Trending now

សកម្មភាពជាក់ស្តែងជាច្រើនដើម្បីពូនជ្រំចំណងមិត្តភាពរវាងខេត្ដ Dak Nong​ (វៀតណាម) និងខេត្តមណ្ឌលគិរី

10:39 | 31/10/2023 យោងតាមកាសែតកងទ័ពប្រជាជន

នាពេលថ្មីៗនេះ សមាគមមិត្តភាពវៀតណាម-កម្ពុជា ខេត្ត Dak Nong បានរៀបចំសកម្មភាពជាក់ស្តែង និងមានប្រសិទ្ធភាពជាច្រើន រួមចំណែកពូនជ្រំចំណងសាមគ្គីភាពមិត្តភាព។

ខេត្ត Dak Lak​ (វៀតណាម)៖ ទទួល និងថែទាំសុខភាពសម្រាប់នាយទាហានការពារព្រំដែនកម្ពុជា ខេត្ត Dak Lak​ (វៀតណាម)៖ ទទួល និងថែទាំសុខភាពសម្រាប់នាយទាហានការពារព្រំដែនកម្ពុជា
ចាប់អារម្មណ៍នឹងទេសភាពដ៏ស្រស់ស្អាតនៅក្បែរស្ពានព្យួរនៅ Dak Nong ចាប់អារម្មណ៍នឹងទេសភាពដ៏ស្រស់ស្អាតនៅក្បែរស្ពានព្យួរនៅ Dak Nong
ប្រគល់អំណោយជូនអាណិកជនវៀតណាមនៅខេត្តមណ្ឌលគិរី (រូបថត៖ baodaknong.vn)
ប្រគល់អំណោយជូនអាណិកជនវៀតណាមនៅខេត្តមណ្ឌលគិរី (រូបថត៖ baodaknong.vn)

ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅខេត្តមណ្ឌលគិរី កាលពីពេលថ្មីៗនេះ លោក Vo Mich ប្រធានសមាគមមិត្តភាព​វៀតណាម-កម្ពុជា ខេត្ត Dak Nong បានជួបសំណេះសំណាល និងលើកទឹកចិត្តដល់អាណិកជនវៀតណាមដែលជួបការលំបាក។ ក្នុងបរិយាកាសស្និទ្ធស្នាល លោកប្រធានសមាគមមិត្តភាពវៀតណាម - កម្ពុជា ខេត្ត Dak Nong បានលើកទឹកចិត្តបងប្អូនអាណិកជនយកចិត្តទុកដាក់ប្រកបរបរកស៊ី គោរពច្បាប់នៃប្រទេសសាមី មិនឆ្លងដែនខុសច្បាប់។ ក្នុងឱកាសនេះ ក្រុមការងារសមាគមមិត្តភាពវៀតណាម - កម្ពុជាខេត្ត Dak Nong បានប្រគល់អំណោយចំនួន ៥៤ ដែលអំណោយនិមួយៗមានតម្លៃ ៦០ ម៉ឺនដុង។

តាមលោក Vo Mich នេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពដែលសមាគមមិត្តភាពវៀតណាម-កម្ពុជាខេត្ត Dak Nong អនុវត្តក្នុងបំណងចែករំលែកការលំបាកជាមួយអាណិកជនវៀតណាម។ អាណិកជនវៀតណាមរំភើបចិត្តខ្លាំងពេលទទួលបានអំណោយ។ ថ្វីត្បិតតែអំណោយមិនច្រើនទេតែវាមានតម្លៃជាស្មារតីនៃការជួយគ្នាទៅវិញទៅមក។ គួររំលឹកថា នាខែមករា ឆ្នាំ២០២៣ នៅទីក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី សមាគមមិត្តភាពវៀតណាម-កម្ពុជាខេត្ត Dak Nong បានប្រគល់អំណោយជូនអាណិកជនវៀតណាមដែលជួបការលំបាក ដោយមានអំណោយចំនួន ៦០ អំណោយនិមួយៗមានតំលៃ ៨០០ ម៉ឺនដុង។

ទន្ទឹមនឹងសកម្មភាពចុះសួរសុខទុក្ខ សាខាសមាគមមិត្តភាពទាំងឡាយនៅខេត្ត Dak Nong បានអនុវត្តកម្មវិធីដ៏មានអត្ថន័យជាច្រើន ដើម្បីពូនជ្រំចំណងមិត្តភាព។ នាពេលថ្មីៗនេះ សមាគមមិត្តភាពវៀតណាម - កម្ពុជា នៃកងទ័ពការពារព្រំដែនខេត្ត Dak Nong បានទៅសួរសុខទុក្ខ និងផ្តល់អំណោយជូនអាជ្ញាធរ ប្រជាជន និងកងកម្លាំងការពារព្រំដែននៃខេត្តមណ្ឌលគិរីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត ៧ មករា...

ក្នុងអំឡុងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 កងទ័ពការពារព្រំដែនខេត្ត Dak Nong បានប្រគល់អំណោយ និងឧបត្ថម្ភស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងសម្ភារៈបរិក្ខារពេទ្យ ជួយខេត្តមណ្ឌលគិរីក្នុងការទប់ស្កាត់ និងគ្រប់គ្រងជំងឺរាតត្បាត។ ទន្ទឹមនឹងនោះ កងទ័ពការពារព្រំដែនខេត្ត Dak Nong បានសម្របសម្រួលជាមួយកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរស្រុកចំនួនពីរនៃខេត្តមណ្ឌលគិរីជួយឧបត្ថម្ភដល់សិស្សក្រីក្រចំនួន ១២ នាក់ ក្នុងកម្មវិធី "ជួយឧបត្ថម្ភសិស្សទៅសាលារៀន" សិស្សម្នាក់ៗទទួលបាន ៥០ ម៉ឺនដុងក្នុងមួយខែ។

ក្នុង​នាម​ជាស្ពានតភ្ជាប់ចំណងមិត្តភាព សមាគមមិត្តភាពវៀតណាម-កម្ពុជា ស្រុក Dak Mil បានរួមជាមួយនឹងមន្ទីរ និងស្ថាប័ននានា ផ្តល់យោយល់ជូនគណៈកម្មាធិការប្រជាជនស្រុក អនុវត្តសកម្មភាពសួរសុខទុក្ខរវាងភាគីទាំងពីរក្នុងឱកាសពិធីបុណ្យធំៗ និងបុណ្យចូលឆ្នាំថ្មី។ តាមរយៈដំណើរទស្សនកិច្ចទៅវិញទៅមក ទំនាក់ទំនងមិត្តភាពរវាងស្រុកទាំងពីរកាន់តែស៊ីជម្រៅ។ សមាគមមិត្តភាពវៀតណាម-កម្ពុជា ស្រុក Dak Mil ក្រៅពីរៀបចំដំណើរទស្សនៈកិច្ច ក៏រក្សារការជួបប្រជុំ និងពិគ្រោះយោបល់ជាប្រចាំ ដើម្បីកសាងសមាគមឱ្យកាន់តែរឹងមាំ...

សកម្មភាពជាក់ស្តែងជាច្រើនដើម្បីពូនជ្រំចំណងមិត្តភាពរវាងខេត្ដ Dak Nong​ (វៀតណាម) និងខេត្តមណ្ឌលគិរី
ផ្តល់អាហារូបករណ៍ "ជួយឧបត្ថម្ភសិស្សទៅសាលារៀន" ជូនសិស្សក្រីក្រកម្ពុជា (រូបថត៖ baodaknong.vn)

ស្ថាប័ននានាដូចជាបញ្ជាការដ្ឋានយោធាខេត្ត Dak Nong បានបញ្ជូនក្រុមការងារទៅសួរសុខទុក្ខ និងជួបធ្វើការជាមួយថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរីលើការងារការទូតការពារជាតិប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយទន្ទឹមនឹងនោះបានបញ្ជូនក្រុមការងារទៅប្រគល់អំណោយ ពិនិត្យសុខភាព និងចែកថ្នាំជូនស្រុកអូររាំង។ ចំណែកនគរបាលខេត្ត Dak Nong បានទទួលស្វាគមន៍គណៈប្រតិភូថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី មកបំពេញទស្សនកិច្ចការងារ ផ្លាស់ប្តូរវប្បធម៌ និងសិល្បៈ រួមចំណែកលើកកម្ពស់ និងថែរក្សាចំណងសាមគ្គីភាព មិត្តភាពរវាងកងកម្លាំងទាំងពីរ...

បើតាមលោក Vo Mich ដើម្បីបន្តកសាង ពង្រឹង និងពង្រីកទំនាក់ទំនងសាមគ្គីភាព មិត្តភាព ភាពជាអ្នកជិតខាងល្អ ជម្រុញសកម្មភាពសហប្រតិបត្តិការលើវិស័យជាច្រើនឱ្យមានលក្ខណៈទូលំទូលាយ ស៊ីជម្រៅ និងទាន់ពេលវេលា នាពេលខាងមុខ សមាគមនឹងសហការយ៉ាងជិតស្និទ្ធិជាមួយស្ថាប័ន និងអង្គការនានា ដើម្បីផ្សព្វផ្សាយ និងអប់រំអំពីទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងកម្ពុជា។ សមាគមរក្សាសកម្មភាពការបរទេសនៅគ្រប់លំដាប់ថ្នាក់ ពីថ្នាក់ខេត្តដល់ថ្នាក់មូលដ្ឋាន និងនៅតាមប៉ុស្តិ៍ការពារ​ព្រំដែន ​ដើម្បីកសាងព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍។ ជាមួយគ្នានេះ សមាគមបានសម្របសម្រួលជាមួយមហាវិទ្យាល័យសហគមន៍ខេត្ត Dak Nong ដើម្បីអនុវត្តកម្មវិធី "ពូនជ្រំចំណងមិត្តភាព" សម្រាប់សិស្សខេត្តមណ្ឌលគិរីទៅសិក្សានៅមហាវិទ្យាល័យសហគមន៍ខេត្ត Dak Nong...

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤