Trending now

AMF ប្តេជ្ញាចិត្តបីធានាសន្តិសុខស្បៀងអាហារសម្រាប់អាស៊ានក្នុងបរិបទនៃការរីករាលដាលជំងឺឆ្លងកូវីដ១៩

21:38 | 18/04/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - AMAF បានអះអាងថា អាស៊ាននឹងបន្តសហការគ្នា ដើម្បីធានាបាននូវការផ្គត់ផ្គង់ចំណីអាហារឲ្យបានគ្រប់គ្រាន់ មានគុណភាព សុវត្ថិភាព និងជីវជាតិ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនក្នុងតំបន់ ក្នុងអំឡុងពេលនិងក្រោយពីពេលជំងឺរាតត្បាតផ្ទុះឡើងផងដែរ។

អង្ករត្រូវបានលក់គ្រប់ប្រភេទនៅតាមផ្សារទំនើបនានាក្នុងទីក្រុងបាងកកប្រទេសថៃ (រូបថត៖ VNA)

នាថ្ងៃទី ១៧ ខែមេសា សេចក្តីថ្លែងការណ៍រួមមួយត្រូវបានប្រកាសចេញនៅឯកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីកសិកម្មនិងរុក្ខកម្មអាស៊ាន (AMAF) ដែលផ្តើមចេញពីការព្រួយបារម្ភយ៉ាងខ្លាំងអំពីផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ១៩ (COVID-19) ចំពោះកិច្ចសហប្រតិបត្តិការរបស់បណ្តាប្រទេសសមាជិក អាស៊ានក្នុងវិស័យចំណីអាហារកសិកម្ម រុក្ខកម្ម ព្រមទាំងការរំខានដល់សង្វាក់ផ្គត់ផ្គង់ចំណីអាហារនៅក្នុងតំបន់ផងដែរ។

រដ្ឋមន្រ្តីក្រសួងធនធានធម្មជាតិ និងទេសចរណ៍ប្រ៊ុយណេ លោក Dato Ali Apong ដែលបច្ចុប្បន្នលោកជាប្រធាន AMAF បានអះអាងថា អាស៊ាននឹងបន្តសហការគ្នា ដើម្បីធានាបាននូវការផ្គត់ផ្គង់ចំណីអាហារឲ្យបានគ្រប់គ្រាន់ មានគុណភាព សុវត្ថិភាព និងជីវជាតិ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនក្នុងតំបន់ ក្នុងអំឡុងពេលនិងក្រោយពីពេលជំងឺរាតត្បាតផ្ទុះឡើងផងដែរ។

ទន្ទឹមនឹងនេះ AMAF ក៏អំពាវនាវឱ្យបណ្តាប្រទេសជាសមាជិកអាស៊ាន ត្រូវអនុវត្តវិធានការ គម្រោងនិងកម្មវិធីដ៏ចាំបាច់នានានៅថ្នាក់ជាតិ ដើម្បីឆ្លើយតបនឹងតម្រូវការស្បៀងអាហារជាមុនសិនសម្រាប់ប្រជាជន ជាពិសេសគឺក្រុមមនុស្សដែលងាយរងគ្រោះក្នុងសង្គមផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម