Trending now

អភិរក្សបេតិកភណ្ឌវប្បធម៌ Ede នៅខេត្ត Dak Lak​ (ប្រទេសវៀតណាម)

10:09 | 10/10/2023 យោងតាមវិទ្យុសំលេងវៀតណាម

ចាប់តាំងពីពាក់កណ្តាលឆ្នាំនេះមក ខេត្ត Dak Lak បានជំរុញខ្លាំងការងារអភិរក្សវប្បធម៌ប្រពៃណីរបស់បណ្ដាជនជាតិនៅមូលដ្ឋាន។ ទន្ទឹមនឹងថ្នាក់បង្រៀនតន្ត្រីគង់ឃ្មោះ បទចម្រៀងនិងរបាំប្រជាប្រិយដូចរាល់ឆ្នាំ ខេត្ត Dak Lak ក៏បើកថ្នាក់បង្រៀនការបង្ហាញវីរកថា ពាក្យចាប់ចុងចួន ដែលទាក់ទាញការជួយជ្រោមជ្រែងពីប្រជាជននៅតាមភូមិឃុំ។

លោក Y Phoi Du អតីតយុវជនគំរូម្នាក់នៅភូមិ Ja Tu ឃុំ Buon Triet ស្រុក Lak (ខេត្ត Dak Lak) លោក Y Phoi Du អតីតយុវជនគំរូម្នាក់នៅភូមិ Ja Tu ឃុំ Buon Triet ស្រុក Lak (ខេត្ត Dak Lak)
កម្មវិធីរបាំបុរាណឥណ្ឌា - Kuchipudi នៅទីក្រុង Dak Lak កម្មវិធីរបាំបុរាណឥណ្ឌា - Kuchipudi នៅទីក្រុង Dak Lak
អភិរក្សបេតិកភណ្ឌវប្បធម៌ Ede នៅខេត្ត Dak Lak​ (ប្រទេសវៀតណាម)
អភិរក្សបេតិកភណ្ឌវប្បធម៌ Ede នៅខេត្ត Dak Lak​ (ប្រទេសវៀតណាម)

នៅក្រោមម្លប់ដើមឈើបុរាណនៅឯមាត់ទឹក លោកស្រី H Djuon Nie នៅភូមិ Phong ឃុំ Ea Tul ស្រុក Cu Mgar ខេត្ត Dak Lak កំពុងច្រៀងបទវីរកថាដែលខ្លួនទើបតែបានរៀន។ លោកស្រី H Djuôn បាននិយាយថា នៅពាក់កណ្តាលឆ្នាំនេះ លោកស្រីបានចូលរួមក្នុងថ្នាក់បង្រៀនច្រៀងនិទានវីរកថា ដែលត្រូវបានរៀបចំឡើងនៅឃុំ Ea Tul។ ក្រោយរយៈពេលជិត ២០ ឆ្នាំ ទើបថ្នាក់រៀននេះត្រូវបានរៀបចំឡើងម្តងទៀត ដូច្នេះបន្ទាប់ពីទទួលបានដំណឹងនេះ លោកស្រីបានចុះឈ្មោះចូលរួមភ្លាមៗ។ លោកស្រី H Djuon Nie បានចែករំលែកថា៖

“រូបខ្ញុំផ្ទាល់សូម្បីតែរាំ ច្រៀង... ខ្ញុំក៏ចង់ចូលរួមដែរ។ ដូច្នេះ ខ្ញុំពិតជាសប្បាយរីករាយយ៉ាងក្រែលែង ដោយបានចូលរៀនថ្នាក់នេះ ហើយនឹងព្យាយាមចាប់ពីពេលនេះតទៅ ដើម្បីអាចបង្រៀនបាន ដើម្បីកូនចៅក្នុងក្រុមគ្រួសារក៏ចេះពីអ្វីៗដែលខ្ញុំបានរៀន។ ហើយសង្ឃឹមថាពួកគេនឹងពូកែជាង ព្រោះទទួលបានការអប់រំល្អជាង។ បទភ្លេងទាំងអស់ ដូចជា Ayray kut ការច្រៀងសាសងគ្នា ការច្រៀងដោយពាក្យចាប់ចុងចួន ក៏ទុកឲ្យក្មួយៗរៀនទាំងអស់ដើម្បីថែរក្សា”។

ថ្នាក់បង្រៀនការច្រៀងនិទានវីរកថា ត្រូវបានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Dak Lak រៀបចំក្នុងឃុំ Ea Tul ស្ថិតនៅក្នុងគម្រោងអភិរក្ស និងពង្រីកបេតិកភណ្ឌវប្បធម៌អរូបីលើភូមិសាស្ត្រខេត្ត Dak Lak ឧបត្ថម្ភដោយមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិខេត្ត Jeollabuk ប្រទេសកូរ៉េខាងត្បូង។ សិស្សជនជាតិ Ede ចំនួន ៣០ នាក់នៅឃុំ Ea Tul ចូលរៀន ៣ យប់ក្នុងមួយសប្តាហ៍។ ចូលរួមបង្រៀន សិប្បករ Y Dhin Nie នៅភូមិ Tria ឃុំ Ea Tul បានចែករំលែកថា៖

“ខ្ញុំផ្ទាល់ចង់ថែរក្សាវប្បធម៌ប្រពៃណីរបស់ជនជាតិ ព្រោះខ្ញុំធ្លាប់ត្រូវបានបង្រៀនពីដូនតាជំនាន់មុនៗ។ ខ្ញុំបង្រៀនសិស្សអំពីវីរកថា Dam Yi។ បើគេចង់រៀនបន្ត ខ្ញុំនឹងបង្រៀនបន្ថែមទៀត។ ខ្ញុំត្រឹមតែសង្ឃឹមថាសិស្សនឹងឧស្សាហ៍ទន្ទេញចាំមាត់ លំហាត់ជាប្រចាំ ថែរក្សានិងបង្រៀន ដល់អ្នកដែលចូលចិត្តរៀននិងចង់រៀន”។

ទន្ទឹមនឹងថ្នាក់បង្រៀនការច្រៀងវីរកថានៅក្នុងឃុំ Ea Tul ថ្នាក់បង្រៀនបំណិនមូលដ្ឋានអំពីពាក្យចាប់ចុងចួន របស់ជនជាតិ Ede ក៏ត្រូវបានរៀបចំឡើងនៅក្នុងឃុំ Cuôr Dang ស្រុក Cu Mgar ផងដែរ។ ថ្នាក់រៀនមានសិស្សជាង ២០ នាក់ ភាគច្រើនជាយុវជន Ede នៅមូលដ្ឋាន។ អ្នកស្រី H Tuyet Nie នៅភូមិ Cuôr Dang A ឃុំ Cuor Dang ស្រុក Cu Mgar បានឲ្យដឹងថា៖

“តាមរយៈថ្នាក់រៀននេះ ខ្ញុំនឹងស្រូបយក ហើយបញ្ជូនទៅឲ្យកូនចៅនាពេលអនាគត ដើម្បីយល់កាន់តែច្បាស់អំពីបទចម្រៀង Kut និង Ay-ray។ ធ្វើបានដូច្នេះ ជំនាន់វ័យក្មេងនឹងអាចរក្សាបាននូវប្រពៃណី វប្បធម៌ និងទំនៀមទម្លាប់របស់ជនជាតិ Ede ហើយកូនចៅនឹងយល់ដឹងថែមទៀតអំពីវប្បធម៌ជនជាតិដែលដូនតាបានថែរក្សា និងបន្សល់ទុកមក”។

ទន្ទឹមនឹងថ្នាក់បង្រៀនវីរកថា និងពាក្យចាប់ចុងចួន Ede មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ Dak Lak ក៏បានបើកថ្នាក់បង្រៀនការវាយគងឃ្មោះ Arap គួបផ្សំរបាំរបស់ជនជាតិ Gia Rai នៅឃុំ Ea Sol ស្រុក Ea H'leo។ លោក Lai Duc Dai នាយករងមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Dak Lak បានឲ្យដឹងថា ដោយមានការជួយឧបត្ថម្ភពីមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិខេត្ត Jeollabuk (កូរ៉េខាងត្បូង) សកម្មភាពអភិរក្សវប្បធម៌នៅមូលដ្ឋានត្រូវបានអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព៖

អភិរក្សបេតិកភណ្ឌវប្បធម៌ Ede នៅខេត្ត Dak Lak​ (ប្រទេសវៀតណាម)
អភិរក្សបេតិកភណ្ឌវប្បធម៌ Ede នៅខេត្ត Dak Lak​ (ប្រទេសវៀតណាម)

“ខេត្ត Jeollabuk បានវាយតម្លៃខ្ពស់ចំពោះការសម្របសម្រួលរបស់ខេត្ត Dak Lak ហើយពួកគេបានបង្កើនកម្រិតជួយឧបត្ថម្ភ។ ពួកគេមានអារម្មណ៍ថា ការជួយឧបត្ថម្ភនោះកាន់តែមានអត្ថន័យនិងប្រសិទ្ធភាពក្នុងជីវភាពសហគមន៍ ក្នុងការ អភិរក្សនិងថែរក្សាបេតិកភណ្ឌវប្បធម៌អរូបីគងឃ្មោះនិងបេតិកភ័ណ្ឌផ្សេងៗទៀត។ ដោយមានការជួយឧបត្ថម្ភពីខេត្ត Jeollabuk ប្រជាជនមានទំនួលខុសត្រូវ ហើយផ្តោតការយកចិត្តទុកដាក់បន្ថែមទៀត លើការអភិរក្ស និងពង្រីកបេតិកភណ្ឌនេះ។ ទទួលបានការជួយឧបត្ថម្ភពីប្រទេសកូរ៉េខាងត្បូង ក្នុងការអភិរក្សវប្បធម៌របស់យើង គឺយើងផ្ទាល់ខ្លួន ជាងនរណាទាំងអស់ ត្រូវខិតខំប្រឹងប្រែង ២ ទៅ ៣ដងច្រើនជាងអ្វីៗដែលយើងបានធ្វើកាលពីមុន”។

ខេត្ត Dak Lak បច្ចុប្បន្នមានបេតិកភណ្ឌវប្បធម៌អរូបីជាតិចំនួន៣ រួមមាន៖ វីរកថា Ede ដែលត្រូវបានទទួលស្គាល់ក្នុងឆ្នាំ ២០១៤; ពាក្យចាប់ចុងចួននិងជំនឿពិធីចម្រើនអាយុរបស់ជនជាតិ M'nong ដែលត្រូវបានទទួលស្គាល់កាលពីឆ្នាំមុន។ បណ្ដាថ្នាក់បង្រៀនដែលត្រូវបានរៀបចំឡើងនឹងរួមចំណែកដល់ការផ្សព្វផ្សាយ និងពង្រីកបេតិកភណ្ឌទាំងនេះនៅក្នុងសហគមន៍ ពីនោះបង្កើនប្រសិទ្ធភាពនៃការថែរក្សា និងអភិរក្សបេតិកភណ្ឌទាំងនេះនាពេលអនាគត៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR