Trending now

ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី

08:44 | 16/05/2024 យោងតាមវិទ្យុសំលេងវៀតណាម

កាលពីថ្ងៃទី ១៤ ឧសភា នៅទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី) មន្ទីរទេសចរណ៍ទីក្រុងហូជីមិញ បានសម្របសម្រួលជាមួយស្ថានអគ្គស្ថាន កុងស៊ុលវៀតណាមប្រចាំរដ្ឋ New South Wales រៀបចំសិក្ខាសាលាផ្សព្វផ្សាយទេស ចរណ៍វៀតណាម - ទីក្រុងហូជីមិញ។

ផ្សព្វផ្សាយ យល់ជ្រួតជ្រាប និងជូនដំណឹងអំពីស្ថានភាពកិច្ចការបរទេស និងការទូតរបស់បក្ស រដ្ឋ និងប្រជាជន។ ផ្សព្វផ្សាយ យល់ជ្រួតជ្រាប និងជូនដំណឹងអំពីស្ថានភាពកិច្ចការបរទេស និងការទូតរបស់បក្ស រដ្ឋ និងប្រជាជន។
តេតនៅ​ខ័ណ្ឌ Cam រដ្ឋ California សហរដ្ឋអាមេរិក តេតនៅ​ខ័ណ្ឌ Cam រដ្ឋ California សហរដ្ឋអាមេរិក
លោក Phan Van Mai ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញនិងមិត្តភក្តិអូស្ត្រាលីទស្សនាសិប្បករវៀតណាមស្មូនរូប to he នៅព្រឹត្តិការណ៍។
លោក Phan Van Mai ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញនិងមិត្តភក្តិអូស្ត្រាលីទស្សនាសិប្បករវៀតណាមស្មូនរូប to he នៅព្រឹត្តិការណ៍។

អញ្ជើញថ្លែងមតិក្នុងព្រឹត្តិការណ៍នេះ លោក Phan Van Mai ប្រធានគណៈកម្មា ធិការប្រជាជនទីក្រុងហូជីមិញបានមានប្រសាសន៍ថា ទីក្រុងហូជីមិញត្រូវបានគេស្គាល់ ថាជា “ទីក្រុងដែលមិនដែលដេក” ជាមួយនឹងសកម្មភាពសម្បូរបែបនិងទាក់ទាញជា ច្រើន ដូច្នេះបានក្លាយជា គោលដៅពេញនិយមសម្រាប់ភ្ញៀវទេសចរបរទេស រួមទាំង ភ្ញៀវទេសចរមកពីប្រទេសអូស្ត្រាលីផងដែរ។ យោងតាមតួរលេខស្ថិតិរបស់មន្ទីរទេស ចរណ៍ទីក្រុងហូជីមិញ ក្នុងចំណោមភ្ញៀវទេសចរបរទេសប្រមាណ ៥ លាននាក់ដែល ចូលមកទីក្រុងកាលពីឆ្នាំមុន មានភ្ញៀវប្រហែល ២៤ ម៉ឺន នាក់មកពីប្រទេសអូស្ត្រាលី។

ចំណែកយោងតាមលោកស្រី Karla Lampe នាយិកាប្រតិបត្តិនៃទីភ្នាក់ងារពាណិជ្ជកម្ម និងវិនិយោគរដ្ឋ New South Wales បានឱ្យដឹងថា វៀតណាមជាប់ចំណាត់ថ្នាក់ទី ៩ ក្នុងបញ្ជីនៃ គោលដៅទេសចរណ៍ពេញនិយមបំផុតរបស់ប្រជាពលរដ្ឋអូស្ត្រាលី។ បច្ចុប្បន្ន អូស្ត្រាលីកំពុងសម្របសម្រួលជាមួយអគ្គនាយកដ្ឋានទេសចរណ៍វៀតណាម ដើម្បីចាត់វិធានការសំដៅបង្កើនចំនួនភ្ញៀវទេសចរដែលធ្វើដំណើររវាងប្រទេសទាំងពីរ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការរីករាលដាលនៃជនជាតិវៀតណាមនៅក្នុងទឹកដីនៃព្រះអាទិត្យរះ
ខេត្ត Quang Tri រឹតបន្តឹងការគ្រប់គ្រងនាវានេសាទ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ឆ្មាំសមុទ្រតំបន់ ៤ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និង IUU បង្កើនការយល់ដឹងរបស់អ្នកនេសាទ
សហភាពអឺរ៉ុបទទួលស្គាល់វឌ្ឍនភាពរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ពន្លឿនការបញ្ចប់ប្រព័ន្ធទិន្នន័យនេសាទជាតិមុនថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥