Trending now

ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ

16:57 | 04/05/2024 យោងតាមការសែតកងទ័ពប្រជាជន

នាថ្ងៃទី៣ ខែឧសភា នៅរាជធានីភ្នំពេញ បានប្រព្រឹត្ដទៅពិធីបំពាក់គ្រឿងឥស្សរិយយសមិត្តភាពរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជូននាយទាហានជាន់ខ្ពស់ និងមន្ដ្រីកម្ពុជាដែលមានស្នាដៃល្អក្នុងការសហការជីករុករក​ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមដែលពលីជីវិតកាលពីសម័យសង្គ្រាមនៅកម្ពុជា។

ខេត្ត Kien Giang៖ ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធពលីកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលព ខេត្ត Kien Giang៖ ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធពលីកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលព
ខេត្ត An Giang រៀបចំពិធីចេញដំណើរ និងប្រគល់ភារកិច្ចស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាមដែលបានពលីជីវិត ខេត្ត An Giang រៀបចំពិធីចេញដំណើរ និងប្រគល់ភារកិច្ចស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាមដែលបានពលីជីវិត
ពិធីបំពាក់គ្រឿងឥស្សរិយយសមិត្តភាព
ពិធីបំពាក់គ្រឿងឥស្សរិយយសមិត្តភាព

អញ្ជើញចូលរួមមានលោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក; លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា រួមទាំងតំណាងយោធភូមិភាគ និងបុគ្គលដែលបានទទួលបំពាក់គ្រឿងឥស្សរិយយសមិត្តភាព។

នៅក្នុងពិធីនេះ គណៈកម្មការរៀបចំបានបំពាក់គ្រឿងឥស្សរិយយសមិត្តភាពចំនួន ៤៧០ គ្រឿង​របស់រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមជូនដល់នាយទាហាន អភិបាលខេត្ត អភិបាលក្រុង រួមទាំងកងរាជអាវុធហត្ថ និងកងកម្លាំងនគរបាលដែលមានស្នាដៃល្អក្នុងការសហការជាមួយក្រុមជំនាញចំនួន ១១ ក្រុមរបស់វៀតណាម ដើម្បីជីករុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត​ និងអ្នកជំនាញការវៀតណាមដែលពលីជីវិតនៅបណ្ដាខេត្ដចំនួន ២៥ និងរាជធានីនៃប្រទេស​កម្ពុជា។

ថ្លែងក្នុងពិធី លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានលើកឡើងថា បន្ទាប់ពីជួយរំដោះប្រជាជនកម្ពុជាឲ្យរួចផុតពីរបបប្រល័យ​ពូជសាសន៍នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ បក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាមបានបន្តគាំទ្រកម្ពុជាជំនះផលវិបាកដ៏ធ្ងន់ធ្ងរដែលបន្សល់ទុកដោយរបប ប៉ុល ពត ព្រមទាំងស្តារនិងកសាងប្រទេសកម្ពុជាឡើងវិញ។

យោងតាមបញ្ជាការដ្ឋានកងទ័ពកម្ពុជា នាពេលថ្មីៗនេះ គណៈកម្មាធិការជំនាញរបស់រដ្ឋាភិបាលវៀតណាម បានសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការជំនាញរបស់រដ្ឋាភិបាលកម្ពុជាបន្តជីករុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលពលីជីវិតកាលពីសម័យសង្គ្រាមនៅកម្ពុជា។

ក្នុងដំណាក់កាល ២០០១-២០២៣ ក្រុមជំនាញនៃភាគីទាំងពីរបានសហការជីករុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ដវៀតណាមចំនួន ២០,៨៥២ អដ្ឋិធាតុ។ បច្ចុប្បន្ននៅមានអដ្ឋិធាតុជាង ៤,០០០ កំពុងបានជីករុករក។

ថ្លែងក្នុងពិធី លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា បានលើកច្បាស់ថា ការងារជីករុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាមដែលពលីជីវិតកាលពីសម័យសង្គ្រាមនៅកម្ពុជាគឺជាគោលនយោបាយដែលបក្ស រដ្ឋាភិបាល និងកងទ័ពប្រជាជនវៀតណាមតែងតែផ្តល់អាទិភាពក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

លទ្ធផលដែលសម្រេចបានក្នុងការជីករុករកនិងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាមនាពេលថ្មីៗនេះ បានបង្ហាញពីទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្ដិការគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែងរវាងរដ្ឋ និងប្រជាជននៃប្រទេសទាំងពីរវៀតណាម និងកម្ពុជា។ ដើម្បីសម្រេចបាននូវលទ្ធផលនេះ មានការរួមចំណែក និងការជួយគាំទ្ររបស់បុគ្គល និងអង្គភាពរបស់រដ្ឋាភិបាល និងកងយោធពលខេមរភូមិន្ទ។

ក្នុងឱកាសនេះ លោក Nguyen Huy Tang បានស្នើថា ភាគីទាំងពីរបន្តសម្របសម្រួល និងដឹកនាំការជីករុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម និងអ្នកជំនាញការវៀតណាមដែលពលីជីវិតកាលពីសម័យសង្គ្រាមនៅកម្ពុជា; ជំរុញការឃោសនា និងចលនាប្រជាជននៃប្រទេសទាំងពីរផ្តល់ព័ត៌មានអំពីអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀត​ណាម និងអ្នកជំនាញការវៀតណាម។

គណៈកម្មាធិការជំនាញនៃបណ្ដាខេត្ត យោធភូមិភាគ និងស្ថាប័នពាក់ព័ន្ធនៃភាគីទាំងពីររៀបចំការផ្លាស់ប្តូរ ដកបទពិសោធន៍ និងផ្តោតលើការដឹកនាំ និងជំរុញការជីករុករកអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងតំបន់; ពង្រឹងការសម្របសម្រួលក្នុងការត្រួតពិនិត្យ វាយតម្លៃលទ្ធផល លើកសរសើរទាន់ពេលវេលាដល់អង្គការ និងបុគ្គលដែលមានស្នាដៃល្អក្នុងការអនុវត្តការជីករុករកអដ្ឋិធាតុយុទ្ធជនពលី៕

យោងតាមការសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម