Trending now

ប្រធានអាស៊ានឆ្នាំ២០២២-កម្ពុជាសង្កត់ធ្ងន់ពីតម្រូវការបន្ទាន់របស់ COC

17:59 | 30/12/2021 ហេង វុធ្ធី

នៅក្នុងសន្និសីទកាសែតស្ដីពី “អាទិភាពកម្ពុជាក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ ២០២២” នៅរាជធានីភ្នំពេញកាលពីថ្ងៃទី២៩ ខែធ្នូ នោះ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានអះអាងសារជាថ្មីម្ដងទៀតថា កម្ពុជានឹងបង្កើនពហុភាគីនិយម តុល្យភាព និងផ្អែកលើច្បាប់។

ARF - ២៨៖ ភាគីពាក់ព័ន្ធខិតខំប្រឹងប្រែងកសាងក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ARF - ២៨៖ ភាគីពាក់ព័ន្ធខិតខំប្រឹងប្រែងកសាងក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC)
សន្និសីទ SOM ARF៖ ចាំបាច់ត្រូវកសាង COC ជាក់ស្តែងស្របតាមច្បាប់អន្តរជាតិ សន្និសីទ SOM ARF៖ ចាំបាច់ត្រូវកសាង COC ជាក់ស្តែងស្របតាមច្បាប់អន្តរជាតិ
ប្រធានអាស៊ានឆ្នាំ២០២២-កម្ពុជាសង្កត់ធ្ងន់ពីតម្រូវការបន្ទាន់របស់ COC
សន្និសីទកាសែតស្ដីពី “អាទិភាពកម្ពុជាក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ ២០២២”

ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ នោះ ប្រមុខការទូតកម្ពុជាបានប្រកាសថា រដ្ឋាភិបាលកម្ពុជានឹងស្វែងរកវិធីពង្រឹងមជ្ឈភាពរបស់អាស៊ាន ក្នុងការដោះស្រាយបណ្ដាបញ្ហាភូមិសាស្ត្រនយោបាយ ដែលទើប លេចចេញ និងជម្លោះយុទ្ធសាស្ត្រ សំដៅរក្សា និងជំរុញសន្តិភាព សន្តិសុខ និងវិបុលភាព។

នៅក្នុងសន្និសីទកាសែតស្ដីពី “អាទិភាពកម្ពុជាក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ ២០២២” នៅរាជធានីភ្នំពេញកាលពីថ្ងៃទី២៩ ខែធ្នូ នោះ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានអះអាងសារជាថ្មីម្ដងទៀតថា កម្ពុជានឹងបង្កើនពហុភាគីនិយម តុល្យភាព និងផ្អែកលើច្បាប់។

នៅចំពោះមុខនៃការកើនឡើងនៃភាពតានតឹងនៅសមុទ្រខាងកើតនោះ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីកម្ពុជាបានអះអាងថា ការចុះហត្ថលេខា និងការដាក់ឲ្យប្រើប្រាស់ក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) គឺជាតម្រូវការបន្ទាន់។ ទន្ទឹមនឹងនោះ កម្ពុជាក៏នឹងរៀបចំពិធីរំលឹកខួប ២០ ឆ្នាំនៃការកសាងសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ផងដែរ៕

ហេង វុធ្ធី

VOV5

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពណ៌សម្បុរនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កម្ពុជា-ឡាវ-ថៃ បញ្ចេញពន្លឺយ៉ាងត្រចះត្រចង់នៅទីក្រុងហូជីមិញ
បន្តថែរក្សា និងពូនជ្រំមិត្តភាព វៀតណាម-កម្ពុជា
វៀតណាម និងកម្ពុជា ពង្រឹងជំនឿទុកចិត្តនយោបាយឱ្យបានកាន់តែរឹងមាំ
សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានការជួយឧបត្ថម្ភ និងការលះបង់សាច់ស្រស់ឈាមស្រស់របស់វៀតណាមទេ គឺមិនមានកម្ពុជានាថ្ងៃនេះឡើយ
វៀតណាមមានយុទ្ធសាស្ត្រជាតិស្តីពីការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត ជាលើកដំបូង