Trending now

លោកប្រធានរដ្ឋ Nguyen Xuan Phuc៖ ត្រូវការបន្តពង្រីកស្មារតីមហាសាមគ្គីជាតិ ទាំងមូល

17:53 | 13/05/2021 យោងតាមវិឡុសំលេងវៀតណាម

ក្នុងបរិបទដែលអានុភាពអមិត្តច្រើនតែកេងចំណេញបញ្ហាជនជាតិ សាសនា ដើម្បី បង្កឡើងការបំបែកបំបាក់ ឬបំផ្លិចបំផ្លាញ គោលជំហររបស់បក្ស រដ្ឋនោះ លោក ប្រធានរដ្ឋ Nguyen Xuan Phuc បានបញ្ជាក់ថា ការថែរក្សានិងពង្រីកស្មារតីមហា សាមគ្គីជាតិទាំងមូល មានអត្ថន័យដ៏សែនសំខាន់ក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍ ប្រទេសជាតិ។

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីបារាំង និងនាយករដ្ឋមន្រ្តីជប៉ុន ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីបារាំង និងនាយករដ្ឋមន្រ្តីជប៉ុន
ប្រធានរដ្ឋលោក Nguyen Xuan Phuc អញ្ជើញអុជធូបនៅមណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រប្រាសាទស្តេច Hung ប្រធានរដ្ឋលោក Nguyen Xuan Phuc អញ្ជើញអុជធូបនៅមណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រប្រាសាទស្តេច Hung
លោកប្រធានរដ្ឋ Nguyen Xuan Phuc ថតរូបអនុស្សាវរីយ៍ជាមួយគណៈប្រតិភូជនជាតិភាគតិចខេត្ត Bac Giang។ (រូបថត៖ VNA)
លោកប្រធានរដ្ឋ Nguyen Xuan Phuc ថតរូបអនុស្សាវរីយ៍ជាមួយគណៈប្រតិភូជនជាតិភាគតិចខេត្ត Bac Giang។ (រូបថត៖ VNA)

នាព្រឹកថ្ងៃទី១២ ខែឧសភា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបសំណេះសំណាលជាមួយគណៈប្រតិភូជន ជាតិភាគតិចនៅខេត្តBac Giang។

ដោយការវាយតម្លៃថា នាពេលកន្លងមក ខេត្ត Bac Giang ជាខេត្តមួយក្នុង ចំណោមខេត្តដែលមានកំណើនខ្ពស់បំផុតលើទូទាំងប្រទេស លោកប្រធានរដ្ឋចាត់ទុក ថា សមិទ្ធផលនោះមានការចូលរួមវិភាគទានយ៉ាងធំធេងរបស់ជនរួមជាតិបណ្ដាជន ជាតិភាគតិច។ លោកប្រធានរដ្ឋស្នើឲ្យខេត្ត Bac Giang រៀបចំអនុវត្តន៍ឲ្យបានល្អប្រពៃ នូវកម្មវិធីសំខាន់នានាដែលពាក់ព័ន្ធដល់ជនរួមជាតិបណ្ដាជនជាតិភាគតិចដូចជា៖ ការកសាងជនបទថ្មី ការកាត់បន្ថយភាពក្រីក្រ ជាដើម ដើម្បីចូលរួមចំណែកនាំឲ្យជីវ ភាពរស់នៅរបស់ជនរួមជាតិមានជំហានអភិវឌ្ឍថ្មីក្នុងដំណាក់កាលខាងមុខ។ ជាពិសេស ខេត្ត Bac Giang គួរតែយកចិត្តទុកដាក់ខ្ពស់ថែមទៀតដល់ការកាត់បន្ថយ ភាពក្រីក្រ ការអភិវឌ្ឍប្រភពធនធានមនុស្សសម្រាប់បម្រើការងារជនជាតិ។ ទន្ទឹមនឹង នោះ យកចិត្តទុកដាក់ថែមទៀតដល់បណ្ដាព្រឹទ្ធាចារ្យភូមិ មេភូមិ និងកម្មាភិបាលដែល មានកិត្យានុភាពក្នុងសហគមន៍ជនជាតិភាគតិច ព្រមទាំងបន្តថែរក្សាអត្តសញ្ញាណ វប្បធម៌ដ៏ល្អប្រសើររបស់ជនរួមជាតិភាគតិចផងដែរ។

ក្នុងបរិបទដែលអានុភាពអមិត្តច្រើនតែកេងចំណេញបញ្ហាជនជាតិ សាសនា ដើម្បី បង្កឡើងការបំបែកបំបាក់ ឬបំផ្លិចបំផ្លាញគោលជំហររបស់បក្ស រដ្ឋនោះ លោក ប្រធានរដ្ឋ Nguyen Xuan Phuc បានបញ្ជាក់ថា ការថែរក្សានិងពង្រីកស្មារតីមហា សាមគ្គីជាតិទាំងមូល មានអត្ថន័យដ៏សែនសំខាន់ក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍ ប្រទេសជាតិ៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម