Trending now

បូកសរុបប្រវត្តិនៃកិច្ចសហប្រតិបត្តិការរវាងនគរបាលវៀតណាមនិងនគរបាលកម្ពុជា

08:15 | 28/11/2019 (ហេង វុធ្ធី)

នាថ្ងៃទី ២៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ ខុទ្ទកាល័យនៃក្រសួងនគរបាលវៀតណាមបានរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រលើប្រធានបទថ្នាក់ក្រសួង “ការបូកសរុបប្រវត្តិនៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម” រវាងនគរបាលវៀតណាម និងនគរបាលកម្ពុជា ក្នុងដំណាក់កាល ១៩៩២ - ២០១៥ ។ លោកឧត្តមសេនីយ៍ត្រី Hoang Anh Tuyen នាយរងខុទ្ទកាយាល័យ ក្រសួងនគរបាលវៀតណាមអញ្ជើញជាអធិបតីក្នុងសិក្ខាសាលានេះ។

លោកឧត្តមសេនីយ៍ត្រី Hoang Anh Tuyen ថ្លែង​ក្នុងសិក្ខាសាលា (រូប​ថត៖ cand.com.vn)

វៀតណាម - កម្ពុជាជាប្រទេសជិតខាងមានទំនាក់ទំនង កិច្ចសហប្រតិបត្តិការយូរអង្វែង និងទូលំទូលាយលើគ្រប់វិស័យ រួមមានការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម ការរក្សាសណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម រួមចំណែកក្នុងការកសាងព្រំដែនសន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

នៅក្នុងសិក្ខាសាលានេះ ប្រតិភូទាំងឡាយបានពិភាក្សា និងវាយតម្លៃលើរចនាសម្ព័ន្ធ និងខ្លឹមសារនៃប្រធានបទ រួមទាំងបង្ហាញនូវចំណុចខ្វះខាតទាំងឡាយផងដែរ។

ទិដ្ឋភាពនៃសិក្ខាសាលា (រូប​ថត៖ cand.com.vn)


លោកឧត្តមសេនីយ៍ត្រី Hoang Anh Tuyen បានទទួលស្គាល់ និងវាយតំលៃខ្ពស់ចំពោះរាល់មតិយោបល់ដែលប្រតិភូទាំងឡាយបានចែករំលែកនៅក្នុងសិក្ខាសាលា ព្រមទាំងស្នើឲ្យគណៈគ្រប់គ្រងប្រធានបទឲ្យទទួលយកយោបល់ដើម្បីជ្រើសរើស វាយតម្លៃ និងកែសំរួល ហើយសម្រេចប្រធានបទក្នុងពេលឆាប់ៗ រួមចំណែកក្នុងការលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងកម្លាំងនគរបាលនៃប្រទេសទាំងពីរ៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vovworld.vn)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម - ឡាវ - កម្ពុជា ជំរុញខ្លាំងសហប្រតិបត្តិការសន្តិសុខ ប្រឆាំងបទល្មើសឆ្លងដែន
យុទ្ធនាការ ៥០០ ថ្ងៃនិងយប់៖ ក្តីសង្ឃឹម "ជួបជុំគ្នាវិញ" ពីស្លាកស្នាម ADN
ចៅក្រមតុលាការច្បាប់សមុទ្រអន្តរជាតិ ភីអេចឌី.រងសាស្ត្រាចារ្យ Nguyen Thi Lan Anh៖ 'ខ្ញុំប្តេជ្ញាចិត្តបំពេញភារកិច្ចដ៏ធ្ងន់ធ្ងរប្រកបដោយភាពឯករាជ្យ សហវិទ្យាស
រូបភាពគណៈប្រតិភូសង្គ្រោះវៀតណាមទៅដល់ប្រទេសវេណេស៊ុយអេឡា៖ សារលិខិតពោរពេញដោយមនោសញ្ចេតនាជ្រាលជ្រៅ
យោធភូមិភាគទី ៩ ដាក់ឱ្យអនុវត្តយុទ្ធនាការ ៥០០ ថ្ងៃនិងយប់៖ ដំណើរតបស្នងសងគុណពោរពេញដោយមនោសញ្ចេតនាជ្រាលជ្រៅ