នារសៀលថ្ងៃទី ២ ឧសភា នៅទីក្រុង Dien Bien Phu (ខេត្ត Dien Bien) ក្រុមបេសកកម្មនៃគណៈឃោសនាអប់រំមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយលោកឧត្ដមសេនីយ៍ឯក Nguyen Trong Nghia លេខាមជ្ឈិមបក្ស ប្រធានគណៈឃោសនាអប់រំមជ្ឈិម និងជាអនុប្រធានគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំមជ្ឈិមសម្រាប់ការរៀបចំពិធីបុណ្យធំៗ និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗរបស់ប្រទេសក្នុងរយៈពេល ៣ ឆ្នាំ ( ២០២៣-២០២៥) បានជួបធ្វើការជាមួយគណៈកម្មាធិការបក្សខេត្ត Dien Bien ស្ដីពីការរៀបចំពិធីរំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu។
![]() |
![]() |
![]() |
លោកឧត្តមសេនីយ៍ឯក Nguyen Trong Nghia និងថ្នាក់ដឹកនាំខេត្ត Dien Bien ជូនអំណោយដល់កងកម្លាំងទ័ពព្រៃនារីនៅភាគខាងត្បូង |
យោងតាមរបាយការណ៍របស់ខេត្ត Dien Bien បានបង្ហាញថា រហូតមកដល់ពេលនេះ ការរៀបចំពិធីរំលឹកខួបលើកទី៧០ នៃជ័យជំនះ Dien Bien Phu ត្រូវបានគណៈកម្មាធិការបក្សខេត្ត និងគណៈកម្មាធិការប្រជាជនសហការជាមួយក្រសួង ស្ថាប័នមជ្ឈិម មន្ទីរ អនុវត្ដតាមផែនការ ធានាកន្លែងស្នាក់នៅ ហូបចុកសម្រាប់កងកម្លាំងដែលចូលរួមក្បួនព្យុហយាត្រាយោធា ព្រមទាំងឆ្លើយតបតម្រូវការកន្លែងស្នាក់នៅរបស់ភ្ញៀវទេសចរទៀតផង។ លើសពីនេះ ខេត្ត Dien Bien សហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នមជ្ឈិមនិងអាជ្ញាធរពាក់ព័ន្ធ រៀបចំសកម្មភាពជាក់ស្តែងដើម្បីអបអរសាទរខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu។
ថ្លែងក្នុងជំនួបនេះ តាងនាមឲ្យគណៈកម្មាធិការដឹកនាំ លោកឧត្តមសេនីយ៍ឯក Nguyen Trong Nghia បានកត់សម្គាល់និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួង ស្ថាប័នមជ្ឈិម គណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនមូលដ្ឋានដែលបានជម្នះការលំបាក បញ្ចប់ដោយជោគជ័យនូវការរៀបចំពិធីរំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu។
លោកឧត្តមសេនីយ៍ឯក Nguyen Trong Nghia ស្នើឱ្យក្រសួង ស្ថាប័នមជ្ឈិម មន្ទីរ និងខេត្ត Dien Bien បន្តសហការយ៉ាងជិតស្និទ្ធ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការរៀបចំពិធីរំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu។ ជំរុញការឃោសនាអំពីពិធីរំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu ផ្សាភ្ជាប់ទៅនឹងពិធីបុណ្យធំៗរបស់ប្រទេសក្នុងឆ្នាំ ២០២៤; ផ្តោតលើការធានាសន្តិសុខ និងសុវត្ថិភាពក្នុងអំឡុងពេលប្រារព្ធខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu។
គួររំលឹកថា លោកឧត្តមសេនីយ៍ឯក Nguyen Trong Nghia និងក្រុមបេសកកម្មបានចុះសួរសុខទុក្ខ និងជូនអំណោយដល់កងកម្លាំងដែលចូលរួមក្បួនព្យុហយាត្រាយោធា។ លើកទឹកចិត្ត និងចែករំលែកការលំបាករបស់កងកម្លាំងដែលកំពុងបំពេញភារកិច្ចរបស់ខ្លួន លោកឧត្តមសេនីយ៍ឯក Nguyen Trong Nghia សង្ឃឹមថា កម្មាភិបាល យុទ្ធជននិងប្រជាជនគ្រប់ស្រទាប់ លើកកំពស់ស្មារតីទទួលខុសត្រូវ ខិតខំបំពេញការងារបានល្អ អបអរសាទរជ័យជម្នះដ៏អស្ចារ្យរបស់ប្រទេសជាតិ៕
មតិពីមិត្តអ្នកអាន