Trending now

ហាណូយ-ភ្នំពេញ ពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណី

09:44 | 29/04/2022 យោងតាមកាសែតកងទ័ពប្រជាជន

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៧ ខែមេសា គណៈ​​ប្រតិភូជាន់ខ្ពស់ទីក្រុងហាណូយ ដឹកនាំដោយសមាជិកការិយាល័យនយោបាយបក្សកុម្មុយនិស្តវៀតណាម និងជាលេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Dinh Tien Dung បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូរាជធានីភ្នំពេញដឹកនាំដោយអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង។

ហាណូយ៖ ប្រជាជន​សម្រុក​ទៅ​មើល​​ដើមផ្កា​ត្រុំប៉ែត​ពណ៌លឿង​​រីក​ស្គុះស្គាយ ហាណូយ៖ ប្រជាជន​សម្រុក​ទៅ​មើល​​ដើមផ្កា​ត្រុំប៉ែត​ពណ៌លឿង​​រីក​ស្គុះស្គាយ
ចែងចាំងពន្លឺផ្លេកៗ នាពេលរាត្រីនៅ ហាណូយ ចែងចាំងពន្លឺផ្លេកៗ នាពេលរាត្រីនៅ ហាណូយ
រូបថត៖ Youtube

អញ្ជើញចូលរួមកិច្ចប្រជុំដែលធ្វើឡើងនៅសាលារាជធានីភ្នំពេញ មានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Huy Tang និងតំណាងស្ថាប័ន និងមន្ទីរមួយចំនួននៃទីក្រុងទាំងពីរ។

ក្នុងជំនួប លោក ឃួង ស្រេង បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ទីក្រុងហាណូយ ហើយចាត់ទុកថានេះជាសក្ខីភាពបញ្ជាក់ពីទំនាក់ទំនងប្រពៃណីដ៏ល្អរវាងបក្សទាំងពីរ រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជារវាងរដ្ឋធានីទាំងពីរ។

លោកអភិបាល ឃួង ស្រេង បានអះអាងថា ដំណើរទស្សនកិច្ចនៅកម្ពុជារបស់គណៈប្រតិភូជាន់ខ្ពស់ទីក្រុងហាណូយ ដែលដឹកនាំដោយលេខាគណៈកម្មាធិការបក្សទីក្រុង លោក Dinh Tien Dung ត្រូវបានធ្វើឡើងស្របពេលដែលប្រទេសទាំងពីរកំពុងរៀបចំរាល់សកម្មភាពជាក់ស្តែងជាច្រើនដើម្បីអបអរសាទរខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរវៀតណាម និងកម្ពុជា (២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០២២)។ អាស្រ័យហេតុនោះ ដំណើរទស្សនកិច្ចនេះ នឹងរួមចំណែកពង្រឹងទំនាក់ទំនង “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែង” រវាងប្រទេសទាំងពីរ។

លោក ឃួង ស្រេង បានមានប្រសាសន៍ទៀតថា ប្រជាជនកម្ពុជាមិនដែលភ្លេចគុណកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានជួយរំដោះប្រជាជនកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាដាច់ខាតឡើយ។ ជាពិសេស ក្នុងអំឡុងពេលដ៏លំបាកក្រោយរំដោះឆ្នាំ១៩៧៩ ប្រជាជនកម្ពុជានិយាយរួម ក៏ដូចជាប្រជាជននៅរាជធានីភ្នំពេញនិយាយដោយឡែកបានទទួលនូវជំនួយ និងការចែករំលែកស្បៀងអាហារពីសំណាក់កងទ័ពស្ម័គ្រចិត្តវៀតណាម។

ទាក់ទិននឹងសមិទ្ធផលនថ្មីៗក្នុងវិស័យសេដ្ឋកិច្ច-សង្គម របស់រាជធានីភ្នំពេញនាពេលកន្លងមកនេះ លោកអភិបាល ឃួង ស្រេង បានលើកឡើងពីការអភិវឌ្ឍដ៏រឹងមាំក្នុងវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធ លំនៅដ្ឋាន កំណើន GDP និងសក្តានុពលនៃការអភិវឌ្ឍវិស័យទេសចរណ៍ ដោយផ្អែកលើមូលដ្ឋានគឺរាល់បេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្រ្តដ៏យូរលង់ និងសម្បូរបែប របស់រាជធានីភ្នំពេញ។

រីឯខ្លួនឯងវិញ លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Dinh Tien Dung បានអបអរសាទរចំពោះសមិទ្ធផលដ៏អស្ចារ្យរបស់ប្រទេសកម្ពុជាក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គម និងវាយតំលៃខ្ពស់ចំពោះការឆ្លើយតបប្រកបដោយជោគជ័យការរីករាលដាលនៃជំងឺ Covid-19 របស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាប្រទេសមានអត្រាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋខ្ពស់បំផុតក្នុងតំបន់ និងនៅលើពិភពលោក។

លោក Dinh Tien Dung បានមានប្រសាសន៍ទៀតថា៖ វៀតណាមនិយាយរួម និងរដ្ឋធានីហាណូយ និយាយដោយឡែក គឺកំពុងស្វែងរកគ្រប់មធ្យោបាយសម្រាប់ដោះស្រាយរាល់ការលំបាក បញ្ហាប្រឈមទាំងអស់របស់អាជីវកម្ម និងកែលម្អបរិយាកាសវិនិយោគអាជីវកម្មសំដៅទាក់ទាញទុនវិនិយោគទាំងក្នុងស្រុក និងក្រៅប្រទេសដោយមិនឈប់ឈរទេ។

នៅក្នុងជំនួបកិច្ចពិភាក្សានេះដែរ ភាគីទាំងពីរក៏បានឯកភាពបន្តរក្សាទំនាក់ទំនងប្រពៃណី ហើយទន្ទឹមនឹងនោះស្វែងរកទិសដៅសហប្រតិបត្តិការថ្មីដោយផ្តោតលើការទាញយកអត្ថប្រយោជន៍នៃបេតិកភណ្ឌវប្បធម៌ និងប្រវត្តិសាស្ត្រដ៏យូរលង់នៃទីក្រុងទាំងពីរដើម្បីទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនឡើងពីប្រទេសនីមួយៗឱ្យមកទស្សនា ជាពិសេសនៅពេលដែលជំងឺរាតត្បាត Covid-19 បានបញ្ចប់ ហើយសេដ្ឋកិច្ចងើបឡើងវិញ។

ថ្នាក់ដឹកនាំទីក្រុងហាណូយក៏បានប្តេជ្ញាបន្តផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ទៅសិក្សានៅសាកលវិទ្យាល័យនានា និងបង្កើនការចែករំលែកព័ត៌មាន បទពិសោធន៍ក្នុងការគ្រប់គ្រងទីក្រុង និងបង្កើនការជួបទាក់ទងប្រាស្រ័យប្រជាជន រួមទាំង ផ្សព្វផ្សាយនិងអប់រំយុវជនជំនាន់ក្រោយអំពីទំនាក់ទំនងមិត្តភាពប្រពៃណីល្អរវាងវៀតណាម និងកម្ពុជា។

* គួរឱ្យរំលឹកដែរថា នាថ្ងៃដដែលក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែមេសា នោះ គណៈប្រតិភូជាន់ខ្ពស់ទីក្រុងហាណូយ បានចូលជួបសម្តែងការគួរសម សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, សម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានរដ្ឋសភាកម្ពុជា ហើយនិងសម្តេច សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស