Trending now

ខេត្ត An Giang រៀបចំពិធីចេញដំណើរ និងប្រគល់ភារកិច្ចស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាមដែលបានពលីជីវិត

10:17 | 02/11/2023 យោងតាមកាសែតកងទ័ពប្រជាជន

នារសៀលថ្ងៃទី ៣១ ខែតុលា គណៈកម្មការដឹកនាំលេខ ៥១៥ ខេត្ត An Giang បានរៀបចំពិធីចេញដំណើរ និងប្រគល់ភារកិច្ចស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាមដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា ដំណាក់កាលទី២៣ រដូវប្រាំង ២០២៣-២០២៤ ជូនក្រុម K៩៣។

អាជ្ញាធរ​ខេត្ត An Giang គាំទ្រ​ពលរដ្ឋ​ខ្មែរ​ម្នាក់​ឲ្យ​ត្រឡប់​មក​ប្រទេស​កំណើត​វិញ អាជ្ញាធរ​ខេត្ត An Giang គាំទ្រ​ពលរដ្ឋ​ខ្មែរ​ម្នាក់​ឲ្យ​ត្រឡប់​មក​ប្រទេស​កំណើត​វិញ
ក្រុម​អាណិកជន​វៀតណាម​​បាន​សាង​សង់​ស្ពាន​ចំនួន ២៣ សម្រាប់​ខេត្ត An Giang ក្រុម​អាណិកជន​វៀតណាម​​បាន​សាង​សង់​ស្ពាន​ចំនួន ២៣ សម្រាប់​ខេត្ត An Giang
ខេត្ត An Giang រៀបចំពិធីចេញដំណើរ និងប្រគល់ភារកិច្ចស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាមដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា
ខេត្ត An Giang រៀបចំពិធីចេញដំណើរ និងប្រគល់ភារកិច្ចស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាមដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា

តាមគម្រោង រដូវប្រាំង ឆ្នាំ២០២៣-២០២៤ ក្រុម K៩៣ នឹងបំពេញភារកិច្ច ២ លើក៖ ដំណាក់កាលទី១ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤។ ដំណាក់កាលទី ២ ចាប់ពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៤ ដល់ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៤។

ថ្លែងមតិក្នុងពិធី លោកវរសេនីយ៍ឯក Nguyen Thuc Linh ប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធាខេត្ត អនុប្រធានគណៈអចិន្ត្រៃយ៍នៃគណៈកម្មការដឹកនាំលេខ ៥១៥ ខេត្ត An Giang បានទទួលស្គាល់ និងកោតសរសើរចំពោះលទ្ធផលដែលក្រុម K៩៣ សម្រេចបាននៅពេលកន្លងមក។

លោកបានស្នើឲ្យកម្មាភិបាល និងយុទ្ធជននៃក្រុម K៩៣ សាមគ្គី រក្សាវិន័យយោធា រក្សាទំនាក់ទំនងអន្តរជាតិ និងលើកកម្ពស់ស្មារតីទទួលខុសត្រូវ ជំនះការលំបាក ដើម្បីបំពេញល្អនូវភារកិច្ចដែលត្រូវបានប្រគល់ គោរពច្បាប់ និងទំនៀមទម្លាប់របស់ប្រជាជនកម្ពុជា។ ទន្ទឹមនឹងនោះ ធ្វើឲ្យបានល្អនូវការផ្សព្វផ្សាយ និងការចលនា ដើម្បីប្រមូលព័ត៌មានបម្រើការស្វែងរក និងប្រមូលផ្ដុំអដ្ឋិធាតុរបស់យុទ្ធជនពលី។

ក្នុងពិធីនេះ ក្រុមនិងបុគ្គលជាច្រើននៃក្រុម K៩៣ ត្រូវបានប្រគល់ប័ណ្ណសរសើរដោយយោធភូមិភាគទី៩ និងគណៈកម្មាធិការប្រជាជនខេត្ត An Giang សម្រាប់សមិទ្ធផលក្នុងការបំពេញភារកិច្ចស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីក្នុងដំណើរកាល២២ (រដូវប្រាំង ២០២២-២០២៣)៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤