Trending now

សមាគមមិត្តភាពកម្ពុជា-វៀតណាមនៃខេត្ត Quang Ninh បូកសរុបលទ្ធផលការងារ ឆ្នាំ២០២០

13:45 | 07/01/2021 (បកប្រែដោយឌីណា)

យុគសម័យ - នាថ្ងៃទី ៦ មករា នៅទីក្រុង Ha Long សមាគមមិត្តភាពវៀតណាម - កម្ពុជានៃខេត្ត Quang Ninh បានបូកសរុបលទ្ធផលការងាររបស់សមាគមនៅឆ្នាំ ២០២០ អនុវត្តភារកិច្ច ឆ្នាំ២០២១ និងអបអរសាទរខួបលឹកទី ៤២ ឆ្នាំនៃជ័យជំនះក្នុងសង្គ្រាមការពារព្រំដែនភាគនិរតីនៃប្រទេសវៀតណាម (៧ មករា ១៩៧៩ - ៧ មករា ២០២១) ។

ទិដ្ឋភាពនៃកិច្ចប្រជុំ​

សមាគមមិត្តភាពវៀតណាម - កម្ពុជា នៃខេត្តQuang Ninh មានសាខាថ្នាក់​​ស្រុកចំនួន ៨ ដែលមានសមាជិកចំនួន ៧០២ នាក់។ នៅឆ្នាំ ២០២០ សមាគមទទួលបានលទ្ធផល​ជាវិជ្ជមាន​ជាច្រើន នៅក្នុងសកម្មភាពរបស់ខ្លួន ​​ដោយបានបន្ថែម​​សមាជិក​​ថ្មីចំនួន ៦៦ នាក់ទៀត។

លើសពីនេះទៅទៀត បណ្តា​សាខាក៏​បា​នបំ​ពេ​ញ​កា​រ​ងា​រ​ឃោ​សនា​ និ​ង​កិច្ចការជួបប្រាស្រ័យទាក់ទងគ្នារវាង​​​ប្រជាជននិងប្រជាជន​បានល្អ មាន​ការ​យកចិត្តទុកដាក់ចំពោះសមាជិករបស់​ខ្លួន​ ដោយ​​​តែ​​​​ង​​តែ​​ចុះ​​សួរ​​​សុខ​​ទុក្ខ​និង​ចែករំ​លែ​ក​ដល់​សមាជិក​ដែល​មាន​ស្ថាន​ភាព​​​រ​ស់​​នៅ​​ជួប​ការ​លំបាក ...

បុគ្គលដែល​មាន​ស្នាដៃ​ល្អ​ទទួលបានប័ណ្ណសរសើ​រ​ពីសមាគមនេះ

ដោយបំពេញភារកិច្ចនៅឆ្នាំ ២០២១ សមាគមមិត្តភាពវៀតណាម - កម្ពុ​ជា​​ នៃ​​​ខេត្ត Quang Ninh បន្តដឹកនាំសាខាឲ្យ​រក្សាស្ថិរភាពក្នុង​ការ​រៀបចំរចនាសម្ព័ន្ធសមាគមនេះ ពង្រីកការជួបប្រាស្រ័យទាក់ទងគ្នារវាង​​​ប្រជាជននិងប្រជាជន​​ ធ្វើបា​ន​ល្អ​ការ​ឃោ​ស​នា​ផ្តោត​លើការប្រគល់​​ប័ណ្ណនិងចែក​ប័ណ្ណដល់សមាជិក យកចិត្តទុកដាក់និង​​ជួ​យគាំ​​ដល់​សមា​ជិក​ជួប​ការលំបាក ...

ក្នុងឱកាសនេះអង្គភាព​ និងបុគ្គលជាច្រើននៃសមាគមមិត្តភាពវៀតណាម - កម្ពុជានៃខេត្តQuang Ninh ទទួលបានប័ណ្ណសរសើរពីសមាគមដោយ​មាន​ស្នាដៃ​ល្អ​​ក្នុ​ងស​ក​ម្ម​ភា​ព​របស់សមាគមនៅឆ្នាំ ២០២០ ./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: កាសែត Quang Ninh)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien
វប្បធម៍វៀតណាមភ្លឺក្នុងរដ្ឋធានីនៃប្រទេសប៉ូឡូញ