Trending now

ថែរក្សាតម្លៃនៃពិធីបុណ្យដំរីនៅ តីង្វៀន

11:31 | 14/07/2021

តំបន់ដី តីង្វៀន បានជ្រាបចូលក្នុងបទចម្រៀងនិងបទកំណាព្យនានាជាមួយនឹងឃ្លាឃ្លោងចម្រៀងដូចជា "ខែ មីនា រដូវសត្វឃ្មុំហើរទៅក្រេប យក លម្អងផ្កា រដូវសត្វដំរីចុះទន្លេផឹកទឹក..."។

ខេត្ត Gia Lai - ជាចំណុចដ៏ភ្លឺស្វាងមួយក្នុងការចេញអត្តសញ្ញាណប័ណ្ណសញ្ជាតិគំរូថ្មីនៅតំបន់ Tay Nguyen ខេត្ត Gia Lai - ជាចំណុចដ៏ភ្លឺស្វាងមួយក្នុងការចេញអត្តសញ្ញាណប័ណ្ណសញ្ជាតិគំរូថ្មីនៅតំបន់ Tay Nguyen
តំបន់ Tay Nguyen ៖ កសាង“របៀបប្រយុទ្ធដោយផ្អែកទៅលើប្រជាជន” នៅបណ្តោយខ្សែព្រំដែន តំបន់ Tay Nguyen ៖ កសាង“របៀបប្រយុទ្ធដោយផ្អែកទៅលើប្រជាជន” នៅបណ្តោយខ្សែព្រំដែន
ថែរក្សាតម្លៃនៃពិធីបុណ្យដំរីនៅ តីង្វៀន
សត្វដំរីទាំងឡាយរួមជាមួយហ្មដំរីចូលរួមការប្រកួតបាល់ទាត់ក្នុងការគាំទ្រដោយក្ដីរំភើបរីករាយយ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរនិងអ្នកភូមិ

នានិទាឃរដូវ អញ្ជើញមកកាន់ភូមិ បួនដូន ស្រុក បួនដូន (ខេត្ត ដាក់ឡាក់) ដើម្បីទទួលអំពីភាពមហស្ចារ្យនៃព្រៃព្រឹក្សាលតាវល្លិដ៏ធំល្វឹងល្វើយ របៀបរបបនៃការរស់នៅនិងទឹកចិត្តទូលំទូលាយនៃអ្នកស្រុកលើតំបន់ ដីក្រហម ហើយចូលរួមពិធីបុណ្យដំរីពោរពេញទៅដោយអត្តសញ្ញាណនៃតំបន់ តីង្វៀន។

ពិធីបុណ្យដំរីត្រូវបានចាត់តាំងឡើងពីរឆ្នាំម្តងក្នុងបំណងប្រាថ្នាអោយភូមិឋានមានរដូវកាលលូតលាស់ល្អនិងភាពសម្បូរសប្បាយ។

ថែរក្សាតម្លៃនៃពិធីបុណ្យដំរីនៅ តីង្វៀន
សត្វដំរីទាំងឡាយរួមជាមួយហ្មដំរីត្រៀមរៀបចំសម្រាប់ការប្រកួតប្រណាំងដំរី

ពិធីបុណ្យរួមមានសកម្មភាពផ្សេងៗ ដូចជា៖ ដំរីរត់ល្បឿនលឿន ដំរីហែលឆ្លងទន្លេ ស្រែ ពក ដំរីទាត់បាល់...។

ពិធីបុណ្យដំរីគឺជាសកម្មភាពវប្បធម៌ខាងស្មារតីមិនអាចខ្វះបាននៃបងប្អូនជនជាតិនៅតំបន់ តីង្វៀន គឺជាផលិតផលវប្បធម៌ដ៏វិសេសវិសាលទាក់ទាញភ្ញៀវទេសចរ។

ថែរក្សាតម្លៃនៃពិធីបុណ្យដំរីនៅ តីង្វៀន
ការសម្ដែងបង្ហាញឡើងវិញនូវទស្សនីយភាពប្រម៉ាញ់ដំរីរបស់បងប្អូនជនជាតិក្នុងពិធីបុណ្យដំរីនៅតំបន់ តីង្វៀន

តម្លៃវប្បធម៌នៃពិធីបុណ្យដំរីនៅតំបន់ តីង្វៀន គប្បីត្រូវបានអភិរក្សនិងអភិវឌ្ឍយ៉ាងត្រឹមត្រូវតាមលំដាប់លំដោយ ឆ្លងកាត់តាំងពីអតីតកាលរហូតដល់បច្ចុប្បន្នកាលនិងអនាគតកាល ត្រូវចៀសវាងការបំលែងខ្លួនពាណិជ្ជភាវូបនីយកម្ម សម្ដែងបង្ហាញឡើងវិញពិធីបុណ្យតាមដោយខ្ជីខ្ជា បណ្ដាលអោយបាត់បង់បន្តិចម្ដងៗនូវអត្តសញ្ញាណ វប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិនៅតំបន់ តីង្វៀន ៕

dantocmiennui

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ