Trending now

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh អញ្ជើញធ្វើអធិបតីក្នុងកិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី២៧ (ARF 27)

12:34 | 13/09/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នៅថ្ងៃទី១២ កញ្ញា ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានអញ្ជើញធ្វើជាអធិបតីនៅកិច្ចប្រជុំវេទិកា តំបន់អាស៊ានលើកទី២៧ (ARF27) តាមប្រព័ន្ធវីដេអូ។ អញ្ជើញចូលរួមកិច្ចប្រជុំនេះមានវត្តមានរដ្ឋមន្រ្តីការបរទេសនៃប្រទេសចំនួន២៧ អង្គការអន្តរជាតិនិងអគ្គលេខាធិការអាស៊ានផងដែរ។

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀត ណាមលោក Pham Binh Minh (រូបថត៖ VGP)

អង្គប្រជុំទាំងអស់បានឯកភាពគ្នាដាក់ឲ្យដំណើរការនូវការអនុវត្តវិធានការនានាក្នុងគោលបំណង កសាងជំនឿទុកចិត្ត ហើយអនុវត្ត «ការទូតបង្ការ» ព្រមទាំងជំរុញថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យអាទិភាពនានាដូចជា សង្គ្រោះគ្រោះមហន្តរាយ ប្រយុទ្ធប្រឆាំង ភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែន សន្តិសុខសមុទ្រ សន្តិសុខអ៊ីនធឺណិត រួមទាំង​ហាមឃាត់​ការ​សាយភាយ​នៃ​អាវុធ​នុយក្លេអ៊ែរ​និង​ជំរុញ​ការរំសាយ​សភា​វុ​ធ​សកល ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការរវាង ARF ជាមួយយន្តការផ្សេងៗទៀតរបស់អាស៊ានផងដែរ។

អង្គប្រជុំបានកោសរសើរចំពោះសំណើរបស់វៀតណាមស្ដីពីការចេញសេចក្ដីថ្លែងការណ៍របស់ ARF ស្ដីពីការបង្កើនកិច្ចសហប្រតិបត្តិការក្នុងការបង្ការនិងឆ្លើយតបនឹងការផ្ទុះឡើងនៃជម្ងឺរាតត្បាត។ ចំពោះមុខការវិវត្តន៍យ៉ាងស្មុគស្មាញនិងអំពើរំលោភបំពានទៅលើច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ ឆ្នាំ១៩៨២ (UNCLOS1982) រដ្ឋមន្រ្តីនៃ ARF បានសង្កត់ធ្ងន់ជាថ្មីម្ដងទៀតនូវសំណូមពរស្ដីពីភាពអត់ធ្មត់ ជៀសវាងសកម្មភាពដែលអាចបង្កឡើងភាពស្មុគស្មាញ មិនធ្វើយោធូបនីយកម្ម ដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើមូលដ្ឋាននៃច្បាប់អន្តរជាតិ ក្នុងនោះមាន UNCLOS ឆ្នាំ១៩៨២។ អង្គប្រជុំបានគាំទ្រចំពោះការអនុវត្តប្រកបដោយប្រសិទ្ធភាពនិងពេញលេញនូវសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ព្រមទាំងអំពាវនាវឲ្យអាស៊ាននិងចិនសម្រេចឲ្យបានឆាប់ៗនូវក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយសុពលភាព ប្រសិទ្ធភាព ហើយស្របទៅនឹងច្បាប់អន្តរជាតិ ជាពិសេសគឺ UNCLOS ឆ្នាំ១៩៨២ ផងដែរ។

អញ្ជើញថ្លែងនៅកិច្ចប្រជុំ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានសង្កត់ធ្ងន់ថា ក្នុងបរិបទនាបច្ចុប្បន្ននេះ ARF ត្រូវការពង្រីកថែមទៀតនូវតួនាទីនិងការរួមវិភាគទានរបស់ខ្លួន ជាពិសេសគឺក្នុងការរក្សាកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការ បង្កើនការកសាងជំនឿទុកចិត្ត ការយោគយល់គ្នាទៅវិញទៅមក បង្កើនកិច្ចសហប្រតិបត្តិការទាំងខាងគោលនយោបាយនិងសកម្មភាពដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមនានា ក្នុងនោះមានជម្ងឺ Covid-19 និងជម្ងឺរាតត្បាតផ្សេងៗទៀត។ ស្ដីពីបញ្ហាសមុទ្រខាងកើត លោក Pham Binh Minh បានអះអាងថា អាស៊ាននឹងខិតខំប្រឹងប្រែង រួមជាមួយចិន អនុវត្តយ៉ាងពេញលេញនិងប្រកបដោយប្រសិទ្ធភាពនូវ DOC ហើយសម្រេចយ៉ាងឆាប់ៗនូវ COC ប្រកបដោយសុពលភាព ប្រសិទ្ធភាព ហើយសមស្របនឹងច្បាប់អន្តរជាតិ ជាពិសេសគឺ UNCLOS ឆ្នាំ១៩៨២។ ចុងបញ្ចប់កិច្ចប្រជុំទាំងនេះ ដារដ្ឋមន្រ្តីទាំងឡាយបានអនុម័តលើផែនការសកម្មភាពទីក្រុងហាណូយទី២សម្រាប់ ARF ដោយដាក់ចេញបណ្ដាអាទិភាពនិងទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការរបស់ ARF ក្នុងចន្លោះឆ្នាំ ២០២០-២០២៥ ព្រមទាំងចេញសេចក្ដីថ្លែងការណ៍ប្រធានរបស់ ARF លើកទី២៧ផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: VGP)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន