Trending now

វៀតណាមនឹងខិតខំប្រឹងប្រែងជំរុញការសម្រេច COC

13:00 | 30/12/2021 យោងតាមវិឡូសំលេងវៀតណាម

ទស្សនៈរបស់វៀតណាមគឺច្បាស់លាស់និងឥតងាករេ។ វៀតណាមនឹងសហ ប្រតិបត្តិការជាមួយប្រទេសផ្សេងៗ ជំរុញយ៉ាងសកម្មដើម្បីសម្រេចឲ្យបាន COC មួយ ដ៏ជាក់ស្ដែងនិងមានប្រសិទ្ធភាព។

ប្រធានអាស៊ានឆ្នាំ២០២២-កម្ពុជាសង្កត់ធ្ងន់ពីតម្រូវការបន្ទាន់របស់ COC ប្រធានអាស៊ានឆ្នាំ២០២២-កម្ពុជាសង្កត់ធ្ងន់ពីតម្រូវការបន្ទាន់របស់ COC
ARF - ២៨៖ ភាគីពាក់ព័ន្ធខិតខំប្រឹងប្រែងកសាងក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ARF - ២៨៖ ភាគីពាក់ព័ន្ធខិតខំប្រឹងប្រែងកសាងក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC)
លោកឯក អគ្គរដ្ឋទូត Nguyen Hong Thao សមាជិកនៃ គណៈកម្មាធិការច្បាប់អន្តរជាតិនៃអង្គការសហប្រជាជាតិ (ILC) អាណត្តិ២០២៣-២០២៧។
លោកឯក អគ្គរដ្ឋទូត Nguyen Hong Thao សមាជិកនៃ គណៈកម្មាធិការច្បាប់អន្តរជាតិនៃអង្គការសហប្រជាជាតិ (ILC) អាណត្តិ២០២៣-២០២៧។

លោកឯក អគ្គរដ្ឋទូត Nguyen Hong Thao ដែលទើបតែបានជាប់ឆ្នោតឡើងវិញជាសមាជិកនៃ គណៈកម្មាធិការច្បាប់អន្តរជាតិនៃអង្គការសហប្រជាជាតិ (ILC) អាណត្តិ២០២៣-២០២៧ បានបញ្ជាក់ថា ក្នុងអាណត្តិបេសកកម្មរបស់ខ្លួន លោកនឹងខិតខំប្រឹងប្រែងរួម ជាមួយស្ថាប័នសមត្ថកិច្ចក្នុងប្រទេស ជំរុញការសម្រេចក្រមប្រតិបត្តិរបស់ភាគីនានា នៅសមុទ្រខាងកើត (COC)។ លោកឯកអគ្គរដ្ឋទូត Nguyen Hong Thao មានប្រសាសន៍ថា៖

“ទស្សនៈរបស់វៀតណាមគឺច្បាស់លាស់និងឥតងាករេ។ វៀតណាមនឹងសហ ប្រតិបត្តិការជាមួយប្រទេសផ្សេងៗ ជំរុញយ៉ាងសកម្មដើម្បីសម្រេចឲ្យបាន COC មួយ ដ៏ជាក់ស្ដែងនិងមានប្រសិទ្ធភាព។ COC ជាក្របខ័ណ្ឌគោលការណ៍ មិនមែនជាបញ្ហា ជាក់លាក់ទេ។ ក៏ដូចនឹង UNCLOS ឆ្នាំ១៩៨២ ជាធម្មនុញ្ញមហាសាគរដែលសម្រប សម្រួលសកម្មភាពទាំងអស់នៅសមុទ្រ។ ប្រសិនបើសម្រេចបាន COC មជ្ឈភាពរបស់ អាស៊ាននឹងត្រូវបានលើកកំពស់ ជាពិសេសគឺក្នុងបរិបទដែលប្រទេសជាច្រើនកំពុង បង្កើតឡើងសម្ព័ន្ធភាពថ្មីៗដូចជា QUAD ឬ AUKUS”។

លោកឯកអគ្គរដ្ឋទូត Nguyen Hong Thao ក៏បានសម្ដែងក្ដីកិត្តិយសនិងមោទនភាពនៅ ពេលដែលលោកជាតំណាងវៀតណាមដំបូងបំផុតចូលរួមក្នុងស្ថាប័នច្បាប់អន្តរជាតិរបស់អ.ស.ប។ តាមរយៈការងារនៃគណៈកម្មាធិការច្បាប់អន្តរជាតិ រូបលោកឯកអគ្គរដ្ឋទូតនិយាយដោយ ឡែក និងប្រទេសវៀតណាមនិយាយរួម នឹងខិតខំប្រឹងប្រែងចូលរួមចំណែកក្នុងការកសាង ស្ដង់ដាររួមនៃច្បាប់អន្តរជាតិ ក្នុងនោះមានការគោរពនិងដោះស្រាយដោយសន្តិវិធីចំពោះជម្លោះ នានានៅសមុទ្រខាងកើតផងដែរ៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី