Trending now

ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម

08:28 | 16/05/2024 ឌឹកអាញ់

យុគសម័យ - នេះជាការលើកឡើងរបស់លោក Thet Win ប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម ក្នុងជំនួបធ្វើការជាមួយលោក Phan Anh Son ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម នាថ្ងៃទី ១៣ ខែឧសភា នៅទីក្រុងហាណូយ។

អនុប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម Truong Thi Ngoc Anh បានទទួលជួបគណៈប្រតិភូបក្សកុម្មុយនិស្តអាមេរិក អនុប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម Truong Thi Ngoc Anh បានទទួលជួបគណៈប្រតិភូបក្សកុម្មុយនិស្តអាមេរិក
សិប្បកររក្សាអណ្ដាតភ្លើងក្លៀវក្លាជាមួយនឹងសូរសំឡេងនៃចាប៉ី ទីញតូវ (tinh tau) របស់ជនជាតិ​ Thai នៅខេត្ត Son La (វៀតណាម) សិប្បកររក្សាអណ្ដាតភ្លើងក្លៀវក្លាជាមួយនឹងសូរសំឡេងនៃចាប៉ី ទីញតូវ (tinh tau) របស់ជនជាតិ​ Thai នៅខេត្ត Son La (វៀតណាម)
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម

លោក Thet Win បានមានប្រសាសន៍ថា៖ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ផលិតផលវៀតណាមបានក្លាយជាការពេញនិយមកាន់តែខ្លាំងឡើងនៅក្នុងទីផ្សារមីយ៉ាន់ម៉ា។ នេះ​បង្ហាញ​ថា ធុរកិច្ច​វៀត​ណាម​និង​មីយ៉ាន់ម៉ា​មាន​សក្ដានុពល​ច្រើន​ក្នុង​កិច្ច​សហប្រតិបត្តិការ។ ដូច្នេះហើយ ក្នុងក្រុមការងារនៃសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម មានតំណាងធុរកិច្ចជាច្រើនក្នុងវិស័យដូចជា៖ ឱសថ ផលិតផលកសិកម្ម កាហ្វេ ទេសចរណ៍ ថាមពល ហេដ្ឋារចនាសម្ព័ន្ធ បណ្តុះបណ្តាលបុគ្គលិក... អាជីវកម្មមីយ៉ាន់ម៉ាចង់តភ្ជាប់ រៀនពីបទពិសោធន៍ និងសហប្រតិបត្តិការជាមួយដៃគូវៀតណាម។

យោងតាមលោក Thet Win វៀតណាមគឺជាដៃគូដ៏សំខាន់របស់មីយ៉ាន់ម៉ា។ ជំនះពុះពារលើការលំបាកក្នុងស្រុក ក្នុងឆ្នាំ២០២៤ សមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាមនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូវៀតណាម។

លោក Phan Anh Son ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាមបានចាត់ទុកថា៖ វៀតណាមនិងមីយ៉ាន់ម៉ាមានសក្ដានុពលសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក វៀតណាមបានបន្តពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយមីយ៉ាន់ម៉ា ទន្ទឹមនឹងនោះគោរពគោលការណ៍មិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក។ បច្ចុប្បន្ន សហគ្រាសវៀតណាមធំៗជាច្រើនបានវិនិយោគ និងធ្វើអាជីវកម្មនៅមីយ៉ាន់ម៉ា ដូចជា៖ ក្រុមហ៊ុនប្រៃសណីយ៍ និងទូរគមនាគមន៍វៀតណាម (VNPT) ក្រុមឧស្សាហកម្ម និងទូរគមនាគមន៍យោធា (Viettel) ក្រុមហ៊ុនភាគហ៊ុនរួម Truong Hai Group (Thaco)…

លោក Phan Anh Son មានបំណងចង់ជំរុញសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូរវាងប្រទេសទាំងពីរ។ សម្ព័ន្ធអង្គការមិត្តភាពវៀតណាម និងសមាគមមិត្តភាពវៀតណាម - មីយ៉ាន់ម៉ា នឹងបន្តរក្សាកិច្ចសហប្រតិបត្តិការ ត្រៀមជាស្ពានជួយឧបត្ថម្ភសមាគមមិត្តភាពមីយ៉ាន់ម៉ា - វៀតណាមក្នុងការរៀបចំក្រុមការងារ និងតភ្ជាប់ជាមួយដៃគូវៀតណាម។

នាថ្ងៃដដែល សមាគមមិត្តភាពវៀតណាម - មីយ៉ាន់ម៉ា និងសមាគមមិត្តភាពមីយ៉ាន់ម៉ា - វៀតណាមបានជួបសន្ទនា និងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ។

ប្រធានសមាគមមិត្តភាពវៀតណាម - មីយ៉ាន់ម៉ា សង្ឃឹមថា ជើងហោះហើររវាងវៀតណាម - មីយ៉ាន់ម៉ានឹងដំណើរការឡើងវិញក្នុងពេលឆាប់ៗនេះ សម្រួលដល់កិច្ចសហប្រតិបត្តិការទេសចរណ៍ និងពាណិជ្ជកម្ម។ លោក Chu Cong Phung សង្ឃឹមថា អាជីវកម្មវៀតណាមនឹងបន្តធ្វើសកម្មភាពពាណិជ្ជកម្ម និងវិនិយោគដ៏រស់រវើកនៅមីយ៉ាន់ម៉ា; ទន្ទឹមនឹងនោះ យើងស្វាគមន៍គណៈប្រតិភូធុរកិច្ចមីយ៉ាន់ម៉ាកាន់តែច្រើនឡើងមកទស្សនកិច្ច និងសហប្រតិបត្តិការជាមួយវៀតណាម៕

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី