ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu (ថ្ងៃទី ៧ ឧសភា ឆ្នាំ ១៩៥៤ / ថ្ងៃទី ៧ ឧសភា ឆ្នាំ២០២៤) នាថ្ងៃទី ២ ឧសភា គណៈប្រតិភូ នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ Nguyen Van Gau សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម បានអញ្ជើញទៅសួរសុខទុក្ខ និងប្រគល់អំណោយជូនអតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយដែលបច្ចុប្បន្នរស់នៅតំបន់យោធភូមិភាគទី៩។
![]() |
![]() |
![]() |
លោកឧត្តមសេនីយ៍ទោ Nguyen Van Gau និងគណៈប្រតិភូ អញ្ជើញទៅសួរសុខទុក្ខ និងប្រគល់អំណោយជូនលោកនាយឧត្តមសេនីយ៍ Le Van Dung |
អញ្ជើញទៅសួរសុខទុក្ខលោកនាយឧត្តមសេនីយ៍ Le Van Dung អតីតលេខាមជ្ឈិមបក្ស អតីតសមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម អតីតប្រធានស្នងការនយោបាយ នៃកងទ័ពប្រជាជនវៀតណាម តាងនាមគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស និងថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយ លោកឧត្តមសេនីយ៍ទោ Nguyen Van Gau បានជូនពរលោកនាយឧត្តមសេនីយ៍ Le Van Dung ឲ្យទទួលបាននូវសុខភាពល្អបរិបូណ៍ បន្តលើកកម្ពស់សីលធម៌បដិវត្តន៍ ស្មារតីឈានមុខ ជាគំរូល្អ បន្តរួមចំណែកក្នុងបុព្វហេតុបដិវត្តន៍របស់បក្ស និងបុព្វហេតុកសាងកងទ័ពបដិវត្តន៍ មានរៀបរៀបរយចំណាន និងទំនើប។
លោកឧត្តមសេនីយ៍ទោ Nguyen Van Gau ក៏បានរាយការណ៍ជូនលោកនាយឧត្តមសេនីយ៍ Le Van Dung អំពីស្ថានភាពនយោបាយក្នុងពិភពលោក និងតំបន់។ លទ្ធផលនៃការងាររបស់បក្ស រដ្ឋ កងទ័ព និងអគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម ជាពិសេសការងារបក្ស ការងារនយោបាយ និងការងារតបស្នងសងគុណរបស់កងទ័ពទាំងមូលនាពេលកន្លងមក ក៏ដូចជាភារកិច្ចសំខាន់ៗរបស់ក្រសួងការពារប្រទេស និងអគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម នាពេលខាងមុខ។ល។
លោកនាយឧត្តមសេនីយ៍ Le Van Dung បានសម្តែងនូវសេចក្តីរីករាយចំពោះលទ្ធផលដែលកងទ័ពទាំងមូលសម្រេចបាននាពេលថ្មីៗនេះ ហើយទន្ទឹមនឹងនោះជឿជាក់ថា កងទ័ពវៀតណាមនឹងកាន់តែរឹងមាំ សម្រេចបានជោគជ័យនូវភារកិច្ចដែលបក្ស រដ្ឋ និងប្រជាជនប្រគល់ជូន បំពេញល្អតម្រូវការនៃភារកិច្ចកសាង និងការពារមាតុភូមិ។
អញ្ជើញមកសួរសុខទុក្ខគ្រួសារលោកឧត្តមសេនីយ៍ឯក Bui Van Huan អតីតអនុប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម លោកឧត្តមសេនីយ៍ទោ Nguyen Van Gau បានជូនពរក្រុមគ្រួសារលោកឧត្តមសេនីយ៍ឯក Bui Van Huan ទទួលបាននូវសុខភាពល្អបរិបូណ៍ សុភមង្គល ហើយសង្ឈឹមថា ក្រុមគ្រួសារលោកឧត្តមសេនីយ៍ឯក Bui Van Huan នឹងតែងតែលើកតម្កើងប្រពៃណីបដិវត្តន៍ ចូលរួមចំណែកទាំងកម្លាំងកាយកម្លាំងចិត្តដើម្បីកសាងមាតុភូមិ និងប្រទេសជាតិ ឱ្យកាន់តែសម្បូរសប្បាយ និងស្រស់ស្អាត៕
មតិពីមិត្តអ្នកអាន