បងប្អូនជនជាតិជាច្រើនក្រុមគ្រួសារនៅឃុំ បាវី ស្រុក បាវី (ទីក្រុង ហាណូយ) បានបង្កើតចម្ការដាំរុក្ខជាតិសម្រាប់ធ្វើឱសថតាមបែបបុរាណ ជួយអភិរក្សប្រភេទឱសថដ៏មានតម្លៃផ្សេងៗ ផង ត្រៀមប្រភពរុក្ខជាតិឱសថជាមុនសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារផងបងប្អូនជនជាតិជាច្រើនក្រុមគ្រួសារនៅឃុំ បាវី ស្រុក បាវី (ទីក្រុង ហាណូយ) បានបង្កើតចម្ការដាំរុក្ខជាតិសម្រាប់ធ្វើឱសថតាមបែបបុរាណ ជួយអភិរក្សប្រភេទឱសថដ៏មានតម្លៃផ្សេងៗ ផង ត្រៀមប្រភពរុក្ខជាតិឱសថជាមុនសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារផង។
![]() |
![]() |
បច្ចុប្បន្ន ទីក្រុង មានប្រជាជនជាបងប្អូនជនជាតិភាគតិចជិត ១០៨.០០០ នាក់រស់នៅប្រមូលផ្តុំជាសហគមន៍នៅឃុំទាំង ១៤ ចំណុះស្រុកចំនួន ៥ គឺ៖ បាវី ថាច់ថឹត ក្វឹកអ្វាយ មីឌឹក និង ជឿងមី។
![]() |
បងប្អូនជនជាតិជាច្រើនក្រុមគ្រួសារនៅឃុំ បាវី ស្រុក បាវី (ទីក្រុង ហាណូយ) បានបង្កើតចម្ការដាំរុក្ខជាតិសម្រាប់ធ្វើឱសថតាមបែបបុរាណ ជួយអភិរក្សប្រភេទឱសថដ៏មានតម្លៃផ្សេងៗ ផង ត្រៀមប្រភពរុក្ខជាតិឱសថជាមុនសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារផង |
ក្នុងប៉ុន្មានឆ្នាំថ្មីៗ កន្លងទៅនេះ ទីក្រុងបានចំណាយប្រភពធនធានមិនតិចឡើយសម្រាប់អនុវត្តកម្មវិធីគោលដៅជាតិស្តីពីការកសាងជនបទថ្មី ក្នុងនោះជានិច្ចកាលតែងតែផ្ដល់អាទិភាពក្នុងការចាត់ចែងបែងចែកប្រភពដើមទុនអោយបណ្ដាគម្រោងអភិវឌ្ឍតំបន់ជនជាតិនិងតំបន់ភ្នំ។ គិតពីឆ្នាំ ២០១៣ រហូតមកទល់ពេលនេះ ក្រុង ហាណូយ បានវិនិយោគទឹកប្រាក់ជាង ២.០០០ ពាន់លានដុងអោយឃុំទាំង ១៤ នៅតំបន់ជនជាតិនិងតំបន់ភ្នំ។
|
គម្រោងទាំងនោះសុទ្ធតែឆ្ពោះទៅរកគោលដៅលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ សម្រេចរួចរាល់លក្ខណៈវិនិច្ឆ័យកសាងជនបទថ្មី ជាពិសេសគឺប្រភេទសំណង់ផ្សេងៗ ដូចជា៖ ផ្លូវគមនាគមន៍ ប្រព័ន្ធធារាសាស្រ្ត សុខាភិបាលអប់រំ ។ល។
ដោយមានរបៀបធ្វើការរៀបរយត្រឹមត្រូវតាមក្បួនខ្នាត មានឃុំចំនួន ១៤ ក្នុងចំណោមឃុំទាំង ១៤ នៅតំបន់ជនជាតិនិងតំបន់ភ្នំលើភូមិសាស្ត្រទីក្រុង ហាណូយ តែងតែសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់សម្រេចប្រមាណជា ៣៥ លានដុងក្នុងមួយឆ្នាំ។
ជាពិសេស ក្រុង ហាណូយ មានឃុំចំនួន ៩ ក្នុងចំណោមឃុំទាំង ១៤ នៅតំបន់ជនជាតិនិងតំបន់ភ្នំបានសម្រេចជាស្ថាពរនូវគោលដៅកសាងជនបទថ្មីហើយ។
![]() |
មុខមាត់ជនបទថ្មីនៅស្រុក សុកសឺន (ទីក្រុង ហាណូយ) |
លោក លេហុងសឺន អនុប្រធានប្រចាំការនៃគណៈកម្មាធិការប្រជាជនទីក្រុង ហាណូយ ឱ្យដឹងថា៖ ចាប់ពីពេលនេះដល់ឆ្នាំ ២០២៥ ក្រុង ហាណូយ ខិតខំប្រឹងប្រែងឱ្យបាន ១០០% នៃចំនួនឃុំនៅតំបន់ជនជាតិនិងតំបន់ភ្នំនឹងសម្រេចជាស្ថាពរនូវគោលដៅកសាងជាជនបទថ្មី ក្នុងចំណោមនោះមានយ៉ាងហោចណាស់ឃុំចំនួន ៣ នឹងសម្រេចស្តង់ដារជនបទថ្មីលើកកម្ពស់។
![]() |
ផ្នែកកសិកម្ម ហាណូយ បានដាក់ដំណើរការទម្រង់រូបភាពចិញ្ចឹមសត្វពពែបន្តពូជនៅបណ្តាឃុំតំបន់ភ្នំលើភូមិសាស្ត្រ ស្រុក ថាច់ថឹត មីឌឹក ក្នុងគោលបំណងប្រែក្លាយគោលដៅឧបត្ថម្ភមកជាសកម្មភាពជាក់ស្តែងជួយអោយបងប្អូនជនជាតិរក្សាលំនឹងជីវភាពរស់នៅពីមួយជំហានទៅមួយជំហាន |
ដើម្បីសម្រេចរួចរាល់គោលដៅដែលបានលើកឡើងនោះ ទីក្រុងហាណូយ នឹងគួបផ្សំបូកបញ្ចូលកម្មវិធីគម្រោងផ្សេងៗ ប្រយោជន៍គឺលើកកម្ពស់ប្រសិទ្ធភាពនៃការវិនិយោគ ហើយផ្ដោតគោលដៅអាទិភាពនៃការវិនិយោគទៅលើចំណុចស្នូល ចំណុចដៅ...៕
Bao Anh Dan toc mien nui
មតិពីមិត្តអ្នកអាន