Trending now

លោក ឃួង ស្រេង អនុញ្ញាតឲ្យបើកដំណើរការគ្រប់អាជីវកម្ម-លក់ដូរជាប្រក្រតីឡើងវិញ ក្នុងក្របខ័ណ្ឌផ្សាររដ្ឋទាំងអស់

22:43 | 14/06/2021 ហេង វុធ្ធី

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេចស្ដីពី ការអនុញ្ញាតឲ្យបើកដំណើរការគ្រប់អាជីវកម្ម-ការលក់ដូរ ជាប្រក្រតីឡើងវិញក្នុងក្របខ័ណ្ឌផ្សាររដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ។ នេះបើតាមសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១។

លោក ឃួង ស្រេង ព្រមាន​ថា ការ​ធ្វេស​ប្រហែស​ភ្លេច​ការពារ​ខ្លួន​អាច​បណ្ដាល​ឱ្យ​ភូមិសាស្ត្រ​មួយ​ចំនួន​ក្លាយ​ជា​តំបន់​លឿង លឿងទុំ និង​ក្រហម​ជា​ថ្ លោក ឃួង ស្រេង ព្រមាន​ថា ការ​ធ្វេស​ប្រហែស​ភ្លេច​ការពារ​ខ្លួន​អាច​បណ្ដាល​ឱ្យ​ភូមិសាស្ត្រ​មួយ​ចំនួន​ក្លាយ​ជា​តំបន់​លឿង លឿងទុំ និង​ក្រហម​ជា​ថ្
ប្រទេសកម្ពុជារក្សាវិធានការរដ្ឋបាលនៅក្នុងរាជធានីដើម្បីការពារការរីករាលដាលនៃជំងឺ Covid-19 ប្រទេសកម្ពុជារក្សាវិធានការរដ្ឋបាលនៅក្នុងរាជធានីដើម្បីការពារការរីករាលដាលនៃជំងឺ Covid-19
លោក ឃួង ស្រេង អនុញ្ញាតឲ្យបើកដំណើរការគ្រប់អាជីវកម្ម-លក់ដូរជាប្រក្រតីឡើងវិញ ក្នុងក្របខ័ណ្ឌផ្សាររដ្ឋទាំងអស់
ផ្សារធំថ្មីនៅរាជធានីភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតឲ្យបើកដំណើរការគ្រប់អាជីវកម្ម-លក់ដូរជាប្រក្រតីឡើងវិញ ក្នុងក្របខ័ណ្ឌផ្សាររដ្ឋទាំងអស់សម្រេច ប្រការ១ ..ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការគ្រប់អាជីវកម្ម-ការលក់ដូរជាប្រក្រតីឡើងវិញ ក្នុងក្របខ័ណ្ឌ ផ្សាររដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ តទៅ ។

ប្រការ១ នៃសេចក្ដីសម្រេចនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ត្រូវបានអនុញ្ញាតឲ្យបើកដំណើរការគ្រប់អាជីវកម្ម-ការលក់ដូរជាប្រក្រតីឡើងវិញ ក្នុងក្របខ័ណ្ឌផ្សាររដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១តទៅ»

រដ្ឋបាលរាជធានីភ្នំពេញ បានបន្ថែមថា គ្រប់អាជីវកម្ម-ការលក់ដូរ ដែលត្រូវបានអនុញ្ញាតឲ្យបើកដំណើរការ ត្រូវអនុវត្តវិធានការសុវត្ថិភាព ផ្នែកសុខាភិបាលឲ្យបានម៉ឺងម៉ាត់ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស, កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព, ការធ្វើអនាម័យដើម្បីសម្លាប់មេរោគ, ការវាស់កម្ដៅ, ការស្កេន QR Code និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ «៣ការពារ និង៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែន។

ប្រការ២..គ្រប់អាជីវកម្ម-ការលក់ដូរ ដែលត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញដូចក្នុងប្រការ១ នៃសេចក្តីសម្រេចនេះ ត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ការវាស់កម្ដៅ ការស្កេន QR Code និងត្រូវ អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ “៣ ការពារ និង ៣ កុំ” របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ប្រការ៣ ..អភិបាលរដ្ឋាករស្វយ័តផ្សារធំថ្មី គណៈគ្រប់គ្រងផ្សាររដ្ឋ សន្តិសុខ បុគ្គលិក-កម្មករ អាជីវករ អតិថិជន និង ជនទាំងឡាយណាដែលមានវត្តមានក្នុងបរិវេណផ្សារ ត្រូវអនុវត្តវិធានការរដ្ឋបាល វិធានការសុខាភិបាល និងគោល ការណ៍ណែនាំនានា ដូចបានកំណត់ក្នុងសេចក្ដីសម្រេចលេខ ១១៤/២១ សសរ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការបើកដំណើរការឡើងវិញចំពោះផ្សាររដ្ឋទាំងអស់ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ និងសេចក្ដីណែនាំបន្ថែមលេខ ០១៩/២១ សណន ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការរឹតបន្តឹងការអនុវត្តវិធានការរដ្ឋបាល ចំពោះសកម្មភាពការងារ មុខរបរ ឬ អាជីវកម្ម និងការជួបជុំ ឬ ការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ប្រការ៤ ..ប្រគល់ភារកិច្ចជូនរដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ ត្រូវសហការចុះត្រួតពិនិត្យ តាមផ្សារនីមួយៗ ដើម្បីធានាការអនុវត្តឱ្យបានត្រឹមត្រូវតាមខ្លឹមសារនៃសេចក្ដីសម្រេចនេះ។ ក្នុងករណីរកឃើញថា អភិបាលរដ្ឋាករស្វយ័តផ្សារធំថ្មី និងគណៈកម្មការគ្រប់គ្រងផ្សាររដ្ឋ ឬ បុគ្គលណាម្នាក់ មិនព្រមស់ហការ ឬ មិនអនុវត្ត តាមខ្លឹមសារនៃសេចក្ដីសម្រេចនេះ ត្រូវចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយគ្មានការលើកលែងឡើយ។

ប្រការ៥..បទប្បញ្ញត្តិទាំងឡាយណា ដែលបានដាក់ចេញដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ មុនពេលសេចក្តីសម្រេចនេះចូលជាធរមាន ហើយដែលមិនផ្ទុយនឹងសេចក្តីសម្រេចនេះ៖ ត្រូវមាន អានុភាពអនុវត្តបន្តរហូតដល់មានលិខិតបទដ្ឋានគតិយុត្តថ្មីមកជំនួស។ បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។ប្រការ៦ ..នាយករដ្ឋបាលសាលារាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ អភិបាល នៃគណៈអភិបាលខណ្ឌទាំង១៤ ប្រធានមន្ទីរ -អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ភិបាលរដ្ឋាករស្វយ័តផ្សារធំថ្មី គណៈកម្មការគ្រប់គ្រងផ្សាររដ្ឋ អាជីវករ និងគ្រប់ភាគីពាក់ព័ន្ធ ត្រូវទទួលបន្ទុក អនុវត្តសេចក្តីសម្រេចនេះឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

ហេង វុធ្ធី

Kokorwatnews/ FN

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR