Trending now

វៀតណាមមានយុទ្ធសាស្ត្រជាតិស្តីពីការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត ជាលើកដំបូង

11:19 | 13/04/2026 ហេង វុធ្ធី

យុគសម័យ - រដ្ឋាភិបាលទើបតែបានចេញផ្សាយសេចក្តីសម្រេចលេខ ៨៦/NQ-CP ស្តីពីយុទ្ធសាស្ត្រជាតិស្តីពីការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត។ យោងតាមក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នេះគឺជាលើកដំបូងហើយដែលវៀតណាមបានចេញផ្សាយយុទ្ធសាស្ត្រជាតិដាច់ដោយឡែកមួយ ស្តីពីការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត។

ជាលើកដំបូង រូបសំណាកវីរបុរសជាតិគុយបា José Martí ត្រូវបានសាងសង់ឡើងនៅទីក្រុងហូជីមិញ ជាលើកដំបូង ការបោះជំរុំរដូវក្តៅវៀតណាមត្រូវបានរៀបចំឡើងសម្រាប់សិស្សវិទ្យាល័យនៅតំបន់ភាគឦសានប្រទេសថៃ

ក្នុងរយៈពេលកន្លងមក ប្រព័ន្ធអេកូឡូស៊ីបង្កើតថ្មីប្រកបដោយការច្នៃប្រឌិតរបស់វៀតណាម សម្រេចបាននូវសញ្ញាណវិជ្ជមានជាច្រើនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ "ក្រុមហ៊ុនយូនីខន" មួយចំនួនត្រូវបានបង្កើតឡើង ទាក់ទាញការវិនិយោគហានិភ័យសម្រេចបានកម្រិតខ្ពស់នៅក្នុងតំបន់ ហេដ្ឋារចនាសម្ព័ន្ធគាំទ្រក៏មានការអភិវឌ្ឍយ៉ាងសម្បូរបែប ដូចជាបណ្តាមូលនិធិវិនិយោគហានិភ័យ មជ្ឈមណ្ឌលបណ្តុះបណ្តាលអាជីវកម្ម អង្គការជំរុញពាណិជ្ជកម្ម និងមជ្ឈមណ្ឌលគាំទ្រការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិតនៅថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ។

ក្នុងឆ្នាំ២០២៥ សន្ទស្សន៍ប្រព័ន្ធអេកូឡូស៊ីបង្កើតថ្មីសកលរបស់វៀតណាម ឈរនៅចំណាត់ថ្នាក់ទី៥៥ លើពិភពលោក ដោយក្នុងនោះទីក្រុងហូជីមិញ បានជាប់ក្នុងចំណោមទីក្រុងកំពូលទាំង៥ នៅអាស៊ីអាគ្នេយ៍ជាលើកដំបូង (ចំណាត់ថ្នាក់ទី១១០ ទូទាំងពិភពលោក) ទីក្រុងហាណូយឡើងដល់ចំណាត់ថ្នាក់ទី១៤៨ និងទីក្រុងដាណាំងបានកើនឡើង ១៣០ ថ្នាក់ ដោយស្ថិតក្នុងចំណាត់ថ្នាក់ទី៧៦៦ ទូទាំងពិភពលោក។

ការអនុវត្តជាក់ស្តែងជាអន្តរជាតិបានបង្ហាញថា ប្រទេសជាច្រើនបានទទួលជោគជ័យក្នុងការបង្កើតសន្ទុះរីកចម្រើនខ្លាំងក្លា តាមរយៈការជំរុញការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត ដូចជា អ៊ីស្រាអែល កូរ៉េខាងត្បូង ឬសិង្ហបុរីជាដើម។ ចំណុចរួមនៃបណ្តាម៉ូដែលទាំងនេះ គឺការកសាងបាននូវវប្បធម៌នវានុវត្តន៍យ៉ាងទូលំទូលាយ ដាស់តឿនស្មារតីបង្កើតអាជីវកម្មរបស់ប្រជាជនទាំងមូល និងយកវិទ្យាសាស្ត្រ បច្ចេកវិទ្យាធ្វើជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍។

ក្នុងបរិបទដែលពិភពលោកមានការប្រែប្រួលជាច្រើន ចាប់ពីការផ្លាស់ប្តូរលំហូរទុនវិនិយោគ រហូតដល់ការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយ វៀតណាមកំពុងឈរចំពោះមុខតម្រូវការបន្ទាន់ក្នុងការកំណត់ទីតាំងយុទ្ធសាស្ត្របង្កើតថ្មីប្រកបដោយការច្នៃប្រឌិតឡើងវិញ។ កិច្ចការនេះរួមមាន ការកំណត់ឱ្យបានច្បាស់លាស់នូវបណ្តាវិស័យអាទិភាព បំពេញបន្ថែមនូវម៉ូដែលរៀបចំប្រព័ន្ធអេកូឡូស៊ី និងកសាងយន្តការ គោលនយោបាយឱ្យបានខ្លាំងក្លាគ្រប់គ្រាន់ ដើម្បីបង្កើតកម្លាំងចលករថ្មីសម្រាប់កំណើន។

យុទ្ធសាស្ត្រនេះបានដាក់ចេញនូវគោលដៅសម្រាប់ដំណាក់កាលរហូតដល់ឆ្នាំ២០៣០ ដោយប្រែក្លាយវៀតណាមឱ្យទៅជាប្រទេសឈានមុខគេផ្នែកការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិតនៅក្នុងតំបន់។
យុទ្ធសាស្ត្រនេះបានដាក់ចេញនូវគោលដៅសម្រាប់ដំណាក់កាលរហូតដល់ឆ្នាំ២០៣០ ដោយប្រែក្លាយវៀតណាមឱ្យទៅជាប្រទេសឈានមុខគេផ្នែកការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិតនៅក្នុងតំបន់។

ផ្អែកលើមូលដ្ឋាននោះ នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៦ រដ្ឋាភិបាលបានចេញផ្សាយជាផ្លូវការនូវសេចក្តីសម្រេចលេខ ៨៦/NQ-CP ស្តីពីយុទ្ធសាស្ត្រជាតិស្តីពីការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត។ នេះគឺជាជំហានទៅមុខយ៉ាងសំខាន់ ដែលបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋាភិបាល ក្នុងការស្ថាបនាបរិយាកាសអំណោយផលបំផុត ដើម្បីដាស់តឿនសក្តានុពលច្នៃប្រឌិតរបស់ប្រជាជនទាំងមូល បម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ប្រទេសជាតិ។

ធ្វើឱ្យការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត ក្លាយជាបុព្វហេតុរបស់ប្រជាជនទាំងមូល

យុទ្ធសាស្ត្របានកំណត់ថា ប្រទេសជាតិបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត គឺជាប្រទេសដែលពលរដ្ឋគ្រប់រូបសុទ្ធតែមានសេចក្តីប្រាថ្នា និងអាចចាប់ផ្តើមអាជីវកម្មជាមួយនឹងការច្នៃប្រឌិតក្នុងគ្រប់វិស័យ ដោយផ្អែកលើមូលដ្ឋានគ្រឹះនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល; វប្បធម៌នវានុវត្តន៍ ស្មារតីបង្កើតអាជីវកម្ម ហ៊ានគិត ហ៊ានធ្វើ ទទួលយកហានិភ័យ និងការអត់ឱនចំពោះការបរាជ័យ ត្រូវបានដាស់តឿនយ៉ាងខ្លាំងក្លា និងរីកសាយភាយយ៉ាងស៊ីជម្រៅក្នុងចំណោមប្រជាជន និងសង្គមទាំងមូល។

វៀតណាមកំណត់ថា ការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត គឺជាយុទ្ធសាស្ត្រជាតិរយៈពេលវែង ដើម្បីធ្វើឱ្យប្រសើរឡើង និងដោះលែងរាល់សក្តានុពល កៀរគររាល់ប្រភពធនធាន ដើម្បីលើកកម្ពស់សមត្ថភាពស្វ័យភាពយុទ្ធសាស្ត្រជាតិ ជាពិសេសគឺឆ្ពោះទៅរកការម្ចាស់ការលើបច្ចេកវិទ្យាយុទ្ធសាស្ត្រ និងបង្កើតសន្ទុះរីកចម្រើនខ្លាំងក្លាសម្រាប់កំណើនសេដ្ឋកិច្ច-សង្គមប្រកបដោយចីរភាពក្នុងយុគសម័យឌីជីថល។

ក្នុងនោះ ប្រព័ន្ធអេកូឡូស៊ីបង្កើតថ្មីប្រកបដោយការច្នៃប្រឌិតថ្នាក់ជាតិ ត្រូវបានអភិវឌ្ឍដោយព្រមៗគ្នា គ្រប់ជ្រុងជ្រោយ និងប្រកបដោយចីរភាព; ទន្ទឹមនឹងនោះ ស្ថាប័នដើរតួនាទីឈានមុខគេ ស្ថាបនា និងបង្កើតរបកគំហើញ; អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស និងបណ្តាលក្ខខណ្ឌចាំបាច់ផ្សេងៗទៀត ដើម្បីគាំទ្រដល់ការបង្កើតអាជីវកម្ម ឆ្ពោះទៅរកការអភិវឌ្ឍប្រទេសជាតិឌីជីថល ដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

យុទ្ធសាស្ត្រឆ្ពោះទៅរកគោលដៅរួម គឺបង្កើតឱ្យមានរលកនៃការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិតយ៉ាងស៊ីជម្រៅ ធ្វើឱ្យសកម្មភាពនេះក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ច-សង្គម និងជំរុញសមត្ថភាពស្វ័យភាពជាតិ។

ក្នុងនោះ ដំណាក់កាលរហូតដល់ឆ្នាំ២០៣០៖ គោលដៅគឺប្រែក្លាយវៀតណាមឱ្យទៅជាប្រទេសឈានមុខគេផ្នែកការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិតនៅក្នុងតំបន់។ អភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីឱ្យកាន់តែខ្លាំងក្លា ជាមួយនឹងការបង្កើតឡើងនូវសហគ្រាសបង្កើតថ្មីប្រកបដោយការច្នៃប្រឌិតរាប់ម៉ឺនខ្នាត ដែលក្នុងនោះនឹងបណ្តុះបណ្តាលឱ្យទទួលបានជោគជ័យនូវ "ក្រុមហ៊ុនយូនីខន" (Unicorn) មួយចំនួន។ នាំយកបណ្តាសន្ទស្សន៍អំពីនវានុវត្តន៍ និងប្រព័ន្ធអេកូឡូស៊ីបង្កើតថ្មីរបស់វៀតណាមឱ្យឈានចូលក្នុងក្រុមដឹកនាំមុខគេនៅក្នុងតំបន់។

ចក្ខុវិស័យឆ្នាំ២០៤៥៖ នាំយកវៀតណាមឱ្យចូលក្នុងក្រុមប្រទេសដឹកនាំមុខគេទាំង ៣០ នៅលើសកលលោក អំពីនវានុវត្តន៍ និងការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត។ ឆ្ពោះទៅរកសង្គមមួយដែលមានអត្រាប្រជាជនចូលរួមធ្វើជាម្ចាស់សហគ្រាស និងបង្កើតអាជីវកម្មក្នុងកម្រិតខ្ពស់បំផុត ជាមួយនឹងការផ្ទុះឡើងនៃទីផ្សារទុនវិនិយោគហានិភ័យខ្នាតធំ។

ដើម្បីសម្រេចបាននូវចក្ខុវិស័យម៉ាក្រូនេះ រដ្ឋាភិបាលបានណែនាំឱ្យអនុវត្តនូវបណ្តាក្រុមដំណោះស្រាយដែលជាការបើកផ្លូវ ដោយផ្តោតលើការដោះស្រាយចំណុចរាំងស្ទះ និងការផ្តល់កម្លាំងបន្ថែមដល់សហគ្រាស។

ជាបឋម គឺការបង្កើតច្រករបៀងគតិយុត្តិដ៏លេចធ្លោ បំពេញបន្ថែមនូវរាល់នីតិវិធីរដ្ឋបាលនៅលើបរិយាកាសឌីជីថល។ ជាពិសេសគឺការសិក្សា ស្រាវជ្រាវ និងដាក់ឱ្យអនុវត្តសាកល្បងនូវបណ្តាយន្តការពិសេសៗ ដើម្បីលើកទឹកចិត្តដល់ស្មារតីហ៊ានធ្វើការសាកល្បង ដូចជា៖ ម៉ូដែល "សហគ្រាសបុគ្គលម្នាក់", យន្តការដោះស្រាយការក្ស័យធនបែបសង្ខេប ដើម្បីជួយឱ្យសហគ្រិនងាយស្រួលក្នុងការចាប់ផ្តើមអាជីវកម្មឡើងវិញ និងបណ្តាតំបន់សាកល្បងដែលមានការគ្រប់គ្រង (Sandbox) សម្រាប់បច្ចេកវិទ្យាថ្មីៗ។

ទន្ទឹមនឹងនោះ ការបណ្តុះបណ្តាលធនធានមនុស្ស និងការកសាងប្រព័ន្ធអេកូឡូស៊ីដែលស៊ីសង្វាក់គ្នាត្រូវបានយកចិត្តទុកដាក់។ បញ្ចូលការអប់រំអំពីការបង្កើតអាជីវកម្ម និងនវានុវត្តន៍ឱ្យកាន់តែស៊ីជម្រៅក្នុងប្រព័ន្ធអប់រំជាតិ ចាប់ពីកម្រិតមធ្យមសិក្សា រហូតដល់ឧត្តមសិក្សា។ កសាងបណ្តាញហេដ្ឋារចនាសម្ព័ន្ធប្រើប្រាស់រួមគ្នា មជ្ឈមណ្ឌលនវានុវត្តន៍ លំហបង្កើតអាជីវកម្មសហគមន៍ និងបណ្តាវេទិកាឌីជីថលគាំទ្រដល់សហគ្រាសនៅទូទាំងប្រទេស។

ក្រុមភារកិច្ចសំខាន់មួយទៀត គឺការបើកចំហប្រភពទុន និងការធ្វើសមាហរណកម្មអន្តរជាតិ។ អភិវឌ្ឍយ៉ាងខ្លាំងក្លានូវទីផ្សារទុនវិនិយោគហានិភ័យ បង្កើតជាបណ្តាមូលនិធិវិនិយោគចាប់ពីកម្រិតជាតិរហូតដល់មូលដ្ឋាន មូលនិធិរបស់សហគ្រាស និងសាកលវិទ្យាល័យ។ ជំរុញបណ្តាយន្តការគាំទ្រហិរញ្ញវត្ថុដោយផ្ទាល់ ការធានាឥណទានផ្អែកលើទ្រព្យសម្បត្តិបញ្ញា។ ធ្វើសមាហរណកម្មយ៉ាងសកម្ម ទាក់ទាញអ្នកជំនាញអន្តរជាតិ និងនាំយកសហគ្រាសបង្កើតថ្មីប្រកបដោយការច្នៃប្រឌិតរបស់វៀតណាមចូលរួមក្នុងខ្សែសង្វាក់តម្លៃសកល៕

វៀតណាម៖ ពិធីបុណ្យបើកច្រកទ្វារសមុទ្រត្រូវបានប្រារព្ធធ្វើនៅស្រុកកោះ Co To ជាលើកដំបូង វៀតណាម៖ ពិធីបុណ្យបើកច្រកទ្វារសមុទ្រត្រូវបានប្រារព្ធធ្វើនៅស្រុកកោះ Co To ជាលើកដំបូង

ការរៀបចំពិធីនេះក្នុងគោលបំណងរក្សានូវវប្បធម៌ប្រពៃណីដ៏វិសេសវិសាល បង្កប់ដោយជំនឿប្រជាប្រិយរបស់អ្នកនេសាទនៅសមុទ្រ និងកោះ។

បានណែនាំគោលដៅថតរូបចំនួន ៦ ពេលមក Can Tho ជាលើកដំបូង បានណែនាំគោលដៅថតរូបចំនួន ៦ ពេលមក Can Tho ជាលើកដំបូង

យុគសម័យ - វត្ត Ong, ផ្សារបណ្តែតទឹក Cai Rang, ប្រាសាទ Binh Thuy... គឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរគួរទៅទស្សនាជាលើកដំបូងដែលពួកគេបានមក "ទឹកដីនៃ Tay Do"។

ហេង វុធ្ធី

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមមានយុទ្ធសាស្ត្រជាតិស្តីពីការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត ជាលើកដំបូង
ការផ្លាស់ប្តូរឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) - ជាតម្រូវការចាំបាច់មិនអាចខ្វះបាន ដើម្បីឱ្យវិស័យទេសចរណ៍អភិវឌ្ឍន៍បែបទំនើប រហ័ស និងប្រកបដោយចីរភាព
ការតភ្ជាប់ពាណិជ្ជកម្មរវាងសហគ្រាសទេសចរណ៍វៀតណាម និងអន្តរជាតិ
កម្ពុជាវាយតម្លៃខ្ពស់ចំពោះអត្ថន័យនៃដំណើរទស្សនកិច្ចរបស់លោកអចិន្ត្រៃយ៍នៃគណៈលេខា Tran Cam Tu
អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ស្វាគមន៍ចំពោះរាល់ការរួមចំណែកជាក់ស្តែងរបស់វៀតណាម