Trending now

ARF - ២៨៖ ភាគីពាក់ព័ន្ធខិតខំប្រឹងប្រែងកសាងក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC)

16:46 | 08/08/2021

បណ្តាប្រទេសចូលរួមកិច្ចប្រជំុបានស្វាគមន៍ការបន្តការចរចារ លើអត្ថបទរបស់ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC textual negotiation) ដែលជាការឆ្លុះបញ្ចាំងនូវឆន្ទៈនិងការប្តេជ្ញាចិត្តខ្ពស់របស់ប្រទេសជាសមាជិកអាស៊ាន និងប្រទេសចិន ដើម្បីរក្សាស្ថិរភាពតំបន់ តាមរយៈការគ្រប់គ្រងភាពការខ្វែងគំនិតគ្នាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំង អនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ ១៩៨២ ស្តីពីច្បាប់សមុទ្រ ( 1982 UNCLOS)៕

សន្និសីទ SOM ARF៖ ចាំបាច់ត្រូវកសាង COC ជាក់ស្តែងស្របតាមច្បាប់អន្តរជាតិ សន្និសីទ SOM ARF៖ ចាំបាច់ត្រូវកសាង COC ជាក់ស្តែងស្របតាមច្បាប់អន្តរជាតិ
សិក្ខាសាលាលើកទី ៣ នៃវេទិកាតំបន់អាស៊ាន (ARF)៖ បញ្ជាក់តួនាទីសំខាន់នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ១៩៨២ សិក្ខាសាលាលើកទី ៣ នៃវេទិកាតំបន់អាស៊ាន (ARF)៖ បញ្ជាក់តួនាទីសំខាន់នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ១៩៨២
ARF - ២៨៖ ភាគីពាក់ព័ន្ធខិតខំប្រឹងប្រែងកសាងក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC)
ARF - ២៨៖ ភាគីពាក់ព័ន្ធខិតខំប្រឹងប្រែងកសាងក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC)។

ការសន្ទនា ការជឿទុកចិត្ត ការទទួលខុសត្រូវនិងកិច្ចសហប្រតិបត្តិការប្រកបដោយសុឆន្ទះ ដើម្បីសន្តិភាព ស្ថិរភាពនិងសន្តិសុខក្នុងតំបន់ នោះគឺជាស្មារតីរួមនៃកិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី ២៨ (ARF-28) ដែលប្រព្រឹត្តទៅកាលពីយប់ថ្ងៃទី ៦ សីហា តាមប្រព័ន្ធវីដដេអូ។ កិច្ចប្រជុំនេះ មានការចូលរួមពីរដ្ឋមន្ត្រីការបរទេសនៃប្រទេសចំនួន ២៧ និងអង្គការជាសមាជិក។ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំនេះ។

ថ្លែងមតិនៅវេទិកានេះ រដ្ឋមន្ត្រីលោក Bui Thanh Son បានសង្កត់ធ្ងន់ថា វេទិកា ARF បានបង្ហាញពីគុណតម្លៃនិងភាពខ្លាំងរបស់ខ្លួនក្នុងការជំរុញកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការនិងការកសាងទំនុកចិត្តនៅក្នុងតំបន់ ក្នុងនោះមានបញ្ហាសមុទ្រខាងកើត។ រាល់ជម្លោះនិងភាពខុសគ្នាត្រូវតែដោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២)។ យ៉ាងណាមិញ វៀតណាមនឹងធ្វើការយ៉ាងសកម្មជាមួយបណ្តាប្រទេសអាស៊ាននិងចិនដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងកសាងក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព ជាក់ស្តែងនិងស្របតាមច្បាប់អន្តរជាតិ។

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា បានអញ្ជើញចូលរួមក្នុងសន្និសីទក្រោយកិច្ចប្រជុំនេះ​ បានឆ្លៀតឱកាសនេះបញ្ជាក់ពីការគាំទ្ររបស់កម្ពុជា ចំពោះការបន្តចរន្តទំនាក់ទំនង ដែលជាជំហានប្រកបដោយការស្ថាបនាឆ្ពោះទៅរកការលើកកម្ពស់ទំនុកចិត្ត និងភាពជឿជាក់គ្នា រវាងភាគីកូរ៉េទាំងពីរ។ ចំពោះបញ្ហាសមុទ្រខាងកើត កម្ពុជាបានស្វាគមន៍ការបន្តការចរចារ លើអត្ថបទរបស់ក្រមប្រតិបត្តិសមុទ្រខាងកើត (COC textual negotiation) ដែលជាការឆ្លុះបញ្ចាំងនូវឆន្ទៈនិងការប្តេជ្ញាចិត្តខ្ពស់របស់ប្រទេសជាសមាជិកអាស៊ាន និងប្រទេសចិន ដើម្បីរក្សាស្ថិរភាពតំបន់ តាមរយៈការគ្រប់គ្រងភាពការខ្វែងគំនិតគ្នាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំង អនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ ១៩៨២ ស្តីពីច្បាប់សមុទ្រ ( 1982 UNCLOS)។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ ប្រធាន APF-28 ប្រ៊ុយណេបានចេញសេចក្តីថ្លែងការណ៍ប្រធាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំ៕

VOV/AMS

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី