យុគសម័យ - ការឈឺចាប់និងផលវិបាកនៃជំងឺលើរាងកាយជនរងគ្រោះនិងកូនចៅរបស់ពួកគេ ដោយជាតិគីមីពុលពណ៌លឿងទុំដែលមិនអាចព៌ណនាដោយពាក្យសំដីបានឡើយ។ ជំនួសឱ្យទទួលយកវាសនាដ៏អភព្វនេះ ជីដូន អ្នកម្ដាយ ប្រពន្ធ និងឪពុកម្តាយរបស់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំបានលៃទុកអស់ពីកំលាំងកាយចិត្តនិងសេចក្តីស្រឡាញ់របស់ពួកគាត់ អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមក ដើម្បីថែរក្សាប្តីនិងកូនៗជាទីស្រឡាញ់របស់ខ្លួន។ គំរូល្អទាំងនោះ ជីវិតទាំងនោះត្រូវការទទួលបានការគាំទ្រ ការយកចិត្តទុកដាក់និងការចែករំលែកពីសហគមន៍ ដើម្បីលើកទឹកចិត្តនិងជំនឿជាក់ក្នុងជីវិតជានិច្ចកាល ជាទីបង្អែកសម្រាប់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ ដើម្បីបន្តរស់នៅ ជំនះលើការឈឺចាប់របស់ខ្លួន។
![]() |
![]() |
សង្រ្គាមបានកន្លងផុតទៅហើយ ប៉ុន្តែការឈឺចាប់នៅតែបន្សល់ទុកនូវផលវិបាកនៃជំងឺនិងអូសបន្លារយៈពេលយូរអង្វែងដោយជាតិគីមីពុលពណ៌លឿងទុំ / Dionxin ។ ប្រពន្ធនិងម្តាយនៅតែទទួលបន្ទុកដោយស្ងៀមស្ងាត់និងជាទីបង្អែកសម្រាប់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ។
លោក Tran Van Dui និងប្រពន្ធរបស់លោកមានវ័យចំណាស់ទៅហើយ (ឃុំ Thuong Long ស្រុក Nam Dong ខេត្ត Thua Thien Hue) គួរតែមានជីវភាពសុខសាន្តជាមួយកូន ៗ និងចៅ ៗ ប៉ុន្តែសម្រាប់លោកនិងប្រពន្ធរបស់លោក ក្នុងរយៈជិត ៤០ ឆ្នាំកន្លងមកហើយ គ្មានពេលណាដែលពួកគេបានដេកអោយបានពេញមួយយប់នោះទេ ព្រោះកូនទាំង ៣ នាក់របស់ពួកគេរងផលវិបាកនៃជំងឺរ៉ាំរ៉ៃដោយជាតិគីមីពុលពណ៌លឿងទុំ។
លោក Tran Van Dui បានរងជាតិគីមីពុលពណ៌លឿងទុំ មានការវិវត្តន៍អាក្រក់ដោយ លោកជួបការលំបាកណាស់ក្នុងការដើរ លោកអាចត្រឹមតែថែរក្សាខ្លួនឯងបានប៉ុណ្ណោះ។ លោកនិងប្រពន្ធរបស់លោកមានកូន ៣ នាក់ ដែលសុទ្ធតែជាជនពិកាអវៈយវៈជើងនិងដៃរបស់ពួកគេរឹងឆ្កឹងស្វិតដូច្នេះពួកគេមិនអាចដើរដោយខ្លួនឯងបានដូចមនុស្សធម្មតាទេ រាល់សកម្មភាពផ្ទាល់ខ្លួន ដូចជា ការបរិភោគ ការងូតទឹកគឺពឹងលើឪពុក ម្តាយនិងជីដូនជីតាប៉ុណ្ណោះ។
![]() |
សមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ dioxin ខេត្ត Thua Thien Hue ចុះសួរសុខទុកនិងជូនអំណោយដល់ក្រុមគ្រួសារលោក Tran Van Dui។ |
លោក Dui បានចែករំលែកថា “ នៅពេលណាដែលកូនទីបីរបស់ខ្ញុំឈឺ វាដើរចេញក្រៅផ្ទះបាត់បង់ស្មារតីវង្វេងវង្វាន់មិនចាំផ្លវមកផ្ទះវិញទេខ្ញុំនិងប្រពន្ធខ្ញុំដើររកកូនជាច្រើនថ្ងៃមកហើយ ខ្ញុំរកវាមិនឃើញទេ ដូច្នេះប្រពន្ធខ្ញុំយំគ្រប់ពេល” ។ ស្តាប់ការរៀបរាប់របស់ប្តី ប្រពន្ធរបស់លោក Dui បានបែរមុខចេញដើម្បីលាក់ទឹកភ្នែកហូរលើថ្ពាល់របស់គាត់។
លោក Dui និយាយបន្ថែមថា៖“ អស់រយៈពេលជាច្រើនឆ្នាំមកហើយប្រពន្ធនិងខ្ញុំ ក្រៅពីការធ្វើជាឪពុកនិងម្តាយ យើងខ្ញុំក៏ក្លាយទៅជាវេជ្ជបណ្ឌិត ជាមិត្តភក្តិ ដើម្បីចែករំលែកភាពរីករាយនិងទុក្ខព្រួយជាមួយកូនៗ ពេលខ្លះយើងត្រូវដើរតួជាមនុស្សឆ្កួតទៀត ដើម្បីលេងសប្បាយរីករាយជាមួយកូនៗ"។ គ្រួសារក្រី កូន ៗ ឈឺ លោក Dui ជាឪពុកនិងជាបុរសម្នាក់ក្នុងក្រុមគ្រួសារ ប៉ុន្តែលោក Dui ក៏មិនមានសុខភាពល្អដែរ ដូច្នេះរាល់ការងារក្នុងគ្រួសារត្រូវពឹងពាក់លើប្រពន្ធរបស់លោកទាំស្រុង។ រាល់ការចំណាយសម្រាប់ជីវភាពគ្រួសាររបស់លោកគឺពឹងផ្អែកលើប្រាក់ឧបត្ថម្ភប្រចាំខែដែលលោក Dui ទទួលបាន តាមរបបរបស់គោលនយោបាយរបស់រដ្ឋ នាបបច្ចុប្បន្ន។
ការធ្វើស្រែនិងចម្ការឬធ្វើការងារផ្សេងៗដើម្បីរកប្រាក់ចំណូលបន្ថែមបម្រើជីវភាពគ្រួសារ ក្នុងនោះមានលោក Dui និងកូនទាំងបីនាក់គឺសុទ្ធតែពឹងផ្អែកលើប្រពន្ធរបស់លោកទាំងអស់។ ទ្រព្យសម្បត្តិរបស់ប្តីប្រពន្ធលោក Dui គ្មានអ្វីដែលមានតំលៃលើសពី ២ លានដុងទេ។ នៅក្នុងផ្ទះមិនមានគ្រែទេ ព្រោះគ្មាននរណាម្នាក់អាចឡើងលើគ្រែដោយខ្លួនឯងបានទេ។ ពីមួយឆ្នាំទៅមួយឆ្នាំ ភាពក្រីក្រ ការលំបាកតោកយ៉ាក ការបាត់បង់និងការឈឺចាប់ទាំងខាងផ្លូវកាយនិងផ្លូវចិត្តគឺគ្មានពេលណាបញ្ចប់ឡើយ។
លោក Dui បានចែករំលែកថា“ អរគុណចំពោះការជួយឧបត្ថម្ភរបស់សមាគមជនរងគ្រោះ ដោយជាតិគីមីពុលពណ៌លឿងទុំខេត្ត Thua Thien Hue គ្រួសារខ្ញុំមានផ្ទះធំទូលាយនិងស្អាតដូចនេះ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះជីវភាពរបស់គ្រួសារជួបការលំបាកពេក អ្វីៗគ្រប់យ៉ាងគឺពឹងផ្អែកទៅលើប្រាក់ឧបត្ថម្ភតិចតួចរបស់ខ្ញុំប៉ុណ្ណោះ ហើយប្រាក់ចំណូលផ្សេងៗទៀតដែលនៅសល់គឺពឹងផ្អែកទៅលើប្រពន្ធខ្ញុំទាំងស្រុង។ ខ្ញុំត្រឹមតែមានបំណងថា ខ្ញុំមានសុខភាពគ្រប់គ្រាន់ដើម្បីមើលថែទាំកូន ៗ ។ ទន្ទឹមនឹងនេះ ខ្ញុំសង្ឃឹមថា ប្រពន្ធរបស់ខ្ញុំនឹងមានសុខភាពល្អជានិច្ច ដើម្បីគាត់អាចមើលថែទាំគ្រួសារខ្ញុំ។ ខ្ញុំក៏សង្ឃឹមថា អង្គការមហាជនយកចិត្តទុកដាក់លើស្ថានភាពរស់នៅរបស់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ ដូចពួកយើង ដើម្បីជីវភាពរស់នៅរបស់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំគ្រប់រូប មិនមានការលំបាកទៀតទេ! "។ រយៈពេលសិបឆ្នាំរួមរស់ជាមួយនឹងការឈឺចាប់ ដោយជាតិគីមីពុលពណ៌លឿងទុំ ប្តីនិងប្រពន្ធរបស់លោក Dui មិនហ៊ានសុបិន្តអ្វីក្រៅពីត្រឹមតែមានបំណងប្រាថ្នាថា ពួកគេមានសុខភាពគ្រប់គ្រាន់ ដើម្បីមើលថែទាំកូន ៗ។
លោក Nguyen Huu Quyet អនុប្រធានសមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំខេត្ត Thua Thien Hue បានមានប្រសាសន៍ថា៖“ ដើម្បីកាត់បន្ថយការឈឺចាប់ ដោយជាតិគីមីពុលពណ៌លឿងទុំ” មានទឹកចិត្តសប្បុរសនិងការងារធ្វើដែលប្រកបដោយមានអត្ថន័យជាច្រើន។ សមាគមនេះរួមជាមួយអង្គការ IC នៅប្រទេសវៀតណាមក៏បានរៃអង្គាសប្រាក់បានជាង ៦០ លានដុង ដើម្បីសាងសង់ផ្ទះជូនគ្រួសារលោក Tran Van Dui នៅស្រុក Nam Dongដែលបានដាក់ឱ្យប្រើប្រាស់ តាំងពីដើមឆ្នាំ ២០២០។ ទន្ទឹមនឹងនោះមូលដ្ឋានក៏បានជួយឧបត្ថម្ភជាច្រើនចំពោះស្ថានភាពគ្រួសារនេះក្នុងពិធីបុណ្យតេតនិងសកម្មភាពមនុស្សធម៌!”
ជំនួសឱ្យការយទទួលយកវាសនាដ៏អភព្វ ជីដូន អ្នកម្ដាយ ប្រពន្ធនិងឪពុកបានលៃទុកទាំងកម្លាំងកាយចិត្តនិងស្នេហារបស់ពួកគេ អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមក ដើម្បីមើលថែទាំប្តីនិងកូនៗ។ គំរូល្អ ៗ ទាំងនោះ ជីវិតទាំងនោះត្រូវការទទួលបានការគាំទ្រ ការយកចិត្តទុកដាក់និងការចែករំលែកពីសហគមន៍ ដើម្បីលើកទឹកចិត្តនិងមានជំនឿចិត្តក្នុងជីវភាពរស់នៅជានិច្ចកាលជាទីបង្អែកសម្រាប់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ ដើម្បីបន្តរស់នៅ បន្តជំនះលើការឈឺចាប់។ ការកាត់បន្ថយ “ ការឈឺចាប់របស់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ” គឺជាសកម្មភាពមនុស្សធម៌ និងជាទំនួលខុសត្រូវរបស់ក្រសួងនិងស្ថាប័នគ្រប់លំដាប់ថ្នាក់ ប្រជាជននិងសង្គមទាំងមូល៕

thoidai.com.vn
មតិពីមិត្តអ្នកអាន