Trending now

អាជ្ញាធរខេត្តកំពត បញ្ជាដល់កម្លាំងនៅតាមព្រំដែនកម្ពុជា-វៀតណាម រឹតបន្តឹង និងចាត់វិធានយ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការនាំចូលវីរុសកូវីដ-១៩

18:26 | 06/02/2021

អភិបាលខេត្តកំពត លោក ជាវ តាយ បានដាក់បទបញ្ជាដល់កងកម្លាំងសមត្ថកិច្ចដែលឈរជើងនៅតាមព្រំដែនកម្ពុជា-វៀតណាម ត្រូវបង្កើនសកម្មភាពត្រួតពិនិត្យសុខភាពអ្នកដំណើរចេញ-ចូលឱ្យបានហ្មត់ចត់ និងត្រូវធ្វើតេស្តរកវីរុសកូវីដ-១៩។ ចំពោះអ្នកដំណើរទាំងអស់ ដែលបានចូលមកកម្ពុជាតាមច្រកព្រំដែន ត្រូវតែតម្រូវឱ្យធ្វើចត្តាឡីស័កឱ្យបានពេញលេញរយៈពេល ១៤ថ្ងៃ ដោយអនុវត្តទៅតាមការណែនាំ និងវិធានការរបស់ក្រសួងសុខាភិបាលដែលបានដាក់ចេញឱ្យបានខ្ជាប់ខ្ជួន និងត្រឹមត្រូវ។

អាជ្ញាធរខេត្តកំពត បញ្ជាដល់កម្លាំងនៅតាមព្រំដែនកម្ពុជា-វៀតណាម រឹតបន្តឹង និងចាត់វិធានយ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការនាំចូលវីរុសកូវីដ-១៩

ការដាក់បទបញ្ជាដល់កម្លាំងដូចនេះ បានធ្វើឡើងនៅទីស្នាក់ការច្រកទ្វារអន្តរជាតិព្រែកចាក នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ ខណៈដែល លោក ជាវ តាយ បានដឹកនាំកិច្ចប្រជុំដាក់បទបញ្ជាដល់សមត្ថកិច្ចទាំងអស់ដែលឈរជើងនៅតាមបណ្តាច្រកទ្វារជាប់ព្រំដែនកម្ពុជា-វៀតណាម ដើម្បីរឹតបន្តឹង និងចាត់វិធានការម៉ឺងម៉ាត់លើការទប់ស្កាត់ និងបង្ការការនាំចូលវីរុសកូវីដ-១៩ ចូលមកក្នុងប្រទេសកម្ពុជា។

លោក ជាវ តាយ បានលើកឡើងថា វិធានការនេះដើម្បីទប់ស្កាត់ និងបង្ការ កុំឱ្យប្រជាពលរដ្ឋប្រទេសទាំងសងខាង លួចឆ្លងដែនចេញចូលសំដៅទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ហើយបើមានការចាំបាច់ត្រូវឆ្លងចូលមក ត្រូវតែបង្ខំ ឱ្យធ្វើចត្តាឡីស័កជាដាច់ខាត ដោយគ្មានការលើកលែងនោះឡើយ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជា និងវិធានការយ៉ាងម៉ឺងម៉ាត់ឱ្យអាជ្ញាធរខេត្តនៅជាប់ព្រំដែនវៀតណាម បង្កើនការប្រុងប្រយ័ត្ន និងចាត់វិធានការប្រកបដោយប្រសិទ្ធិភាពខ្ពស់ ក្នុងការទប់ស្កាត់ និងបង្ការការនាំចូលវីរុសកូវីដ-១៩ពីប្រទេសវៀតណាម ចូលមកក្នុងប្រទេសកម្ពុជា ស្របពេលដែលពិធីចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាម នឹងចូលមកដល់៕

(ប្រភពព័ត៌មាន: https://www.cnc.com.kh/)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី