Trending now

សម្ដេចតេជោ ហ៊ុន សែន៖ មកដល់ពេលនេះកម្ពុជា ទទួលបានវ៉ាក់សាំងជាង៣៨លានដូស ក្នុងការសន្យាជាង៤៧លានដូស, បច្ចុប្បន្នសល់ក្នុងដៃ៩លានដូស ដើម្បីបន្តការងារចាក់វ៉ាក់សា

09:52 | 02/11/2021 ហេង វុធ្ធី

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបញ្ជាក់ឲ្យដឹងថា មកដល់ពេលនេះកម្ពុជាទទួលបានវ៉ាក់សាំង ជាង៣៨លានដូស ក្នុងការសន្យាផ្គត់ផ្គង់ និងផ្តល់វ៉ាក់សាំងជាង៤៧លានដូស ដោយក្នុងនោះកម្ពុជាទិញផ្ទាល់២៨លានដូស ខណៈបច្ចុប្បន្នសល់ក្នុងដៃ៩លានដូស ដើម្បីបន្តការងារចាក់វ៉ាក់សាំង។ Ngày 1/11/2021, Thủ tướng Campuchia Samdech Techo Hun Sen cho biết, đến nay Campuchia đã nhận được hơn 38 triệu liều vắc xin với cam kết cung ứng và cung cấp hơn 47 triệu liều vắc xin, trong đó Campuchia đặt mua trực tiếp 28 triệu liều, trong khi hiện tại còn 9 triệu liều trong tay để tiếp tục tiến hành công tác tiêm chủng.

ពិធីបុណ្យភ្ជុំបិណ្ឌជាការសាកល្បងចំពោះផែនការបើកប្រទេសឡើងវិញ ពិធីបុណ្យភ្ជុំបិណ្ឌជាការសាកល្បងចំពោះផែនការបើកប្រទេសឡើងវិញ
សម្ដេច ហ៊ុន សែន ៖ យើងត្រូវរួមគ្នាទប់ស្កាត់កូវីដ-១៩ តាមលទ្ធភាព ដោយចិត្តស្មោះសរ និងគ្មានរបៀបវារៈនយោបាយ សម្ដេច ហ៊ុន សែន ៖ យើងត្រូវរួមគ្នាទប់ស្កាត់កូវីដ-១៩ តាមលទ្ធភាព ដោយចិត្តស្មោះសរ និងគ្មានរបៀបវារៈនយោបាយ
សម្ដេចតេជោ ហ៊ុន សែន៖ មកដល់ពេលនេះកម្ពុជា ទទួលបានវ៉ាក់សាំងជាង៣៨លានដូស ក្នុងការសន្យាជាង៤៧លានដូស, បច្ចុប្បន្នសល់ក្នុងដៃ៩លានដូស ដើម្បីបន្តការងារចាក់វ៉ាក់សា
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា

ការបញ្ជាក់ឲ្យដឹងបែបនេះធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់កុមារ មានអាយុ៥ឆ្នាំ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «យើងទទួលបានការសន្យាផ្គត់ផ្គង់ និងផ្តល់វ៉ាក់សាំង រហូតដល់ជាង៤៧.២លាន ប៉ុន្តែរហូតដល់ពេលនេះ យើងទទួលបានជាង៣៨លានដូស ក្នុងនោះកម្ពុជាទិញផ្ទាល់២៨លានដូស»

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងផងដែរថា នាពេលបច្ចុប្បន្ន កម្ពុជានៅសល់វ៉ាក់សាំងក្នុងឃ្លាំង ទាំងបណ្ដាខេត្ត និងទាំងនៅទីក្រុងភ្នំពេញ ចំនួន៩,៣២៤,៨២៥ដូស ក្នុងនោះ នៅតាមបណ្ដាខេត្ត ២,៩១៤,៦១១ដូស នៅក្នុងឃ្លាំងឱសថកណ្ដាល មានចំនួន៦,៤១០,២១៤ដូស។

បើតាមសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១នេះ កម្ពុជា នឹងទទួលបានវ៉ាក់សាំងចំនួន១លានដូសបន្ថែមទៀត ដូច្នេះនឹងអាចមាន វ៉ាកសាំងនៅក្នុងដៃ សល់រហូតដល់ចំនួន១០លានដូស។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា វ៉ាក់សាំង៩លានដូស ដែលនៅសល់ក្នុងឃ្លាំងនេះ តម្រូវការចាក់សម្រាប់ដូសទី២ នៅសល់ចំនួនតិចប៉ុណ្ណោះ ខណៈចំនួនអ្នកដែលបានចាក់វ៉ាក់សាំង នៅក្នុងអ្នកដែលបានចាក់រួចហើយ ចាក់ដូសទី២ មានចំនួន៩,៦៣៨,៨៩២នាក់ ស្មើនឹង៩៦.៣៩ភាគរយ។

សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ចំនួនក្មេងអាយុ១២ឆ្នាំ ដល់១៨ឆ្នាំ បានចាក់វ៉ាក់សាំង មានចំនួន១,៩៩៩,២៦៧នាក់ ស្មើនឹង៩២.៨៨ភាគរយ ឬឯក្មេង៦ឆ្នាំ ទៅ១២ឆ្នាំ ចាក់ដូសទី២ មានចំនួន១,៧២៩,៦៦៥នាក់ ស្មើនឹង៩១.១៦ភាគរយ។

សម្ដេចតេជោ ហ៊ុន សែន បានបន្ដថា សម្រាប់ក្មេងអាយុ៥ឆ្នាំ គឺមានចំនួនតែ៣០ម៉ឺននាក់ប៉ុណ្ណោះ ដែលគ្រោងចំណាយវ៉ាក់សាំងជាង៧០ម៉ឺនដុស។

បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរថា ចំនួនវ៉ាក់សាំងដែលសល់ក្នុងឃ្លាំងជាង៩លានដូសនេះ គឺគ្មានអ្វីដែលត្រូវខ្វះនោះទេ។

គិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រេចបានមាន១០០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម១៨ឆ្នាំមាន ៩៧.៨៩% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ មាន១០១.២២% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧,៣៨២នាក់៕

ហេង វុធ្ធី

Freshnews/Khmertimes

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ