Trending now

ប្រធានរដ្ឋលោក Nguyen Xuan Phuc លើកច្បាស់ថា៖ សន្តិសុខជាតិត្រូវក្លាយជាប្រភពធនធានដ៏សំខាន់សម្រាប់កិច្ចការពារនិងអភិវឌ្ឍប្រទេសជាតិ

16:00 | 13/07/2021 យោងតាមវិទ្យុសំលេងវៀតណាម

ប្រធានរដ្ឋ លោក Nguyen Xuan Phuc ប្រធានក្រុមប្រឹក្សាការពារជាតិនិងសន្តិសុខ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធប្រជាជនបានចូលរួមក្នុងពិធីនេះ។

លោកប្រធានរដ្ឋ Nguyen Xuan Phuc៖ ត្រូវការបន្តពង្រីកស្មារតីមហាសាមគ្គីជាតិ ទាំងមូល លោកប្រធានរដ្ឋ Nguyen Xuan Phuc៖ ត្រូវការបន្តពង្រីកស្មារតីមហាសាមគ្គីជាតិ ទាំងមូល
ប្រធានរដ្ឋលោក Nguyen Xuan Phuc អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ម្ចាស់ឆ្នោត​នៅទីក្រុងហូជីមិញ ប្រធានរដ្ឋលោក Nguyen Xuan Phuc អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ម្ចាស់ឆ្នោត​នៅទីក្រុងហូជីមិញ
ប្រធានរដ្ឋ ប្រធានក្រុមប្រឹក្សាការពារជាតិនិងសន្តិសុខ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធប្រជាជន លោក Nguyen Xuan Phuc (រូបថត៖ TTXVN)
ប្រធានរដ្ឋ ប្រធានក្រុមប្រឹក្សាការពារជាតិនិងសន្តិសុខ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធប្រជាជន លោក Nguyen Xuan Phuc (រូបថត៖ TTXVN)

នាព្រឹកថ្ងៃទី ១២ ខែកក្កដានៅទីក្រុងហាណូយ បក្សភាគនគរបាលមជ្ឈឹម ក្រសួងនគរបាលបានរៀបចំពិធីអបអរសាទរខួបលើកទី ៧៥ នៃទិវាប្រពៃណីកម្លាំងសន្តិសុខប្រជាជន (១២ កក្កដា ១៩៤៦ - ១២ កក្កដា ២០២១ )។ ប្រធានរដ្ឋ លោក Nguyen Xuan Phuc ប្រធានក្រុមប្រឹក្សាការពារជាតិនិងសន្តិសុខ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធប្រជាជនបានចូលរួមក្នុងពិធីនេះ។

នៅក្នុងពិធី អនុរដ្ឋមន្រ្តីក្រសួងនគរបាល លោកឧត្តមសេនីយ៍ទោ Luong Tam Quang បានបញ្ជាក់ថាមុននេះ ៧៥ ឆ្នាំ នៅថ្ងៃទី ១២ ខែកក្កដាឆ្នាំ ១៩៤៦ កងកម្លាំងសន្តិសុខប្រជាជនបានបង្កើតនូវយុទ្ធជ័យដ៏ពិសេស ក្នុងការរកឃើញនិងវាយកំទិចក្រុមប្រឆាំងបដិវត្តនៅអាគាលេខ ៧ ផ្លូវ On Nhu Hau (បច្ចុប្បន្នផ្លូវ Nguyen Gia Thieu នៃទីក្រុងហាណូយ) វាយបំផ្លាញចោលរដ្ឋប្រហាររបស់គណបក្សជាតិនិយមដែលឃុបឃិតជាមួយពួកអាណានិគមបារាំង ដើម្បីការពារសុវត្ថិភាពរដ្ឋាភិបាលបដិវត្ត។ នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយដែលគូសសញ្ញាដំណើរប្រកប ដោយភាពរុងរឿងរបស់កម្លាំងសន្តិសុខប្រជាជន ហើយថ្ងៃទី ១២ ខែកក្កដាឆ្នាំ ១៩៤៦ ត្រូវបាន កំណត់ថាជាថ្ងៃប្រពៃណីរបស់កម្លាំងសន្តិសុខប្រជាជនផងដែរ៖ “ឆ្លងកាត់អស់រយៈពេល ៧៥ ឆ្នាំនៃការកសាងនិងការរីកធំធាត់ យុទ្ធជ័យមួយតភ្ជាប់យុទ្ធជ័យមួយ ពូនជ្រុំឡើងប្រពៃណីដ៏រុងរឿងរបស់កម្លាំងសន្តិសុខប្រជាជន។ កម្លាំងនគរបាលពិតជាស្មោះត្រង់ចំពោះបក្ស រដ្ឋ មាតុភូមិនិងប្រជាជន ដោយត្រៀមខ្លួនលះបង់ដើម្បីបុព្វហេតុការពារសន្តិសុខជាតិ។ ជាពិសេស ផ្សាភ្ជាប់សាច់ស្រស់ឈាមស្រស់ជាមួយប្រជាជនដើម្បីប្រជាជនបម្រើនិងពឹងផ្អែកលើប្រជាជនដើម្បីធ្វើការនិងប្រយុទ្ធ”។

ប្រធានរដ្ឋ លោក Nguyen Xuan Phuc ប្រធានក្រុមប្រឹក្សាការពារជាតិនិងសន្តិសុខ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធប្រជាជនបានចូលរួមក្នុងពិធីនេះ (រូបថត៖ TTXVN)
ប្រធានរដ្ឋ លោក Nguyen Xuan Phuc ប្រធានក្រុមប្រឹក្សាការពារជាតិនិងសន្តិសុខ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធប្រជាជនបានចូលរួមក្នុងពិធីនេះ (រូបថត៖ TTXVN)

ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋលោក Nguyen Xuan Phuc បានស្នើថា កងកម្លាំងសន្តិសុខប្រជាជន ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏ត្រូវតែប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍ធានានូវភាពជាអ្នកដឹកនាំដាច់ខាតលើគ្រប់វិស័យរបស់បក្ស ការដឹកនាំរបស់ប្រធានរដ្ឋ ការគ្រប់គ្រងបង្រួបបង្រួមរបស់រដ្ឋាភិបាល។ ក្នុងឱកាសនេះ ក្នុងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋ ប្រធានរដ្ឋលោក Nguyen Xuan Phuc បានប្រគល់គ្រឿងឥស្សរិយយសការពារជាតិមាតុភូមិថ្នាក់លេខ ១ ដល់កម្លាំងសន្តិសុខប្រជាជនផងដែរ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ