Trending now

សន្និសីទ SOM ARF៖ ចាំបាច់ត្រូវកសាង COC ជាក់ស្តែងស្របតាមច្បាប់អន្តរជាតិ

17:34 | 01/07/2021 យោងតាមវិឡុសំលេងវៀតណាម

ទាក់ទងនឹងស្ថានភាពនៅសមុទ្រខាងកើត គណៈប្រតិភូបានសង្កត់ធ្ងន់លើគោលការណ៍នៃការអត់ធ្មត់ ដោះស្រាយដោយសន្តិវិធីរាល់ជំលោះ ដោយគោរពច្បាប់អន្តរជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982)។ បណ្តាប្រទេសនានាបានអំពាវនាវឱ្យមានក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ដែលត្រូវបានអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព និងសមស្របស្របតាមច្បាប់អន្តរជាតិនិង UNCLOS ១៩៨២ ផងដែរ។

សិក្ខាសាលាលើកទី ៣ នៃវេទិកាតំបន់អាស៊ាន (ARF)៖ បញ្ជាក់តួនាទីសំខាន់នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ១៩៨២ សិក្ខាសាលាលើកទី ៣ នៃវេទិកាតំបន់អាស៊ាន (ARF)៖ បញ្ជាក់តួនាទីសំខាន់នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ១៩៨២
សហរដ្ឋអាមេរិកគាំទ្រការខិតខំរបស់អាស៊ានក្នុងការចរចា COC ជាមួយប្រទេសចិន សហរដ្ឋអាមេរិកគាំទ្រការខិតខំរបស់អាស៊ានក្នុងការចរចា COC ជាមួយប្រទេសចិន
អនុរដ្ឋមន្រ្តីការបរទេស វៀតណាមលោក Nguyen Quoc Dung ប្រធានក្រុមមន្រ្តីជាន់ខ្ពស់ (SOM) អាស៊ាន/ARF វៀតណាម បានដឹកនាំគណៈប្រតិភូវៀតណាម ចូលរួមកិច្ចប្រជុំ
អនុរដ្ឋមន្រ្តីការបរទេស វៀតណាមលោក Nguyen Quoc Dung ប្រធានក្រុមមន្រ្តីជាន់ខ្ពស់ (SOM) អាស៊ាន/ARF វៀតណាម បានដឹកនាំគណៈប្រតិភូវៀតណាម ចូលរួមកិច្ចប្រជុំ។ (រូបថត៖ VOV)

នាថ្ងៃទី ២៩ មិថុនា អនុរដ្ឋមន្រ្តីការបរទេស វៀតណាមលោក Nguyen Quoc Dung ប្រធានក្រុមមន្រ្តីជាន់ខ្ពស់ (SOM) អាស៊ាន/ARF វៀតណាម បានដឹកនាំគណៈប្រតិភូវៀតណាម ចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់វេទិកាតំបន់អាស៊ាន (SOM ARF) តាមប្រព័ន្ធវីដេអូ។

នៅក្នុងសន្និសីទនេះ បណ្តាប្រទេសបានឯកភាពលើសំណើរប្រមាណ ២០ សម្រាប់ប្រតិបត្តិការថ្មីក្នុងពាក់កណ្តាលអាណត្តិ ២០២១-២០២២ លើវិស័យនានា ដូចជា ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែន សន្តិសុខដែនសមុទ្រ សន្តិសុខបណ្តាញអ៊ីនធឺរណែតនិងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ការរីកសាយអាវុធនុយក្លេអ៊ែរនិងរំសាយសព្វាវុធ រួមទាំងកិច្ចសហប្រតិបត្តិការការពារជាតិនិងការរក្សាសន្តិភាព។ លើសពីនេះទៅទៀត ប្រតិភូក៏បានយល់ព្រមបញ្ជូនទៅកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី ARF លើកទី ២៨ (ដែលគ្រោងធ្វើនៅថ្ងៃទី ៦ ខែសីហា) ក្នុងទិសដៅសហប្រតិបត្តិការ អាទិភាពលើសន្តិសុខដែនសមុទ្រ សន្តិសុខបច្ចេកវិទ្យាព័ត៌មាន និងការជួយសង្គ្រោះគ្រោះមហន្តរាយក្នុងដំណាក់កាលថ្មី។

ប្រតិភូចូលរួមសន្និសីទសុទ្ធតែអះអាងថា ត្រូវផ្តល់អាទិភាពប្រតិបត្តិការក្នុងការបង្ការទប់ស្កាត់ ជំងឹរាតត្បាតកូវីដ ១៩ ក៏ដូចជាបញ្ជាក់ពីសារៈសំខាន់នៃការទទួលបានវ៉ាក់សាំង ដោយស្មើភាពនិងបង្ហាញពីការប្តេជ្ញាចិត្ត គាំទ្រគ្នាទៅវិញទៅមកនៅក្នុងដំណើរការនេះ។

ទិដ្ឋភាពនៃកិច្ចប្រជុំ។​(រូបថត៖ VOV)
ទិដ្ឋភាពនៃកិច្ចប្រជុំ។​(រូបថត៖ VOV)

ទាក់ទងនឹងស្ថានភាពនៅសមុទ្រខាងកើត គណៈប្រតិភូបានសង្កត់ធ្ងន់លើគោលការណ៍នៃការអត់ធ្មត់ ដោះស្រាយដោយសន្តិវិធីរាល់ជំលោះ ដោយគោរពច្បាប់អន្តរជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982)។ បណ្តាប្រទេសនានាបានអំពាវនាវឱ្យមានក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ដែលត្រូវបានអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព និងសមស្របស្របតាមច្បាប់អន្តរជាតិនិង UNCLOS ១៩៨២ ផងដែរ។

សន្និសីទបានបញ្ជាក់ពីការគាំទ្រចំពោះអាស៊ានក្នុងការអនុវត្តនូវ ការឯកភាពគ្នា ៥ ចំណុច របស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៅក្នុងកិច្ចប្រជុំកំពូលពិសេសនាខែមេសាឆ្នាំ ២០២១ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ីក្នុងការធ្វើឱ្យស្ថានការណ៍នៅមីយ៉ាន់ម៉ាវិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ តាមបំណងប្រាថ្នានិងផលប្រយោជន៍របស់ប្រជាជន៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី