការលើកកម្ពស់ទំនាក់ទំនងការទូតរួមទាំងការផ្លាស់ប្តូរទំនាក់ទំងរវាងប្រជាជននិងប្រជាជន នៃប្រទេសទាំងពីរ

ទី១ ចាំបាច់ត្រូវបង្កើនប្រសិទ្ធភាព និងភាពជាក់ស្តែងនៃដំណើរទស្សនកិច្ច ការជួបប្រជុំគ្នា និងទំនាក់ទំនង ដើម្បីមានភាពបត់បែនតាមទំរង់ និងជាក់លាក់ក្នុងខ្លឹមសារ ត្រូវផ្លាស់ប្តូរព័ត៌មានយ៉ាងសកម្មនិងចែករំលែកបទពិសោធន៍បទ បង្កើនការយោគយល់គ្នា ការភ្ជាប់និងការជឿទុកចិត្តគ្នា។ ក្រៅពីនេត្រូវផ្តោតសំខាន់លើការងារឃោសនានិងការអប់រំរបស់កម្មាភិបាល សមាជិកបក្ស និងប្រជាជនគ្រប់មជ្ឈដ្ឋានជាពិសេសយុវជនជំនាន់ក្រោយ គោរពការពារ និងលើកកម្ពស់ប្រពៃណីសាមគ្គីភាពមិត្តភាព និងកិច្ចសហប្រតិបត្តិការពហុភាគីរវាងប្រទេសទាំងពីរតាមរយៈអង្គការមហាជន អង្គការប្រជាជន ប្រព័ន្ធផ្សព្វផ្សាយដ៏ធំមួយ។ ទន្ទឹមនឹងនេះត្រូវមានការប្រុងប្រយ័ត្ន និងប្រយុទ្ធប្រឆាំងនឹងការចោទប្រកាន់របស់កងកម្លាំងអរិភាពដែលមួលបង្កាច់បង្ខូចគ្រប់រូបភាពនិងញុះញង់ឱ្យមានការបែកបាក់គ្នាក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

សមិទ្ធិផលដ៏លេចធ្លោមួយចំនួននៅក្នុងទំនាក់ទំនងវៀតណាម - កម្ពុជា
កម្មវិធីសំដែងសិល្បៈដើម្បីអបអរសាទរទំនាក់ទំនងនៃប្រទេសទាំងពីរ វៀតណាម-កម្ពុជា

ទី២ បន្តលើកកម្ពស់ចំណងមិត្តភាពប្រជាជននិងប្រជាជន ជាពិសេសរវាងយុវជននៃប្រទេសទាំងពីរ; ពង្រឹងការផ្លាស់ប្តូរសកម្មភាពវប្បធម៌និងសិល្បៈ ព័ត៌មានសារនិងកីឡា; បន្តសហប្រតិបត្តិការក្នុងការស្រាវជ្រាវ និងបំពេញសំណុំប្រវត្តិសាស្ត្រនៃទំនាក់ទំនងវៀតណាម - កម្ពុជាក្នុងដំណាក់កាល ១៩៣០-២០១០; លើកកម្ពស់ការឃោសនា និងការអប់រំយ៉ាងទូលំទូលាយក្នុងចំណោមប្រជាជនជាពិសេសសម្រាប់យុវជនជំនាន់ក្រោយដើម្បីឱ្យពួកគេមានការយល់ដឹងស៊ីជម្រៅអំពីទំនាក់ទំនងល្អប្រពៃណីកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងការជួយគ្នាទៅវិញទៅមកដោយស្មោះសរនិងប្រសិទ្ធភាពរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ។

ទី៣ ថែរក្សានិងកែលម្អតថភាពជាក់ស្តែងនិងមានប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការដែលមានស្រាប់ជាពិសេសយន្តការនៃកិច្ចប្រជុំរបស់គណៈកម្មាធិការចម្រុះនៃប្រទេសទាំងពីរស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវប្បធម៌វិទ្យាសាស្ត្រនិងបច្ចេកទេស និងសន្និសីទសហប្រតិបត្តិការនិងអភិវឌ្ឍន៍ខេត្តជាប់ព្រំដែន សម្របសម្រួលក្នុងការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីពីសេដ្ឋកិច្ចវិនិយោគនិងពាណិជ្ជកម្ម ពិនិត្យឡើងវិញបន្ថែមធ្វើវិសោធនកម្មឬចរចានិងចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការយ៉ាងសកម្មដើម្បីបង្កើតច្រករបៀងផ្លូវច្បាប់ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចនិងការវិនិយោគ; ផ្តល់អាទិភាពដល់ការតភ្ជាប់សេដ្ឋកិច្ចប្រទេសទាំងពីរហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនថាមពលទូរគមនាគមន៍និងទេសចរណ៍។ ទន្ទឹមនឹងនោះក៏មានវិធានការជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យសមស្រប នឹងសក្តានុពលនៃប្រទេសទាំងពីរ។

ទី៤ បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ និងកិច្ចការបរទេសរវាងប្រទេសទាំងពីរ។ អនុវត្តឱ្យបានល្អនូវពិធីសារដែលបានចុះហត្ថលេខាស្តីពីកិច្ចការពារនិងសន្តិសុខជាតិ។

ទី៥ បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ផ្លាស់ប្តូរយោបល់ ពិគ្រោះយោបល់ និងចែករំលែកព័ត៌មានជាមួយកម្ពុជាលើបញ្ហាអន្តរជាតិនិងតំបន់ ព្រមទាំងគាំទ្រនិងជួយគ្នាទៅវិញទៅមកក្នុងសកម្មភាពនៅវេទិកាពហុភាគី ជាពិសេសក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិអាស៊ាននិងយន្តការនៃអនុតំបន់ទន្លេមេគង្គ ដើម្បីរួមចំណែកដល់ការថែរក្សា សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍ក្នុងតំបន់និងពិភពលោក។

ទី៦ ស្ថាប័ន និងមូលដ្ឋានគ្រប់លំដាប់ថ្នាក់ជាពិសេសតំបន់ ដែលមានព្រំប្រទល់ជាប់គ្នានៃប្រទេសទាំងពីរបានផ្តោតសំខាន់ទៅនឹងទម្រង់នៃកិច្ចសហប្រតិបត្តិការដោយផ្ទាល់ ការផ្លាស់ប្តូរបទពិសោធន៍ ផ្តល់ជំនួយឧបត្ថម្គគ្នាទៅវិញទៅមក និងការគាំទ្រក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម រក្សាសន្តិសុខស្ថិរភាពនិងសណ្តាប់ធ្នាប់លើងតំបន់ព្រំដែន ដោះស្រាយបញ្ហាដែលកើតឡើងភ្លាមៗក្នុងស្មារតីសាមគ្គីភាពភាពជាអ្នកជិតខាងល្អប្រសើរ មិត្តភាពជាប្រពៃណី ដើ់ម្បីការអភិវឌ្ឍប្រទេសនិងផលប្រយោជន៍នៃប្រជាជនប្រទេសទាំងពីរផងដែរ៕

ហេង វុធ្ធី

Thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤