Trending now

សិប្បកររក្សាអណ្ដាតភ្លើងក្លៀវក្លាជាមួយនឹងសូរសំឡេងនៃចាប៉ី ទីញតូវ (tinh tau) របស់ជនជាតិ​ Thai នៅខេត្ត Son La (វៀតណាម)

09:00 | 04/09/2023 យោងតាមវិទ្យុសំលេងវៀតណាម

ទីញតូវ (tinh tau) គឺជាឧបករណ៍ភ្លេងប្រពៃណីដែលមិនអាចខ្វះបានក្នុងជីវភាពខាងស្មារតីរបស់ជនជាតិ Thai ស ជាពិសេសក្នុងឱកាសពិធីបុណ្យទាន របស់ភូមិឃុំ។ សិប្បករឆ្នើម Dieu Chinh La នៅឃុំ Muong Giang ស្រុក Quynh Nhai ខេត្ត Son La បានចំណាយពេលកន្លះសតវត្សសម្រាប់ការច្នៃនិងបង្ហាត់បង្រៀនចាប៉ី tinh tau ដោយបំណងប្រាថ្នាដ៏ធំធេងនោះ គឺបន្តថែរក្សាចង្វាក់ភ្លេងដ៏ទន់ភ្លន់និងជ្រាលជ្រៅនៃចាប៉ី tinh tau សម្រាប់ជំនាន់អនាគត។

ស្វែងរកគោលដៅទាក់ទាញនៅ Tram Tau ខេត្ត Yen Bai ស្វែងរកគោលដៅទាក់ទាញនៅ Tram Tau ខេត្ត Yen Bai
គោលដៅទេសចរណ៍ដែលទាក់ទាញភ្ញៀវទេសចរនៅ Vung Tau គោលដៅទេសចរណ៍ដែលទាក់ទាញភ្ញៀវទេសចរនៅ Vung Tau
សិប្បករ Dieu Chinh La “រក្សាអណ្ដាតភ្លើងក្លៀវក្លា” ជាមួយនឹងសូរសំឡេងនៃចាប៉ី ទីញតូវ (tinh tau)
សិប្បករ Dieu Chinh La “រក្សាអណ្ដាតភ្លើងក្លៀវក្លា” ជាមួយនឹងសូរសំឡេងនៃចាប៉ី ទីញតូវ (tinh tau)

តាំងពីកុមារភាពមក លោក Dieu Chinh La បានផ្សាភ្ជាប់នឹងទំនុកច្រៀង Then និងសូរសំឡេងចាប៉ី Tinh របស់ជីដូនជីតា និងឪពុកម្តាយនៅតំបន់ទន្លេ Quynh Nhai។ ដូច្នេះហើយនៅឆ្នាំ ១៩៧៣ នៅពេលទើបមានអាយុត្រឹមតែ ១៥ ឆ្នាំប៉ុណ្ណោះ លោកបានចេះលេងចាប៉ី tinh tau យ៉ាងស្ទាត់ជំនាញ ហើយចូលរួមក្នុងការសម្តែងវប្បធម៌សិល្បៈដែលរៀបចំដោយមូលដ្ឋាន។ បន្ទាប់មកលោកបានសិក្សា និងស្វែងយល់បន្ថែមពីមនុស្សជំនាន់មុន ដើម្បីច្នៃចាប៉ី tinh tau ជាឧបករណ៍ភ្លេងប្រពៃណីដែលមិនអាចខ្វះបានក្នុងជីវភាពខាងស្មារតីរបស់ជនជាតិ Thai ស នៅ Quynh Nhai។

រហូតមកដល់ពេលនេះ សិប្បករ Dieu Chinh La បានច្នៃចាប៉ី tinh tau ជាង ២០០០ ដើម ដើម្បីផ្ដល់ឲ្យអ្នកដែលមានចំណង់ចំណូលចិត្តដូចគ្នា ទុកជាកាដូអនុស្សាវរីយ៍ ឬនៅពេលដែលអតិថិជនកុម្ម៉ង់ទិញ។ សិក្ខាកាមជាង ១០០ នាក់ត្រូវបានបង្រៀនដោយលោក La ឥឡូវនេះក៏បានចេះច្នៃ និងលេងចាប៉ី tinh tau យ៉ាងស្ទាត់ជំនាញ ផងដែរ។ ក្នុងចំណោមនោះ សមាជិកក្មេងជាងគេមានអាយុត្រឹមតែ១០ឆ្នាំ គឺ ប្អូន Hoang Duc Huy នៅភូមិ Phieng Nen ឃុំ Muong Giang បានចេះលេងចាប៉ី tinh tau យ៉ាងស្ទាត់ជំនាញ។ Huy បានចែករំលែកថា៖ “ខ្ញុំរៀនលេងចាប៉ីពីលោក La មកទល់នឹងពេលនេះបាន ២ ឆ្នាំហើយ។ ឥឡូវនេះ ខ្ញុំអាចលេងយ៉ាងស្ទាត់ជំនាញ ៦ បទ។ នៅពេលខាងមុខ ខ្ញុំនឹងបន្តរៀនលេងចាប៉ី ដើម្បីថែរក្សាវប្បធម៌របស់ជនជាតិ Thai”។

មិនត្រឹមតែច្នៃនិងបង្រៀនលេងចាប៉ី tinh tau ប៉ុណ្ណោះទេ សិប្បករ Dieu Chinh La ក៏បានចូលរួមយ៉ាងសកម្មក្នុងចលនាវប្បធម៌សិល្បៈនៅមូលដ្ឋានផងដែរ។ លោក Dieu Chinh La បានឈ្នះរង្វាន់ A ចំនួន ៣ ដងនៅមហោស្រពសិល្បៈមហាជនទូទាំងប្រទេសឆ្នាំ ២០០៩, ២០១៥, ២០១៦; រង្វាន់ A ក្នុងមហោស្រពសម្តែងសិល្បៈមហាជនខេត្ត Son La ឆ្នាំ ២០២២។ បំណងប្រាថ្នាដ៏ធំធេងរបស់លោក La គឺថា សូរសំឡេងចាប៉ី tinh tau របស់ជនជាតិ Thai នឹងមិនត្រូវរសាត់បាត់បង់ឡើយ ប៉ុន្តែនឹងត្រូវបានថែរក្សា និងផ្សព្វផ្សាយពីមួយថ្ងៃទៅមួយថ្ងៃ៖

“ដើម្បីឱ្យសំឡេងចាប៉ី tinh មិនត្រូវបាត់បង់ទៅ នាពេលខាងមុខ ខ្ញុំនឹងបន្តបង្រៀនជូនក្រុមសិល្បៈ និងសិស្សមួយថ្នាក់នៃសាលា។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំក៏មានបំណងថា គ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែកទាំងអស់នឹងយកចិត្តទុកដាក់ បង្កើតលក្ខខណ្ឌ ជួយឧបត្ថម្ភដល់សិក្ខាកាម ដើម្បីហាត់សមកាន់តែមានប្រសិទ្ធភាព”។ យោងតាមលោក Ngan Van Ngoan កម្មាភិបាលវប្បធម៌ឃុំ Muong Giang សិប្បករ Dieu Chinh La មានការរួមចំណែកសំខាន់ជាច្រើនក្នុងការអភិរក្ស និងពង្រីកតម្លៃប្រពៃណីរបស់ជនជាតិ Thai ស នៅទីនេះ៖ “លោក Dieu Chinh La ជាសិប្បករម្នាក់ក្នុងចំណោមសិប្បករដែលបានរួមចំណែកថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ Thai។ ជាពិសេសក្នុងការច្នៃនិងបង្រៀនចាប៉ី tinh រហូតមកដល់បច្ចុប្បន្ននេះ មនុស្សជាច្រើនជំនាន់បានចេះរបៀបច្នៃ និងលេងចាប៉ីយ៉ាងស្ទាត់ជំនាញ។ យើងខ្ញុំបន្តលើកទឹកចិត្ត សិប្បករ Dieu Chinh La ឲ្យបន្តរក្សាការងារច្នៃនិងបង្រៀនចាប៉ី tinh ដល់មនុស្សជំនាន់ក្រោយៗ”។

នៅឆ្នាំ ២០១៥ លោក Dieu Chinh La ត្រូវបានប្រធានរដ្ឋប្រគល់ជូនកិត្តិនាមសិប្បករឆ្នើម ដោយមានការរួមវិភាគទានគួរឲ្យកត់សម្គាល់ក្នុងការអភិរក្ស និងពង្រីកបេតិកភណ្ឌវប្បធម៌អរូបីរបស់ប្រទេសជាតិ។ នេះគឺជាការលើកទឹកចិត្ត និងការគាំទ្រចំពោះលោក ដើម្បីបន្តរក្សា “អណ្ដាតភ្លើងក្លៀវក្លា” ជាមួយនឹងវប្បធម៌របស់ជនជាតិខ្លួន៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម