Trending now

ខេត្ត Kien Giang៖ ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធពលីកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលព

09:00 | 17/11/2023 យោងតាមកាសែតកងទ័ពប្រជាជន

នារសៀលថ្ងៃទី១៥ វិច្ឆិកា គណៈកម្មាធិការប្រជាជនខេត្ត Kien Giang បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធពលីកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលពលីជីវិតក្នុងសម័យសង្គ្រាមនានានៅកម្ពុជា ជាមួយខេត្ត៖ កោះកុង ព្រះសីហនុ កំពត និងកែប (រដូវប្រាំង ២០២៣ - ២០២៤)។

CNCF សាងសង់ស្ពានថ្មីមួយសម្រាប់ប្រជាជននៅឃុំ Xa Phien ខេត្ត Hau Giang CNCF សាងសង់ស្ពានថ្មីមួយសម្រាប់ប្រជាជននៅឃុំ Xa Phien ខេត្ត Hau Giang
Associazione ACTI Espérance (ស្វីស) ស្ទង់មតិតម្រូវការសម្រាប់គម្រោងទឹកស្អាត សាលាមត្តេយ្យនៅ Kien Giang Associazione ACTI Espérance (ស្វីស) ស្ទង់មតិតម្រូវការសម្រាប់គម្រោងទឹកស្អាត សាលាមត្តេយ្យនៅ Kien Giang
ខេត្ត Kien Giang៖ ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធពលីកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលព
ខេត្ត Kien Giang៖ ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធពលីកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលពលីជីវិតក្នុងសម័យសង្គ្រាមនានានៅកម្ពុជា

ចាប់តាំងពីពេលអនុវត្តន៍កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលវៀតណាមជាមួយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចុះហត្ថលេខានាថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០០០ នៅរាជធានីភ្នំពេញ កម្ពុជា រហូតមកដល់ពេលនេះ ក្រុម K92 ខេត្ត Kien Giang បានស្វែងរក និងប្រមូលអដ្ឋិធាតុរបស់យុទ្ធជនពលីចំនួន ២១០៥ នាក់នៅភូមិសាស្ត្រខេត្តកោះកុង ព្រះសីហនុ កំពត និងខេត្តកែប (ព្រះរាជាណាចក្រកម្ពុជា)។ នៅរដូវប្រាំងឆ្នាំ ២០២២ - ២០២៣ ក្រុមការងារបានស្វែងរក និងប្រមូលអដ្ឋិធាតុរបស់យុទ្ធជនពលីចំនួន ២៥នាក់។

អញ្ជើញថ្លែងក្នុងពិធី លោក Nguyen Luu Trung អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Kien Giang បានឲ្យដឹងថា៖ “ទោះបីជាមានការខិតខំប្រឹងប្រែងជាច្រើនក្នុងការស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលីក៏ដោយ ប៉ុន្តែស្ថានភាពសណ្ឋានដីមានការផ្លាស់ប្ដូរជាច្រើន ហើយបច្ចុប្បន្ននេះ នៅតែមានអដ្ឋិធាតុយុទ្ធជនជាច្រើនមិនទាន់រកឃើញនៅ​ឡើយ។ ខេត្ត Kien Giang ស្នើឲ្យស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាម និងបណ្ដាខេត្តព្រះសីហនុ កំពត កោះកុង និងខេត្តកែបបន្តសហការគ្នា និងជួយសម្រួលដល់ក្រុមការងារ K92 ខេត្ត Kien Giang បន្តភារកិច្ចស្វែងរក ប្រមូលអដ្ឋិធាតុយុទ្ធជនពលីនៅភូមិសាស្ត្រខេត្តទាំង ៤ ដើម្បីទទួលបានលទ្ធផលល្អប្រសើរបំផុតផងដែរ”៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម