អញ្ជើញទៅកាន់ភូមិ Ja Tu ឃុំ Buon Triet ស្រុក Lak (ខេត្ត Dak Lak) យើងបានកម្មាភិបាល និងបក្ខជនសជាច្រើនណែនាំអំពីអតីតយុទ្ធជនគំរូម្នាក់គឺលោកY Phoi Du ដែលតែងតែនាំមុខគេក្នុងការអនុវត្តចលនានានាក្នុងមូលដ្ឋាន។
![]() |
![]() |
![]() |
លោក Y Phoi Du ណែនាំឈុតគងដ៏មានតម្លៃរបស់គ្រួសារ |
លោក Y Phoi Du ចាប់កំណើត និងធំដឹងក្តីឡើងនៅភូមិ Ja Tu ធ្លាប់កាន់តំណែងជាមេបញ្ជាការនៃបញ្ជាការដ្ឋានយោធាស្រុក Lak រយៈពេល ១២ ឆ្នាំ (ពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០១២)។ បន្ទាប់ពីចូលនិវត្តន៍ ចូលរួមសមាគមអតីតយុទ្ធជន គាត់ត្រូវបានគេជឿទុកចិត្ត និងបោះឆ្នោតជ្រើសតាំងជាអនុប្រធានសមាគមអតីតយុទ្ធជនស្រុក Lak សម្រាប់រយៈពេល ១០ ឆ្នាំជាប់ៗគ្នា។
ក្នុងនាមជាអនុប្រធានសមាគមអតីតយុទ្ធជន លោក Y Phoi Du បានរួមចំណែកជាច្រើនក្នុងការអនុវត្តការងារការពារជាតិយោធាក្នុងតំបន់ កសាងសមាគម និងចលនាប្រឡងប្រណាំងរបស់សមគមអតីតយុទ្ធជននៅស្រុក Lak។
មិនត្រឹមតែបំពេញភារកិច្ចរបស់កម្មាភិបាលសមាគមអតីតយុទ្ធជនបានល្អប៉ុណ្ណោះទេ ប៉ុន្តែលោក Y Phoi Du តែងតែជាពលរដ្ឋគំរូដែលនាំមុខគេលើគ្រប់វិស័យទាំងអស់ក្នុងជីវភាពរស់នៅនៅភូមិ Ja Tu ជាពិសេសក្នុងការអភិវឌ្ឍសេដ្ឋកិច្ចទៀតផង។ បច្ចុប្បន្ន គ្រួសារលោក Y Phoi Du មានដំណាំកាហ្វេ ១ ហិកតា វាលស្រែ ២ ហិកតា នាំមកនូវចំណូលប្រចាំឆ្នាំប្រមាណ ៣០០ លានដុង។ គំរូអភិវឌ្ឍសេដ្ឋកិច្ចគ្រួសាររបស់លោក Y Phoi Du ត្រូវបានប្រជាជនក្នុងភូមិសិក្សា និងអនុវត្តតាម។
ប្រឈមមុខនឹងស្ថានភាពរបស់បងប្អូនជនជាតិ Ede និង Mo Nong នៅភូមិ Ja Tu នៅតែមានការលំបាកជាច្រើន គ្រួសាររាប់សិបនៅតែជាគ្រួសារក្រីក្រ ក្នុងសមត្ថភាពដែលអាចធ្វើបាន លោក Y Phoi Du ត្រៀមខ្លួនរួចជាស្រេចផ្តល់ប្រាក់កម្ចីដល់គ្រួសារទាំងឡាយនេះដើម្បីពួកគេវិនិយោគលើការផលិត ការចិញ្ចឹមសត្វ ដើម្បីងើបចេញពីភាពក្រីក្រ។
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ភូមិ Ja Tu ក៏ដូចជាឃុំ Buon Triet ទាំងមូលបានជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជនបទ ឆ្ពោះទៅគោលដៅជនបទថ្មីតាមការគ្រោងទុក លោក Y Phoi Du បានចលនាប្រជាជនយ៉ាងសកម្មក្នុងការបរិច្ចាគដីដើម្បីធ្វើផ្លូវថ្នល់តាមផែនការ និងចូលរួមកសាងផ្លូវ...
ក្នុងការកសាងប្រព័ន្ធនយោបាយមូលដ្ឋាន ដោយមានបទពិសោធន៍របស់បក្ខជនម្នាក់ លោក Y Phoi Du បានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍបក្ខជនថ្មី លើកកំពស់គុណភាពរបស់សាខាបក្ស គុណភាពនៃការកសាងសេចក្តីសម្រេចចិត្តក្នុងការដឹកនាំ លើកកំពស់សមត្ថភាពដឹកនាំ និងកម្លាំងតស៊ូរបស់សាខាបក្ស។
ដោយមានការចូលរួមចំណែកជាច្រើនក្នុងសហគមន៍ លោក Y Phoi Du បានក្លាយជាគំរូល្អក្នុងការលើកតម្កើងគុណសម្បតិ្តរបស់កងទ័ពលោកអ៊ុំហូ ដើម្បីមនុស្សជំនាន់ក្រោយនៅក្នុងភូមិបន្តរៀនសូត្រធ្វើតាម៕
មតិពីមិត្តអ្នកអាន