Trending now

AMF សង្កត់ធ្ងន់ទៅលើសារសំខាន់នៃការគោរពអនុសញ្ញាស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២

16:59 | 17/12/2020 (តាម Kh.qdnd.vn)

នាព្រឹកថ្ងៃទី ១៥ ធ្នូ វេទិកាសមុទ្រអាស៊ានលើកទី ១០ (AMF) បានប្រព្រឹត្តិទៅតាមប្រព័ន្ធវីដេអូ និងតាមការជួបជុំដោយផ្ទាល់ ដែលមានការចូលរួមពីតំណាងមកពីបណ្តាប្រទេសអាស៊ាន តំណាងស្ថានទូតនៃបណ្តាប្រទេសអាស៊ានប្រចាំទីក្រុងហាណូយ លេខាធិការដ្ឋានអាស៊ាន និងក្រសួងពាក់ព័ន្ធនៃប្រទេសវៀតណាម។

AMF សង្កត់ធ្ងន់ទៅលើសារសំខាន់នៃការគោរពអនុសញ្ញាស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២

នៅវេទិកានេះ ប្រតិភូទាំងឡាយបានពិភាក្សាអំពីបញ្ហាប្រឈមដែលកំពុងលេចឡើង រួមមានសកម្មភាពនានាដែលធ្វើឱ្យស្មុគស្មាញដល់ស្ថានភាព បង្កើនភាពតានតឹង បង្កអន្តរាយដល់សណ្តាប់ធ្នាប់ច្បាប់នៅសមុទ្រ ក៏ដូចជាបញ្ហាប្រឈមមិនមែនប្រពៃណីនានាដូចជាការនេសាទខុសច្បាប់ ការបំពុលទឹកសមុទ្រ និងកាកសំណល់ប្លាស្ទិកជាដើម។

អំពីទិសដៅនាពេលខាងមុខ ប្រតិភូទាំងឡាយបានសង្កត់ធ្ងន់លើភាពចាំបាច់នៃការបង្កើនការផ្លាស់ប្តូរព័ត៌មាន និងការសម្របសម្រួលសកម្មភាពរវាងបណ្តា​ស្ថាប័នពាក់ព័ន្ធ ព្រមទាំងសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុលោមតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ក្នុងការអនុវត្តរាល់សកម្មភាពនៅសមុទ្រ ពង្រឹងតួនាទី និងបង្កើនប្រសិទ្ធភាពនៃប្រតិបត្តិការរបស់ AMF៕

(តាម Kh.qdnd.vn)

(តាម Kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម