Trending now

កម្ពុជាផ្អាកការធ្វើដំណើរចេញ-ចូលឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាមជាបណ្តោះអាសន្ន

09:41 | 15/07/2021 ហេង វុធ្ធី

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកការចូលនិងចេញជាបណ្តោះអាសន្នតាមព្រំដែនកម្ពុជា – វៀតណាមនូវកម្មករជំនាញ អ្នកបច្ចេកទេស បុគ្គលិកក្រុមហ៊ុនវៀតណាម រយៈពេលមួយខែគិតចាប់ពីថ្ងៃទី ១៨ ខែកក្កដាឆ្នាំ ២០២១នេះទៅ ។

អាជ្ញាធរខេត្តកំពត បញ្ជាដល់កម្លាំងនៅតាមព្រំដែនកម្ពុជា-វៀតណាម រឹតបន្តឹង និងចាត់វិធានយ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការនាំចូលវីរុសកូវីដ-១៩ អាជ្ញាធរខេត្តកំពត បញ្ជាដល់កម្លាំងនៅតាមព្រំដែនកម្ពុជា-វៀតណាម រឹតបន្តឹង និងចាត់វិធានយ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការនាំចូលវីរុសកូវីដ-១៩
សមាគមមិត្តភាពកម្ពុជា-វៀតណាមនៃខេត្ត Quang Ninh បូកសរុបលទ្ធផលការងារ ឆ្នាំ២០២០ សមាគមមិត្តភាពកម្ពុជា-វៀតណាមនៃខេត្ត Quang Ninh បូកសរុបលទ្ធផលការងារ ឆ្នាំ២០២០
កម្ពុជាផ្អាកការធ្វើដំណើរចេញ-ចូលឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាមជាបណ្តោះអាសន្ន
កម្ពុជាផ្អាកការធ្វើដំណើរចេញ-ចូលឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាមជាបណ្តោះអាសន្

ព័ត៌មាននេះត្រូវបានបញ្ជាក់នៅក្នុងលិខិតរបស់ក្រសួងការបរទេសផ្ញើទៅឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសវៀតណាម។

ទោះយ៉ាងណា មានករណីលើកលែងមួយចំនួនរួមមាន អ្នកជំងឺកំពុងស្វែងរកការព្យាបាលនៅប្រទេសវៀតណាម អ្នកការទូត មន្ត្រីរាជការក្នុងបេសកកម្មតាមការអញ្ជើញរបស់អាជ្ញាធរនៃប្រទេសទាំងពីរ និងនិស្សិតដែលបានបញ្ចប់វគ្គសិក្សាឬករណីដោយមានការអនុញ្ញាតពិសេសពីរាជរដ្ឋាភិបាល។

និយោជិកនិងកម្មករជំនាញរបស់ក្រុមហ៊ុនវៀតណាមដែលបានចូលមកប្រទេសកម្ពុជារួចហើយនោះ មិនត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅប្រទេសវៀតណាមវិញក្នុងអំឡុងពេលផ្អាកការចូលនិងចេញនោះឡើយ។

គិតត្រឹមថ្ងៃទី ១៣ ខែកក្កដាឆ្នាំ ២០២១ ប្រទេសវៀតណាមមានករណីឆ្លងជំងឺកូវីដ-១៩ជាង ៣៤.៥០០ ករណីនៅទូទាំងប្រទេសដែលក្នុងនោះមានអ្នកស្លាប់ ១៣០ នាក់និង ៩.៥៥៣ នាក់ បានជាសះស្បើយ៕

ហេង វុធ្ធី

Khmertimes

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម - ឡាវ - កម្ពុជា ជំរុញខ្លាំងសហប្រតិបត្តិការសន្តិសុខ ប្រឆាំងបទល្មើសឆ្លងដែន
យុទ្ធនាការ ៥០០ ថ្ងៃនិងយប់៖ ក្តីសង្ឃឹម "ជួបជុំគ្នាវិញ" ពីស្លាកស្នាម ADN
ចៅក្រមតុលាការច្បាប់សមុទ្រអន្តរជាតិ ភីអេចឌី.រងសាស្ត្រាចារ្យ Nguyen Thi Lan Anh៖ 'ខ្ញុំប្តេជ្ញាចិត្តបំពេញភារកិច្ចដ៏ធ្ងន់ធ្ងរប្រកបដោយភាពឯករាជ្យ សហវិទ្យាស
រូបភាពគណៈប្រតិភូសង្គ្រោះវៀតណាមទៅដល់ប្រទេសវេណេស៊ុយអេឡា៖ សារលិខិតពោរពេញដោយមនោសញ្ចេតនាជ្រាលជ្រៅ
យោធភូមិភាគទី ៩ ដាក់ឱ្យអនុវត្តយុទ្ធនាការ ៥០០ ថ្ងៃនិងយប់៖ ដំណើរតបស្នងសងគុណពោរពេញដោយមនោសញ្ចេតនាជ្រាលជ្រៅ