Trending now

វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ

12:34 | 04/05/2024 យោងតាមវិទ្យុសំលេងវៀតណាម

តបតាមការអញ្ជើញរបស់អគ្គលេខាធិការអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) លោក Mathias Cormann និងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានចូលរួម សន្និសីទក្រុមប្រឹក្សារដ្ឋមន្ត្រី OECD (MCM) ឆ្នាំ ២០២៤ និងមាន សកម្មភាពមួយចំនួន ទៀតក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី ២ និងទី ៣ ខែឧសភានៅទីក្រុងប៉ារីស (ប្រទេសបារាំង)។

ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនរំលេចអត្ថន័យដ៏ ធំធេងនៃជ័យជំនះជាប្រវត្តិសាស្ត្ររបស់វៀតណាម ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនរំលេចអត្ថន័យដ៏ ធំធេងនៃជ័យជំនះជាប្រវត្តិសាស្ត្ររបស់វៀតណាម
សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញបានរៀបចំពិធីរំលឹកឡើងវិញនូវប្រពៃណីវីរភាពនិងសម្ដែងការដឹងគុណចំពោះមិត្តភក្តិអន្តរជាតិ សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញបានរៀបចំពិធីរំលឹកឡើងវិញនូវប្រពៃណីវីរភាពនិងសម្ដែងការដឹងគុណចំពោះមិត្តភក្តិអន្តរជាតិ
រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son អញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីរំលឹកខួបលើកទី ១០ នៃការបង្កើតកម្មវិធីអាស៊ីអាគ្នេយ៍របស់ OECD (SEARP)។
រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son អញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីរំលឹកខួបលើកទី ១០ នៃការបង្កើតកម្មវិធីអាស៊ីអាគ្នេយ៍របស់ OECD (SEARP)។

សន្និសីទ MCM ឆ្នាំនេះធ្វើឡើងក្រោមអធិបតីភាពរបស់ជប៉ុន ដោយមាន ប្រធានបទ "បង្កើតការផ្លាស់ប្តូររួមគ្នា៖ ដឹកនាំការពិភាក្សាជាសកលជាមួយនឹងវិធីអភិ ក្រមប្រកបដោយសត្យានុម័ត និងគួរឱ្យទុកចិត្តដើម្បីគោលដៅកំណើនប្រកបដោយ និរន្តរភាពនិងបរិយាប័ន្ន"។

នៅក្នុងសម័យប្រជុំពេញអង្គដំបូងនៃសន្និសីទនេះ លោក រដ្ឋមន្ត្រី Bui Thanh Son ក្នុងនាមជាសហប្រធានកម្មវិធីអាស៊ីអាគ្នេយ៍របស់ OECD (SEARP) សម្រាប់អាណត្តិឆ្នាំ ២០២២ - ២០២៥ បានចែករំលែកអំពីទិសដៅនិងការ ត្រិះរិះក្នុងការអភិវឌ្ឍរបស់វៀតណាម។ តាមនោះ វៀតណាមមិនប្ដូរយកកំណើនដោយ គ្រប់តម្លៃណាក៏ដោយ ហើយដាក់ប្រជាជនជាមជ្ឈភាព កម្មវត្ថុនិងគោលដៅនៃការ អភិវឌ្ឍជានិច្ច។ លោករដ្ឋមន្ត្រីបានស្នើឱ្យ OECD នាំមុខគេក្នុងការជំរុញកិច្ចសហ ប្រតិបត្តិការសកល។ ក្នុងនោះ ចាំបាច់ត្រូវកសាងប្រព័ន្ធអេកូឡូស៊ីសកលប្រកបដោយ ភាពច្នៃប្រឌិត ដែលឆ្លៀតយកឲ្យបានល្អនូវនិន្នាការទន្ទឹមគ្នាទាំងពីរនោះគឺការផ្លាស់ប្តូរ បៃតង និងឌីជីថល ដោយផ្តោតលើនវានុវត្តន៍ បច្ចេកវិទ្យា AI និងការផ្លាស់ប្តូរថាមពល ដោយយុត្តិធម៌។

ទន្ទឹមនឹងនោះ បង្កើតយន្តការចែករំលែកបទពិសោធន៍ និងកសាង សមត្ថភាព ដើម្បីជួយប្រទេសនានាពង្រីកសក្តានុពលមនុស្សឲ្យបានជាអតិបរមា រំដោះ កម្លាំងចលករសម្រាប់កំណើន និងជំរុញវិបុលភាពប្រកបដោយបរិយាប័ន្ន។ OECD ត្រូវជំរុញប្រទេសជាសមាជិកឲ្យចូលរួមផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ បច្ចេកទេស និង បច្ចេកវិទ្យាសម្រាប់ប្រទេសនៅខាងក្រៅ OECD ដើម្បីដាក់ពង្រាយរបកគំហើញ យុទ្ធសាស្ត្រនានា ជាពិសេសលើមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងស្ថាប័ន៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម