យុគសម័យ - នៅផ្លូវក្នុងតំបន់ទីក្រុង Park City (Ha Dong ទីក្រុងហាណូយ) ដើមផ្កាត្រុំប៉ែតពណ៌លឿងរាប់រយដើមកំពុងរីកស្គុះស្គាយត្រចះត្រចង់ ទាក់ទាញមនុស្សឱ្យមកទីនេះដើម្បីគយគន់ទេសភាព និងថតរូប។ (រូបថត៖ Hoai Nam/Vietnam+)
=
 |
ហាណូយ៖ ប្រជាជនសម្រុកទៅមើលដើមផ្កាត្រុំប៉ែតពណ៌លឿងរីកស្គុះស្គាយ |
មផ្កាត្រុំប៉ែតពណ៌លឿង គឺជាផ្កាដែលមានដើមកំណើតនៅអាមេរិកខាងត្បូង ផ្ការបស់វាមានទំហំធំ ជាចង្កោម និងមានពណ៌លឿងភ្លឺ។
 |
ហាណូយ៖ ប្រជាជនសម្រុកទៅមើលដើមផ្កាត្រុំប៉ែតពណ៌លឿងរីកស្គុះស្គាយ |
ក្ខជាតិនេះត្រូវបានដាំជាញឹកញាប់សម្រាប់លំអរទេសភាពសម្រាប់តំបន់ទីក្រុង ទីសាធារណៈត្រូវបានជ្រើសរើសដោយកន្លែងជាច្រើនដើម្បីនាំមកនូវសម្រស់ស្រស់បំព្រងនានិទាឃរដូវ។
រុក្ខជាតិចេញផ្កាពីខែកុម្ភៈដល់ខែឧសភាហើយ រាល់ពេលដែលវាចេញផ្កា ដើមឈើតែងតែជ្រុះស្លឹករបស់វា បញ្ចេញផ្កាពណ៌លឿងភ្លឺ.. (រូបថត៖ Hoai Nam)
 |
ហាណូយ៖ ប្រជាជនសម្រុកទៅមើលដើមផ្កាត្រុំប៉ែតពណ៌លឿងរីកស្គុះស្គាយ |
មួយនឹងផ្ការាងដូចកណ្តឹង និងពណ៌លឿងភ្លឺដើមផ្កាត្រុំប៉ែតពណ៌លឿង ត្រូវបានគេស្គាល់ថាជា 'ដើមកណ្ដឹងមាស'។
 |
ហាណូយ៖ ប្រជាជនសម្រុកទៅមើលដើមផ្កាត្រុំប៉ែតពណ៌លឿងរីកស្គុះស្គាយ |
វីត្បិតតែថ្ងៃនេះជាថ្ងៃធ្វើការក៏ដោយ ប៉ុន្តែផ្លូវនេះទាក់ទាញមនុស្សរាប់រយនាក់មកទីនេះដើម្បីមកថតរូប។
 |
ហាណូយ៖ ប្រជាជនសម្រុកទៅមើលដើមផ្កាត្រុំប៉ែតពណ៌លឿងរីកស្គុះស្គាយ |
រូបផ្សេងៗ ឈរតាមផ្លូវផ្កាពណ៌លឿងដ៏អស្ចារ្យនៃដើមផ្កាត្រុំប៉ែតពណ៌លឿង ។
នារីៗថែមទាំងយកជណ្ដើរសម្រាប់អង្គុយថតរូបទៀតផង។ (រូបថត៖ Hoai Nam)
 |
ហាណូយ៖ ប្រជាជនសម្រុកទៅមើលដើមផ្កាត្រុំប៉ែតពណ៌លឿងរីកស្គុះស្គាយ |
ពេលដែលឃើញមនុស្សម្នាចែករំលែកនៅលើបណ្តាញសង្គមអំពីផ្លូវនេះ គូស្នេហ៍ Tien និង Trinh បានឆ្លៀតពេលសម្រាកអាហារថ្ងៃត្រង់របស់ពួកគេមកទីនេះដើម្បីថតរូបទុកជាអនុស្សាវរីយ៍។
 |
ហាណូយ៖ ប្រជាជនសម្រុកទៅមើលដើមផ្កាត្រុំប៉ែតពណ៌លឿងរីកស្គុះស្គាយ |
រួសារជាច្រើនក៏មកទីនេះដើម្បីមើលផ្កា និងថតរូប រីករាយនឹងសម្រស់ធម្មជាតិនៅកណ្តាលទីក្រុង។
គ្រួសាររបស់លោក Dung រស់នៅក្នុងតំបន់ទីក្រុង Park City ប៉ុន្តែថ្ងៃនេះគ្រាន់តែឆ្លៀតពេលមកទីនេះដើម្បីគយគន់ទេសភាព និង 'Check-in។' (រូបថត៖ Hoai Nam)
 |
ហាណូយ៖ ប្រជាជនសម្រុកទៅមើលដើមផ្កាត្រុំប៉ែតពណ៌លឿងរីកស្គុះស្គាយ |
គណៈគ្រប់គ្រងតំបន់ទីក្រុងក៏រៀបចំកម្លាំងចតរថយន្តដោយឥតគិតថ្លៃ ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងការទស្សនា និងថតរូប។
 |
ហាណូយ៖ ប្រជាជនសម្រុកទៅមើលដើមផ្កាត្រុំប៉ែតពណ៌លឿងរីកស្គុះស្គាយ |
ហេង វុធ្ធី
មតិពីមិត្តអ្នកអាន