Trending now

WHO នឹងជំរុញការផ្ទេរប្រគល់ប្រភពវ៉ាក់សាំងក្នុងយន្តការ COVAX ដល់វៀតណាមយ៉ាងឆាប់បំផុត

12:36 | 19/06/2021

នាព្រឹកថ្ងៃទី១៧ ខែមិថុនា នៅទីក្រុងហាណូយ លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam ប្រធានគណៈកម្មាធិការជាតិដឹកនាំការបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ បានជួបប្រជុំតាមប្រព័ន្ធវីដេអូជាមួយលោក បណ្ឌិត Takeshi Kasai នាយកអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់មហាសមុទ្រប៉ាស៊ីហ្វិកខាងលិច ដើម្បីពិភាក្សាអំពីស្ថានភាពជាក់ស្ដែង នៃប្រភពផ្គត់ផ្គង់វ៉ាក់សាំង; បទពិសោធន៍របស់វៀតណាមក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩ នារយៈពេលខាងមុខ។

ប្រទេសកម្ពុជាបានទទួលវ៉ាក់សាំង Covid-19 ជាលើកដំបូងក្រោមយន្តការ COVAX ប្រទេសកម្ពុជាបានទទួលវ៉ាក់សាំង Covid-19 ជាលើកដំបូងក្រោមយន្តការ COVAX
លោកនាយករដ្ឋមន្រ្តីវៀតណាម  Nguyen Xuan Phuc បញ្ចាក់ថាវៀតណាមទន្ទឹងរងចាំទទួលវ៉ាក់សាំងពីកម្មវិធី COVAX ឆាប់ៗនេះ លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc បញ្ចាក់ថាវៀតណាមទន្ទឹងរងចាំទទួលវ៉ាក់សាំងពីកម្មវិធី COVAX ឆាប់ៗនេះ
WHO នឹងជំរុញការផ្ទេរប្រគល់ប្រភពវ៉ាក់សាំងក្នុងយន្តការ COVAX ដល់វៀតណាមយ៉ាងឆាប់បំផុត
លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam (រូបថត៖ TTXVN)

នៅក្នុងកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam បានស្នើឲ្យ WHO ជំរុញការផ្ទេរប្រគល់វ៉ាក់សាំងក្នុងយន្តការ COVAX ដល់វៀតណាមឲ្យបានឆាប់ៗ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការផ្ទេរប្រគល់បច្ចេកវិទ្យា ដើម្បីវៀតណាមក្លាយទៅជាមជ្ឈមណ្ឌលផលិតវ៉ាក់សាំងមួយនៅក្នុងតំបន់ ហើយតាមនោះ រួមចំណែកក្នុងការខិតខំប្រឹងប្រែងរួម សំដៅជួយសម្រួលបណ្ដាប្រទេសក្នុងតំបន់ទទួលបានប្រភពវ៉ាក់សាំងឲ្យទាន់ពេលវេលា។

ជាការឆ្លើយតប លោក បណ្ឌិត Takeshi Kasai នាយកអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់មហាសមុទ្រប៉ាស៊ីហ្វិកខាងលិច បានសន្យាបន្តជួយឧបត្តម្ភ ប្រកៀកស្មាជាមួយវៀតណាម ក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត ក៏ដូចជាជួយផ្ទេរប្រគល់បច្ចេកវិទ្យា និងពិចារណាលើលទ្ធភាពសហប្រតិបត្តិការ ដើម្បីវៀតណាមក្លាយទៅជាមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវនិងផលិតវ៉ាក់សាំងក្នុងតំបន់ផងដែរ៕

vov

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី