អស់រយៈពេលជាយូរមកហើយ ចំនួនដំរីនៅខេត្ដ Dak Lak និយាយដោយឡែក និងតំបន់ខ្ពង់រាបកណ្តាល Tay Nguyen និយាយរួមមិនត្រឹមតែមិនកើនឡើងប៉ុណ្ណោះទេ ថែមទាំងថយចុះយ៉ាងលឿនពីមួយថ្ងៃទៅមួយថ្ងៃ។ អាស្រ័យហេតុនេះ ខេត្តត្រូវចាត់វិធានការជាក់ស្តែងដើម្បីអភិរក្សហ្វូងដំរីចំពោះ ហានិភ័យនៃការថយចុះនិងការផុតពូជ។
![]() |
![]() |
ការជួយសង្គ្រោះនិងអភិរក្សសត្វដំរី ក៏ដូចជាមូលដ្ឋានជាច្រើនទៀតនៅទូទាំងប្រទេសដែរ ខេត្ត Dak Lak ទើបតែឆ្លងកាត់រយៈពេលឈប់សម្រាកពិសេសក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិ ២ ខែកញ្ញា ដោយសារតែការរីករាលដាលនៃជំងឺកូវីដ ១៩។ ប្រជាជនអនុវត្ដការរក្សាគម្លាតសង្គម ហើយរាល់សកម្មភាពមិនសំខាន់ទាំងអស់ត្រូវតែផ្អាក រួមទាំងវិស័យទេសចរណ៍ផងដែរ។ ហេតុនេះ ដំរីនៅទីនេះក៏មានរយៈពេល “ឈប់សម្រាក” ដែលមិនត្រូវតែបំរើដឹកអ្នកទេសចរដូចពីមុនទេ។
![]() |
គ្រូសែនរៀបចំពិធីបុណ្យសុំសេចក្ដីសុខដល់ដំរី |
លោក Y Khu Eban នៅភូមិ Ea Mar ឃុំ Krong Na ស្រុក Buon Don ខេត្ដ Dak Lak ជាម្ចាស់ដំរីញី Ta Nuon បានឲ្យដឹងថា ក្នុងអំឡុងពេលឈប់ សម្រាកថ្ងៃទី ២ ខែកញ្ញា ឆ្នាំមុន គាត់បានរកលុយខ្លះពីសេវាកម្មដំរីដឹកអ្នកទេសចរផងដែរ។ នៅឆ្នាំនេះដោយសារការវិវឌ្ឍដ៏ស្មុគស្មាញនៃការរីករាលដាលនៃជំងឺកូវីដ-១៩ គាត់បានធ្លាក់ក្នុងភាពអត់ការងារធ្វើ ហើយត្រូវដោះលែងសត្វដំរីចូលក្នុងព្រៃ។ លោក Y Ju Uong នៅភូមិ Cuor ឃុំ Yang Tao ស្រុក Lak (ខេត្ត Dak Lak) គឺជាម្ចាស់របស់ដំរីញី Bac On ក៏ស្ថិតនៅក្នុងស្ថានភាពស្រដៀងគ្នាដែរ។ ចាប់ពីមានការផ្ទុះឡើងនៃជំងឺកូវីដ ១៩ នៅឆ្នាំ ២០២០ ប្រាក់ចំណូលពីសេវាកម្មដំរីដឹកអ្នកទេសចរបានធ្លាក់ចុះយ៉ាងខ្លាំងដោយសារគ្មានអ្នកទេសចរនោះទេ។
ដោយយល់ឃើញពីការលំបាករបស់ម្ចាស់ដំរី ចំពោះមុខភាពអាសន្នហ្វូងដំរីត្រូវងាប់ជាបណ្តើរៗដោយសារចាស់ទ្រុឌទោម មជ្ឈមណ្ឌលអភិរក្សសត្វដំរីនៅខេត្ដ Dak Lak ជាកន្លែងដែលមានដីរីច្រើនជាងគេនៅវៀតណាមបានរាយការណ៍ទៅមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទដើម្បីផ្ដល់ប្រឹក្សាជូនគណៈកម្មាធិការប្រជាជនខេត្ត Dak Lak អនុម័តលើគោលនយោបាយអភិរក្សនិងជួយសង្គ្រោះដំរីក្នុងខេត្ដ។
ដំណោះស្រាយសម្រាប់ការអភិរក្សនិងជួយសង្គ្រោះដំរី ត្រូវបានគាំទ្រដោយអ្នកជំនាញជាច្រើនក្នុងវិស័យអភិរក្សវប្បធម៌និងអភិរក្សសត្វ។ យោងតាមលោក Vu Minh Thoai ប្រធានការិយាល័យវប្បធម៌និងព័ត៌មានស្រុក Buon Don បានឲ្យដឹងថា សត្វដំរីមានអត្ថន័យពិសេស និងជាមោទនភាពរបស់អ្នកភូមិក្នុងទីប្រជុំជន Buon Don ជាមួយមុខរបរបរបាញ់និងចិញ្ចឹមសត្វដំរីព្រៃ។ ដំរីត្រូវបានគេចាត់ទុកថាជាសមាជិកក្នុងគ្រួសារ និងត្រូវបានដាក់ឈ្មោះ។ ដំរីផ្សាភ្ជាប់ជាមួយស្រុក Buon Don ដោយការទាក់ទាញនិងការរួមចំណែកយ៉ាងធំធេងដល់វិស័យទេសចរណ៍។ ក៏ប៉ុន្ដែដើម្បីអភិរក្សសត្វដំរីដោយជោគជ័យលោក Vu Minh Thoai បានសង្កត់ធ្ងន់លើគោលដៅចំនួន ៣ គឺ៖ ធ្វើដូចម្តេចដើម្បីធ្វើឱ្យដំរីមានសុខភាពល្អនិងអាយុវែង បំពេញតម្រូវការរបស់ភ្ញៀវទេសចរ; ធានាចំណូលនិងជីវភាពរស់នៅឲ្យមានស្ថិរភាពសម្រាប់ម្ចាស់ដំរី។
ដើម្បីអភិរក្សនិងជួយសង្គ្រោះដំរីក្នុងខេត្ដ លោក Vu Minh Thoai បានឲ្យដឹងថា ក្រសួងនិងស្ថាប័នមានសមត្ថកិច្ចចាំបាច់ត្រូវយកចិត្តទុកដាក់ចំពោះការវិនិយោគលើវិស័យទេសចរណ៍។ គណៈកម្មាធិការប្រជាជនស្រុក Buon Don ត្រូវការរៀបចំផែនការនិងកសាងមជ្ឈមណ្ឌលទេសចរណ៍ដំរី រួមមានកន្លែងលេងកម្សាន្ត កន្លែងស្នាក់នៅនិងពិសារម្ហូបអាហារ ជាពិសេសកន្លែងទស្សនាសត្វដំរីជាដើម។
ទាក់ទងនឹងបញ្ហានេះដែរ លោកស្រីបណ្ឌិត Cao Thi Ly គ្រូបង្រៀនផ្នែកកសិកម្មនិងរុក្ខាប្រមាញ់នៃសាកលវិទ្យាល័យ Tay Nguyen ដែលសិក្សាស្រាវជ្រាវអំពីសត្វដំរីនៅតំបន់ខ្ពង់រាបភាគកណ្តាល Tay Nguyen អស់រយៈពេលជាច្រើនឆ្នាំបាននិយាយថា “ប្រទេសជាច្រើននៅជុំវិញពិភពលោកបានទទួលជោគជ័យជាមួយនឹងគំរូទេសចរណ៍ដែលមិនប្រើដំរីដើម្បីដឹកអ្នកទេសចរ។ ក៏ប៉ុន្ដែការជិះដំរីបានចាក់ឫសយ៉ាងជ្រៅនៅក្នុងផ្នត់គំនិតរបស់អ្នកទេសចរ ក៏ដូចជាអ្នកធ្វើទេសចរផងដែរ។ ដូច្នេះ ការផ្សព្វផ្សាយគឺជាបញ្ហាមួយដែលត្រូវការយកចិត្តទុកដាក់ រួមចំណែកផ្លាស់ប្តូរផ្នត់គំនិតនិងរបៀបធ្វើដើម្បីអភិវឌ្ឍទេសចរណ៍ដែលមិនប្រើដំរីដើម្បីដឹកអ្នកទេសចរនោះទេ”៕
kh.qdnd.vn
មតិពីមិត្តអ្នកអាន