Trending now

ខេត្ត Dak Lak​ (វៀតណាម)៖ ទទួល និងថែទាំសុខភាពសម្រាប់នាយទាហានការពារព្រំដែនកម្ពុជា

08:50 | 30/10/2023 យោងតាមកាសែតកងទ័ពប្រជាជន

នាព្រឹកថ្ងៃទី ២៦ ខែតុលា លោកវរសេនីយ៍ត្រី Vu Van Duong ប្រធាននយោបាយនៃប៉ុស្តិ៍ការពារព្រំដែន Ea H'Leo (កងទ័ពការពារព្រំដែនខេត្ត Dak Lak តំបន់ Tay Nguyen ប្រទេសវៀតណាម) បានឲ្យដឹងថា អង្គភាពទើបតែបានសម្របសម្រួលជាមួយគិលានដ្ឋាននៃអង្គភាពសេដ្ឋកិច្ចការពារជាតិលេខ ៧៣៧ (យោធភូមិភាគទី ៥) ទទួល និងថែទាំសុខភាពសម្រាប់នាយទាហានម្នាក់នៃកងកម្លាំងការពារព្រំដែនខេត្តរតនគិរី។

ខេត្ត Gia Lai (វៀតណាម) និងខេត្តរតនគិរី ពង្រឹងកិច្ចសហប្រតិបត្តិការ ខេត្ត Gia Lai (វៀតណាម) និងខេត្តរតនគិរី ពង្រឹងកិច្ចសហប្រតិបត្តិការ
អភិរក្សបេតិកភណ្ឌវប្បធម៌ Ede នៅខេត្ត Dak Lak​ (ប្រទេសវៀតណាម) អភិរក្សបេតិកភណ្ឌវប្បធម៌ Ede នៅខេត្ត Dak Lak​ (ប្រទេសវៀតណាម)
នាយទាហានម្នាក់របស់តំបន់ប្រតិបត្តិការសឹករងរតនគិរី ទទួលការថែទាំសុខភាព ពីប៉ុស្តិ៍ការពារព្រំដែន Ea H'Leo
នាយទាហានម្នាក់របស់តំបន់ប្រតិបត្តិការសឹករងរតនគិរី ទទួលការថែទាំសុខភាព ពីប៉ុស្តិ៍ការពារព្រំដែន Ea H'Leo

គួរបញ្ជាក់ថា នៅវេលាម៉ោង១១ នាព្រឹកថ្ងៃទី២៥ ខែតុលា ប៉ុស្តិ៍បានទទួលព័ត៌មាន និងសំណើរជំនួយសុំធ្វើការពិនិត្យសុខភាពនៅប្រទេសវៀតណាម ពីនាយទាហានម្នាក់របស់តំបន់ប្រតិបត្តិការសឹករងរតនគិរី ក្នុងស្ថានភាពក្អក ក្តៅខ្លួន តឹងទ្រូង និងពិបាកដកដង្ហើម។ ដោយមានការយល់ព្រមពីមេបញ្ជាការកងទ័ពការពារព្រំដែនខេត្ត Dak Lak ប៉ុស្តិ៍ការពារព្រំដែន Ea H'Leo បានចាត់តាំងបុគ្គលិកពេទ្យយោធាទៅទទួលគាត់ ទៅកាន់អង្គភាពថែទាំ និងព្យាបាល។

បន្ទាប់ពីព្យាបាលជំងឺលើសឈាម អង្គភាពបានចាត់តាំងបុគ្គលិកពេទ្យយោធាទៅសម្របសម្រួលជាមួយគិលានដ្ឋាននៃអង្គភាពសេដ្ឋកិច្ចការពារជាតិលេខ ៧៣៧ ដើម្បីបញ្ជូនអ្នកជំងឺទៅមជ្ឈមណ្ឌលសុខភាពស្រុក Ea Sup (ខេត្ត Dak Lak)។ នាព្រឹកថ្ងៃទី២៦ ខែតុលា អ្នកជំងឺត្រូវបានមជ្ឈមណ្ឌលសុខភាពស្រុក Ea Sup និងពេទ្យយោធាប៉ុស្តិ៍ការពារព្រំដែន Ea H'Leo បញ្ជូនទៅកាន់មន្ទីរពេទ្យពហុព្យាបាលតំបន់ Tay Nguyen ព្រមទាំងផ្តល់ជំនួយសម្ភារៈកំឡុងពេលព្យាបាល៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ