Trending now

ហាណូយ ថ្ងៃចូលឆ្នាំថ្មី

09:13 | 16/02/2021

នាអំឡុងថ្ងៃជិតចូលឆ្នាំថ្មី ភូមិ ញ៉ឹតតឹន សព្វថ្ងៃគឺសង្កាត់ ញ៉ឹតតឹន ខណ្ឌ តីហូ (ហាណូយ) កាន់តែកុះករអ៊ូអរ មនុស្សម្នានាំគ្នាទៅគន់មើលផ្កា ថតរូប ទិញផ្កាម៉ាក់ខៃមកដាក់តាំងនៅថ្ងៃចូលឆ្នាំថ្មីនាអំឡុងថ្ងៃជិតចូលឆ្នាំថ្មី ភូមិ ញ៉ឹតតឹន សព្វថ្ងៃគឺសង្កាត់ ញ៉ឹតតឹន ខណ្ឌ តីហូ (ហាណូយ) កាន់តែកុះករអ៊ូអរ មនុស្សម្នានាំគ្នាទៅគន់មើលផ្កា ថតរូប ទិញផ្កាម៉ាក់ខៃមកដាក់តាំងនៅថ្ងៃចូលឆ្នាំថ្មី

ហាណូយ ជារដ្ឋធានីនៃទូទាំងប្រទេស ជាទីក្រុងមួយដ៏ផុលផុសនិងមមាញឹកជានិច្ច។

ចូលឆ្នាំថ្មីក្នុងមួយឆ្នាំៗ មានតែម្ដង ប្រាក់សន្សំសំចៃទុកពេញមួយឆ្នាំក៏រង់ចាំតែឱកាសនេះដើម្បីចាយអោយអស់ចិត្ត។ ទម្លាប់ទិញដូរពេលចូលឆ្នាំថ្មីរបស់អ្នក ហាណូយ ពីមុនរហូតមកទល់ពេលនេះគឺដូច្នេះឯង ខុសគ្នានៅត្រង់ថាមុខទំនិញទាំងឡាយពីមួយឆ្នាំទៅមួយឆ្នាំកាន់តែសម្បូរបែបជាង ដងវិថីនានាអ៊ូអរគគ្រឹកគគ្រេងជាង

ក៏ប៉ុន្តែ បន្ទាប់ពីពេលបាញ់កាំជ្រួចភ្លឺចិញ្ចាចផ្ទៃមេឃកំណត់សម្គាល់ថាកាលៈទេសៈ ឈានចូលឆ្នាំថ្មី ហាណូយ បែរជាគ្របដណ្តប់នូវសម្រស់ដ៏ក្សេមក្សាន្ត សែនមនោរម្យ។ ព្រឹកថ្ងៃទីមួយនៃឆ្នាំថ្មី ដងវិថីនានាក្នុងទីក្រុងស្ងាត់ជ្រងំ។ រហូតជិតដល់ថ្ងៃត្រង់ទើបចាប់ផ្តើមឃើញមានយានយន្តនៅលើដងផ្លូវ។

អ្នក ហាណូយ ទទួលពេលាឆ្លងឆ្នាំថ្មី មើលបាញ់កាំជ្រួចនៅជុំវិញបឹង ហូហ្កឿម

នៅពេលនេះ អ្នក ហាណូយ បានចាប់ផ្តើមចេញពីផ្ទះដើម្បីទៅជូនពរឆ្នាំថ្មី ធ្វើដំណើរលេងកម្សាន្តនានិទាឃរដូវ។ ចូលឆ្នាំថ្មីនៅ ហាណូយ ឥឡូវនេះខុសប្លែកពីដើមច្រើនណាស់! ជីវភាពសេដ្ឋកិច្ចមានការរីកចម្រើន ទម្លាប់ទទួលស្វាគមន៍ចូលឆ្នាំថ្មីក៏ផ្លាស់ប្តូរទៅតាមនោះ។

បន្ទាប់ពីកាលៈទេសៈឆ្លងឆ្នាំចាស់ អ្នក ហាណូយ មានទំនៀមទម្លាប់ទៅវត្តអុជធូប ថ្វាយបង្គំព្រះដើម្បីប្រាថ្នាសុំគ្រប់ប្រការដ៏ល្អប្រសើរ សេចក្ដីសុខ សេចក្ដីចម្រើនដល់ក្រុមគ្រួសារនិងញាតិសន្តាន

អ្នក ហាណូយ ភាគច្រើនចំណាយថ្ងៃឈប់សម្រាកប៉ុន្មានថ្ងៃចូលឆ្នាំថ្មីសម្រាប់ការសួរសុខទុក្ខសាច់ញាតិ មិត្តភក្តិ មិត្តរួមការងារធ្វើដំណើរទៅកាន់មណ្ឌលលេងកម្សាន្តផ្សេងៗ ឬធ្វើដំណើរទេសចរនៅក្នុងនិងក្រៅប្រទេស។ ទោះបីជីវភាពរស់នៅក្នុងទីក្រុងមានភាពមមាញឹកប្រញាប់រួសរាន់យ៉ាងណាក៏ ដោយ អ្នក ហាណូយ នៅតែរក្សាជាប់នូវលក្ខណៈដ៏ស្ងប់ស្ងាត់ក្នុងប៉ុន្មានថ្ងៃដើមនិទាឃរដូវថ្មី។

នាអំឡុងថ្ងៃជិតចូលឆ្នាំថ្មី ភូមិ ញ៉ឹតតឹន សព្វថ្ងៃគឺសង្កាត់ ញ៉ឹតតឹន ខណ្ឌ តីហូ (ហាណូយ) កាន់តែកុះករអ៊ូអរ មនុស្សម្នានាំគ្នាទៅគន់មើលផ្កា ថតរូប ទិញផ្កាម៉ាក់ខៃមកដាក់តាំងនៅថ្ងៃចូលឆ្នាំថ្មី

ទំនៀមទម្លាប់មួយចំនួនដូចជាជូនពរឆ្នាំថ្មីដោយ តិអៀ សែនបាយដល់បុព្វការី ជន នាពេលព្រឹកនៃថ្ងៃទីមួយ សែនជូនដំណើរបុព្វការីជនបញ្ចប់ពិធីចូល ឆ្នាំថ្មី... នៅតែបាន អ្នក ហាណូយ យកចិត្តទុកដាក់ ថែរក្សាទុក./.

(ប្រភពព័ត៌មាន: km.dantocmiennui.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR