Trending now

អ្នកជំនាញកម្ពុជាវាយតម្លៃខ្ពស់ចំពោះអត្ថបទសរសេររបស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong

21:35 | 19/07/2021 ហេង វុធ្ធី

លោក អ៊ូចលាង បានមានប្រសាសន៍ថា អត្ថបទសរសេររបស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong បានបង្ហាញពីស្មារតីនិងឋានៈដ៏ថ្មៃថ្លារបស់ថ្នាក់ដឹកនាំ។

អគ្គលេខាបក្ស លោក Nguyen Phu Trong បានចូលរួមកិច្ចប្រជុំកំពូលរវាងបក្សកុម្មុយនិស្តចិននិងគណបក្សនយោបាយនានានៅលើពិភពលោក អគ្គលេខាបក្ស លោក Nguyen Phu Trong បានចូលរួមកិច្ចប្រជុំកំពូលរវាងបក្សកុម្មុយនិស្តចិននិងគណបក្សនយោបាយនានានៅលើពិភពលោក
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបពិភាក្សាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបពិភាក្សាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping
អ្នកជំនាញកម្ពុជាវាយតម្លៃខ្ពស់ចំពោះអត្ថបទសរសេររបស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong

អត្ថបទសរសេរ“បញ្ហាមួយចំនួនអំពីទ្រឹស្តីនិងតថភាពជាក់ស្តែងអំពីសង្គមនិយមនិងមាគ៌ាឆ្ពោះទៅរកលទ្ធិសង្គមនិយមនៅវៀតណាម” គឺជាអត្ថបទសំខាន់ដែលបង្ហាញចក្ខុវិស័យទូទៅ និងមានលក្ខណៈវិទ្យាសាស្ត្រ ហើយក៏ពោរពេញទៅដោយទឹកចិត្តរបស់ថ្នាក់ដឹកនាំវៀតណាមចំពោះមាគ៌ាឆ្ពោះទៅសង្គមនិយមនៅវៀតណាម។ នោះគឺជាការវាយតម្លៃរបស់អ្នកជំនាញអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា លោកអ៊ូចលាង ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានវិទ្យុសម្លេងវៀតណាម ប្រចាំនៅក្នុងប្រទេសកម្ពុជា អំពីអត្ថបទសរសេររបស់អគ្គលេខាបក្ស លោក Nguyen Phu Trong ។

លោក អ៊ូចលាង បានលើកឡើងថា អត្ថបទសរសេររបស់អគ្គលេខាធិការង្វៀនភូត្រុង (Nguyen Phu Trong) បានបង្ហាញពីទឹកចិត្តរបស់ថ្នាក់ដឹកនាំបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះប្រជាជនដោយ« មិនបំភ្លេចចោលនរណាម្នាក់ពីក្រោយ»ក្នុងបរិបទដែលប្រទេសវៀតណាមនៅតែប្រឈមនឹងការលំបាកជាច្រើនហើយត្រូវប្រឈមនឹងការប្រកួតប្រជែងដ៏ខ្លាំងក្លានៅលើឆាកអន្តរជាតិ។ លោកក៏បាននិយាយថាដោយផ្តោតលើទស្សនៈយកប្រជាជនធ្វើជាមជ្ឈភាព គំនិតត្រឹះរិៈគ្រប់សកម្មភាពគឺ ដើម្បីផលប្រយោជន៍របស់ប្រជាជនដូច្នេះបក្សកុម្មុយនិស្តវៀតណាមតែងតែទទួលបានការគាំទ្រជាធ្លុងមួយពីប្រជាជននៅគ្រប់តំបន់ទូទាំងប្រទេស។ ឧទាហរណ៍ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រទេសវៀតណាមបានបង្ហាញពិភពលោកនូវសាមគ្គីភាពរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈដើម្បីសម្រេចបាននូវគោលដៅរួមផងដែរ។

លោកអ៊ូចលាងបានបញ្ជាក់ «អ្វីដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍បំផុតនៅក្នុងអត្ថបទនេះគឺថាក្នុងកាលៈទេសៈ ណាក៏ដោយឬនៅក្នុងលក្ខខ័ណ្ឌណាក៍ដោយបក្សកុម្មុយនិស្តវៀតណាមតែងតែយកប្រជាជនជាគន្លឹះ រាល់ការសម្រេចចិត្តគឺសម្រាប់ប្រជាជនដើម្បីផលប្រយោជន៍ដល់ប្រជាជនវៀតណាម។ លោកអ៊ូលាងក៏មានប្រសាសន៍ថាអគ្គលេខាធិការបក្ស លោក ង្វៀនភូត្រុង បានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃគោលនយោបាយសង្គមក្នុងសេដ្ឋកិច្ចទីផ្សារសង្គមនិយម មានអត្ថន័យពិសេសក្នុងការអភិវឌ្ឍមនុស្សការអភិវឌ្ឍសេដ្ឋកិច្ច និងធនធានមនុស្សក្នុងការកសាងប្រទេសគឺជាទិសដៅយុទ្ធសាស្ត្រ។

លោកអ៊ូចលាងបានអត្ថាធិប្បាយថាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះទំនាក់ទំនងកម្ពុជា - វៀតណាម តែងតែត្រូវបានពង្រឹងនិងអភិវឌ្ឈន៍ដោយឥតឈប់ឈរ។ ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២១ ទោះបីប្រទេសទាំងពីររងផលប៉ះពាល់ដោយសារការរីករាលដាលនៃ COVID-19 ក៏ដោយ ក៏ចំណូលបានមកពីការនាំចេញ - នាំចូលរវាងប្រទេសទាំងពីរនៅតែឈានដល់ជាង ៥ ពាន់លានដុល្លារពោលគឺ ស្មើនឹងចំណូលនាំចេញ - នាំចូលពេញមួយឆ្នាំ ២០២០ ។

ទន្ទឹមនឹងនោះ ប្រទេសវៀតណាមក៏បានផ្តល់ការគាំទ្រខាងសម្ភារៈនិងស្មារតីដល់ប្រទេសកម្ពុជាយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជំងឺកូវីដ-១៩។ លោកអ៊ូចលាងបានបង្ហាញជំនឿថាដោយមានការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់បក្សកុម្មុយនិស្តវៀតណាម រួមទាំងសាមគ្គីភាពជាតិនិងប្រពៃណីស្នេហាជាតិ ប្រជាជនវៀតណាមនឹងសម្រេចបានគោលដៅដែលបានកំណត់ក្នុងបុព្វហេតុកសាងសង្គមនិយម៕

ហេង វុធ្ធី

VOV5

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ