សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅក្នុងឱកាសអនុញាតឱ្យឯកឧត្តម ឌិញ ទៀន ហ្ស៊ុង (Dinh Tien Dung) សមាជិកការិយាល័យនយោបាយបក្សកុម្មុយនីស្ដ វៀតណាម និងជាលេខាបក្សហាណូយ ចូលជួបសម្ដែងការគួរសមនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ថា ទំហំពាណិជ្ជកម្មប្រទេសទាំង២ កម្ពុជា-វៀតណាម មានការកើនឡើងលើសផែនការរាប់ពាន់លានដុល្លារ និងបានជំរុញឱ្យមានការកែប្រែតំបន់សមរភូមិប្រយុទ្ធ ឱ្យទៅជាតំបន់អភិវឌ្ឍន៍ តំបន់សេដ្ឋកិច្ចពិសេស និងពាណិជ្ជកម្មបន្ថែមទៀត ។
សម្ដេចបានមានប្រសាសន៍ថា ៖ “ជាការពិត ទោះបីជាទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការកើនឡើងលើសផែនការរាប់ពាន់លានដុល្លារអាមេរិកក៏ដោយ តែយើងត្រូវធ្វើការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម ដោយប្រែក្លាយតំបន់ដែលធ្លាប់ជាសមរភូមិប្រយុទ្ធឱ្យទៅជាតំបន់អភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស និងពាណិជ្ជកម្មបន្ថែមទៀត ដោយរួមជាមួយនឹងការពិនិត្យមើលលើអ្វីៗ ដែលរដ្ឋធានីហាណូយ និងរាជធានីភ្នំពេញអាចធ្វើការរួមគ្នាបន្តទៀត” |
![]() |
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅក្នុងឱកាសអនុញាតឱ្យឯកឧត្តម ឌិញ ទៀន ហ្ស៊ុង (Dinh Tien Dung) សមាជិកការិយាល័យនយោបាយបក្សកុម្មុយនីស្ដ វៀតណាម និងជាលេខាបក្សហាណូយ ចូលជួបសម្ដែងការគួរសមនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២។ |
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅក្នុងឱកាសអនុញាតឱ្យឯកឧត្តម ឌិញ ទៀន ហ្ស៊ុង (Dinh Tien Dung) សមាជិកការិយាល័យនយោបាយបក្សកុម្មុយនីស្ដ វៀតណាម និងជាលេខាបក្សហាណូយ ចូលជួបសម្ដែងការគួរសមនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ថា ទំហំពាណិជ្ជកម្មប្រទេសទាំង២ កម្ពុជា-វៀតណាម មានការកើនឡើងលើសផែនការរាប់ពាន់លានដុល្លារ និងបានជំរុញឱ្យមានការកែប្រែតំបន់សមរភូមិប្រយុទ្ធ ឱ្យទៅជាតំបន់អភិវឌ្ឍន៍ តំបន់សេដ្ឋកិច្ចពិសេស និងពាណិជ្ជកម្មបន្ថែមទៀត ។
ឯកឧត្តម ឌិញ ទៀនហ្ស៊ុង បានលើកសរសើរចំពោះការចាត់វិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩របស់កម្ពុជា ហើយក៏បានគោរពរាយការណ៍ជូនសម្តេចតេជោអំពីស្ថានភាពកូវីដ-១៩ នៅរដ្ឋធានីហាណូយ ជាមួយស្ថានភាពសេដ្ឋកិច្ច ទិសដៅអភិវឌ្ឍន៍របស់រដ្ឋធានី និងការប្ដេជ្ញាចិត្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋធានីហាណូយ និងរាជធានីភ្នំពេញ ពង្រីកពង្រឹងមិត្តភាពនៃការអនុវត្តឱ្យទទួលបានជោគជ័យ នៅលើសេចក្ដីថ្លែងការណ៍ កិច្ចព្រមព្រៀងនិងរាល់សេចក្ដីសម្រេចទាំងឡាយរបស់ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នា។ បើទោះបីវៀតណាម កម្ពុជា ជួបប្រទះនូវវិបត្តិសុខភាពសាធារណៈដោយសារជំងកូវីដ-១៩ក្តី ក៏ភាគីកម្ពុជា និងវៀតណាម ប្តេជ្ញាបង្កើនពាណិជ្ជកម្មរួមគ្នាឱ្យលើសពីទំហំ១០ពាន់ដុល្លារ នៅក្នុងឆ្នាំ២០២២។ជាក់ស្តែងត្រីមាសទីមួយឆ្នាំ២០២២ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មទ្វេភាគីជាមួយវៀតណាមបានក្នុងរង្វង់១,៧ពាន់លានដុល្លារ។
គួររំលឹកផងដែរថា កាលឆ្នាំ២០២១ កម្ពុជា-វៀតណាមសម្រេចទំហំពាណិជ្ជកម្មរួមគ្នាបានរហូតដល់ជិត៩ពាន់លានដុល្លារ។ សម្រាប់ឆ្នាំ២០២២ភាគីទាំងពីរប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្មឱ្យកើនដល់១០ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម៕
មតិពីមិត្តអ្នកអាន