យុគសម័យ - Sai Gon – Gia Dinh កាលពីអតីតកាល ហើយបច្ចុប្បន្នជាទីក្រុង Ho Chi Minh គឺជាទឹកដីដែលពោរពេញទៅដោយសប្បុរធម៌និងមនោសញ្ចេតនា។ ប្រពៃណីនោះត្រូវបានពង្រីកជាច្រើនជំនាន់ ហើយបានគ្របដណ្តប់លើជីវិតនិងប្រជាជនរស់នៅនិងរកស៊ីនៅទីនេះ។ នៅពេលដែលប្រទេសជាតិមានការរីករាលដាលនៃជំងឺរាតត្បាត Covid-19 ប្រពៃណីនោះបានពង្រីកជាថ្មីម្តងទៀត នៅពេលដែលប្រជាជនទាំងអស់គ្នាមានទឹកចិត្តសាមគ្គីភាពនិងចែករំលែកដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាល ដាលនៃជំងឺនេះ។
![]() |
![]() |
នេះជាឆន្ទៈរបស់ប្តីខ្ញុំ
![]() |
លោកយាយ Nguyen Thi Thao ចូលរួមវិភាគទានចំនួន ៨១.២៥០.០០០ ដុងដល់ទីក្រុង ដើម្បីទិញវ៉ាក់សាំងប្រឆាំងនឹង Covid-19 សម្រាប់ប្រជាជន |
នោះគឺជាលោកយាយ Nguyen Thi Thao អាយុ ៧៧ ឆ្នាំរស់នៅផ្លូវលេខ ៥ សង្កាត់ ៦ ខណ្ឌទី ៥ នៃទីក្រុង Ho Chi Minh។ លោកយាយត្រូវបានកូនស្រីនាំទៅបរិច្ចាគមូលនិធិវ៉ាក់សាំង Covid-19 របស់ទីក្រុង។
លោកយាយ Thao បានប្រាប់បុគ្គលិកទទួលភ្ញៀវថា “ចៅអនុញ្ញាតឱ្យខ្ញុំចូលរួមវិភាគទានចំនួន ៨១.២៥០.០០០ ដុងដល់ទីក្រុង ដើម្បីទិញវ៉ាក់សាំងប្រឆាំងនឹង Covid-19 សម្រាប់ប្រជាជន” ។
លោក Le Tan Tai ប្រធានគណៈកម្មការរណសិរ្សមាតុភូមិនៃខណ្ឌទី ៥ និងមន្ត្រីដទៃទៀតបានរំភើបចិត្តខ្លាំងណាស់ នៅពេលដែលមើលឃើញរូបភាពនិងបានស្តាប់ការចែករំលែករបស់លោកយាយ Thao ៖“ នេះជាលុយបានមកពីការរៀបចំបុណ្យសពរបស់ប្តីខ្ញុំ។ គាត់បានទទួលមរណភាព នៅថ្ងៃទី ១ ខែមិថុនា។ បន្ទាប់ពីរៀបចំពិធីបុណ្យសពរួចរាល់ហើយ ទើបខ្ញុំអាចមកទីនេះ។ មុនពេលគាត់លាចាកលោក គាត់បានប្រាប់ខ្ញុំថា ”លុយទាំងអស់ដែលមិត្តភក្តិនិងសាច់ញាតិជូនក្នុងពិធីបុណ្យសពរបស់គាត់ សូមអូននាំយកទៅគាំទ្រទីក្រុងក្នុងការប្រយុទ្ធប្រឆាំងនឹង Covid-19 »។
នោះគឺជាទឹកចិត្តរបស់“ អ្នកស្លាប់” លោកតា Nguyen Van Su អតីតអ្នកទោសនយោបាយ និងជាបក្ខជនក្នុងរយៈពេល ៥៥ ឆ្នាំ។
ដោយទទួលបានមនោសញ្ចេតនាពីក្រុមគ្រួសាររបស់លោកយាយ Thao លោក Le Tan Tai បានថ្លែងអំណរគុណចំពោះក្រុមគ្រួសារលោកយាយ។ លោក Tai បាននិយាយបន្ថែមទៀតថា មនោសញ្ចេតនារបស់់គ្រួសារលោកយាយ Thao នឹងបង្កើនជំនឿនិងសាមគ្គីភាព ដើម្បីទីក្រុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះ។
ខ្ញុំសូមទុកក្រដាសប្រាក់ ១០ ម៉ឺនដុង
កាន់ក្រដាសប្រាក់ ៥០ ម៉ឺនដុងនិងប្រគល់ជូនមន្រ្តីនៃគណៈកម្មការរណសិរ្សមាតុភូមិនៃខណ្ឌទី ៨ លោកយាយ Dao Thi Sua អាយុ ៧០ ឆ្នាំ។ រស់នៅសង្កាត់ទី ១៥ ខណ្ឌទី ៨ ទីក្រុង Ho Chi Minh បាននិយាយដ៏ស្មោះត្រង់ថា៖“ ចៅៗ ទុកឲ្យ ខ្ញុំទឹកប្រាក់ ១០ ម៉ឺនដុង ដើម្បីខ្ញុំជិះម៉ូតូឌុបទៅផ្ទះវិញ។ នៅសល់ប៉ុន្មានទៀត ខ្ញុំសូមចូលរួមវិភាគទាននិងគាំទ្រ” ។ ជំនួសឱ្យការភ្ញាក់ផ្អើល មន្ត្រីនៃគណៈកម្មការរណសិរ្សនៃខណ្ឌទី ៨ ដែលមានភាពរំភើបចិត្តខ្លាំងណាស់។
លោក Sua បាននិយាយថា“ គ្រួសារមិនធូរធាទេ ពេលខ្លះកូនស្រីជូនម្តាយរាប់រយដុង ខ្ញុំបានទុកនិងសន្សំវា។ កាលពីប៉ុន្មានថ្ងៃនៅពេលមើលទូរទស្សន៍ ខ្ញុំបានឃើញការរាលដាលនៃជំងឺនេះបានកើតឡើង នៅគ្រប់ទីកន្លែង គ្រូពេទ្យនិងបុគ្គលិកពេទ្យមានការលំបាក។ អ្នកខ្លះនៅតែធ្វើការនឿយហត់ រហូតដល់ពេលដួលសន្លប់ផង! ប្រជាជនរបស់យើង ដើម្បីការពារការឆ្លងរាលដាលគ្រាន់តែអង្គុយនៅផ្ទះ ខណៈពេលដែលពួកគេធ្វើការទាំងយប់ទាំងថ្ងៃ យើងខ្ញុំគ្រាន់តែសង្ឃឹមថាការរីករាលដាលបានគ្រប់គ្រងនៅពេលឆាប់ៗ នេះ។ ខ្ញុំគ្រាន់តែមានទឹកប្រាក់បន្តិចបន្តួចនេះ ដើម្បីរួមជាមួយនឹងទីក្រុងនេះ” ។
ម្តាយនិងកូនស្រីពីរនាក់ ៗ គាំទ្រមូលនិធីបង្ការជំងឺ Covid-19
![]() |
លោកស្រី Ngo Thi Thuy Diem និងកូនស្រីពីរនាក់របស់គាត់គាំទ្រមូលនិធីបង្ការជំងឺ Covid-19 |
នោះគឺជារឿងដែលរំជើបរំជួលរបស់លោកស្រី Ngo Thi Thuy Diem និងកូនស្រីពីរនាក់របស់គាត់ រស់នៅក្រុមទី ២ ផ្លូវលេខពីរនៃទីរួមស្រុក Cu Chi ស្រុក Cu Chi ទីក្រុង Ho Chi Minh ក្នុង“ ដំណើរ” នៃការចូលរួមចំណែកគាំទ្រមូលនិធិវ៉ាក់សាំងប្រឆាំង Covid-19 ។
បន្ទាប់ពីទទួលទានអាហារពេលព្រឹក កូនស្រីច្បងរបស់លោកស្រី Diem បានទាញដៃម្តាយរបស់គាត់មកខ្សឹបថាៈ "តើម៉ាក់នាំយើងទៅរៃអង្គាសប្រាក់សម្រាប់មូលនិធិវ៉ាក់សាំងនេះបានទេ?" ។ ម្តាយក្មេងស្រីបានសួរថា "តើកូនយកលុយមកពីណា?" កូនស្រីៗទាំងពីរនាក់បាននិយាយថា៖ "កូនបានបំបែកកូនជ្រូកដីទាំងពីរនេះ!" កុមារីពីរនាក់នេះដែលមានអាយុ ៤ និង ៥ ឆ្នាំបានលើកជ្រូកដីនិងបង្ហាញនៅខាងមុខភ្នែកម្តាយរបស់ពួកគេ។
ជួបជាមួយកម្មាភិបាល លោកស្រី Diem បានអនុញ្ញាតឱ្យកូនស្រីទាំងពីររបស់គាត់ "និយាយអំពីបំណងរបស់ពួកគេ" ដោយចេតនាផ្ទាល់ខ្លួន។ បន្ទាប់ពីបានចូលរួមជាមួយមន្ត្រីនិងកម្មាភិបាល នៅគណៈកម្មការរណសិរ្សមាតុភូមិស្រុក Cu Chi “ បំបែកជ្រូកដី” ដែលពួកគេទទួលបានទឹកប្រាក់សរុបចំនួន ៤,១ លានដុង។
លោកស្រី Diem ក៏បានសម្រេចចិត្តរៃអង្គាសទឹកប្រាក់ចំនួន ១ លានដុងពីប្រាក់ខែរបស់គាត់ កាលពីខែមុន ដើម្បីរួមជាមួយកូនស្រីពីរនាក់របស់គាត់ បរិច្ចាគទឹកប្រាក់ចំនួន ៥,១ លានដុងដល់មូលនិធិវ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ទីក្រុង។ នោះពិតជាព្រឹកដ៏កក់ក្តៅរបស់មន្ត្រីនិងកម្មាភិបាលនៃគណៈកម្មការរណសិរ្សមានវត្តមាននៅថ្ងៃនោះ។
ទីក្រុង Ho Chi Minh នៅតែមានប្រជាជនជាច្រើននាក់ ទឹកចិត្តនិងសកម្មភាពដ៏ថ្លៃថ្នូរបស់ប្រជាជនជាច្រើននាក់ទៀត បានលេចចេញ នៅក្នុងរយៈពេល "ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ Covid -19 ដូចជាការប្រយុទ្ធប្រឆាំងនឹងសត្រូវ" ។
![]() |
រៀបចំម្ហូបអាហារនិងទឹក ដើម្បីបំប៉នកម្លាំងសម្រាប់កងកម្លាំងជួរខាងមុខប្រឆាំងនឹងជំងឺ Coivd-19។ |
ក្នុងប៉ុន្មានថ្ងៃមុននេះនៅក្នុងដំណើរការធ្វើការ យើងក៏មានអារម្មណ៍កក់ក្តៅផងដែរ នៅគ្រប់កន្លែង ជាពិសេសតំបន់ដែលស្ថិតនៅក្រោមការបិទខ្ទប់និងធ្វើចត្តាឡីស័ក្ក បណ្តាហាងផ្គត់ផ្គង់គ្រឿងឧបភោគ បរិភោគនិងវត្ថុចាំបាច់បានបង្កើតឡើងជាច្រើន និងបានលក់ដោយឥតគិតថ្លៃ។
ស្ថាប័ននិងអង្គភាពនិងប្រជាជនបានចំអិនម្ហូបអាហាររាប់ពាន់ឈុត ដើម្បី "គាំទ្រ" បុគ្គលិក គ្រូពេទ្យ កងសេនាជន និងទាហានដែលកំពុងបំពេញការងារទាំងយប់ទាំងថ្ងៃនៅ "សមរភូមិប្រយុទ្ធ" ។
យោងតាមរបាយការណ៍ចុងក្រោយរបស់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៃទីក្រុង Ho Chi Minh បានឱ្យដឹងនៅថ្ងៃទី ៩ ខែមិថុនា ក្រោយម ១០ ថ្ងៃ ទទួលបានការគាំទ្រ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៃទីក្រុង Ho Chi Minh ទទួលបានថវិកាជាង ២៩១ ពាន់លានដុង និង០៩០ លានដុង សម្រាប់ការងារបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid -1 9 (ក្នុងនោះមានសាច់ប្រាក់ជាង ១៩៥,៤ ពាន់លានដុងនិងទំនិញនិងឧបករណ៍ពេទ្យដែលមានតំលៃចំនួន ៩៥,៧ ពាន់លានដុង ) ។ ។ ទន្ទឹមនឹងនេះទទួលបានការចុះឈ្មោះ ដើម្បីគាំទ្រថវិកាចំនួន២.២៨៨ ពាន់លានដុងសម្រាប់មូលនិធិវ៉ាក់សាំង Covid-19 ៕

nhandan
មតិពីមិត្តអ្នកអាន