Trending now

សិក្ខាសាលាលើកទី ៣ នៃវេទិកាតំបន់អាស៊ាន (ARF)៖ បញ្ជាក់តួនាទីសំខាន់នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ១៩៨២

17:34 | 02/06/2021

សិក្ខាសាលាលើកទី ៣ នៃវេទិកាតំបន់អាស៊ាន (ARF) ស្តីពីការអនុវត្តអនុសញ្ញានៃអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២) និងឯកសារច្បាប់អន្តរជាតិដទៃទៀតដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា ដែលកំពុងកើតឡើងលើសមុទ្រ បានប្រព្រឹត្តទៅនាពេលរសៀល នៅថ្ងៃទី ១ ខែមិថុនា តាមទម្រង់នៃការផ្សាយបន្តផ្ទាល់និងតាមអនឡាញ។

AMF សង្កត់ធ្ងន់ទៅលើសារសំខាន់នៃការគោរពអនុសញ្ញាស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ AMF សង្កត់ធ្ងន់ទៅលើសារសំខាន់នៃការគោរពអនុសញ្ញាស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh អញ្ជើញធ្វើអធិបតីក្នុងកិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី២៧ (ARF 27) ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh អញ្ជើញធ្វើអធិបតីក្នុងកិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី២៧ (ARF 27)
អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Quang Hieu អញ្ជើញថ្លែងក្នុងសិក្ខាសាលា (រូបថត៖ Baoquocte)
អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Quang Hieu អញ្ជើញថ្លែងក្នុងសិក្ខាសាលា។ ​​ (រូបថត៖ Baoquocte)

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំរួមគ្នាដោយក្រសួងការបរទេសវៀតណាមនិងក្រសួងការបរទេសឥណ្ឌា អូស្ត្រាលី កាណាដានិងសហភាពអឺរ៉ុប។ សិក្ខាសាលានេះគឺស្ថិតក្នុងចំណោមសកម្មភាពអនុវត្តន៍ផែនការសកម្មភាពទីក្រុងហាណូយលើកទី ២ ដំណាក់កាល ២០២០-២០២៥ និងសេចក្តីថ្លែងការណ៍ ARF ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការរវាងភ្នាក់ងារប្រតិបត្តិច្បាប់លើសមុទ្រ ដែលត្រូវបានអនុម័តក្នុងឆ្នាំ ២០១៦ យោងតាមគំនិតផ្តួចផ្តើមរបស់វៀតណាម។

ថ្លែងមតិក្នុងពិធីបើក អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Quang Hieu បានអះអាង លើតួនាទីសំខាន់របស់ UNCLOS ១៩៨២ ដូចជា “រដ្ឋធម្មនុញ្ញ” នៃមហាសមុទ្រ ជាក្របខ័ណ្ឌច្បាប់សម្រាប់ដោះស្រាយបញ្ហាប្រឈមលើសមុទ្រក្នុងតំបន់ រួមទាំងបញ្ហាប្រឈមថ្មីៗដែលទើបលេចឡើង បន្ទាប់អនុសញ្ញានេះត្រូវបានអនុម័ត។ យោងតាមលោក Pham Quang Hieu រាល់ជំលោះនៅសមុទ្រខាងកើតត្រូវដោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមាន UNCLOS ១៩៨២។ យ៉ាងណាមិញ កិច្ចសហប្រតិបត្តិការស្មោះត្រង់ដោយឈរលើមូលដ្ឋាននៃអនុសញ្ញានេះ នឹងចូលរួមចំណែកពង្រឹងការជឿទុកចិត្តក្នុងចំណោមភាគីនានា លើកកម្ពស់សន្តិភាព សន្តិសុខនិងវិបុលភាពក្នុងតំបន់។

រួមជាមួយមតិនេះ ឯកអគ្គរដ្ឋទូតកាណាដានិងឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាមក៏បានសង្កត់ធ្ងន់លើតួនាទីនិងតម្លៃរបស់ UNCLOS ១៩៨២ ។ លោកឯកអគ្គរដ្ឋទូតកាណាដា Deborah Paul បានអះអាងថា នឹងគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសនានាក្នុងការគ្រប់គ្រងនិងដោះស្រាយជម្លោះដោយសន្តិវិធីអនុលោមតាមច្បាប់អន្តរជាតិ។

សិក្ខាសាលានេះ ត្រូវបានដំណើរការក្នុងរយៈពេលពីរថ្ងៃ (ថ្ងៃទី ១ និងទី ២ ខែមិថុនាឆ្នាំ ២០២១)៕

baoquocte/VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម